ឃើញថាអាកាសធាតុថ្មីៗនេះប្រែប្រួលទៀតហើយ ប៉ុន្មានថ្ងៃនេះមេឃភ្លៀងត្រជាក់ល្អណាស់ ចឹងដូចជានឹកឃើញឃ្លានមីហឹរក្ដៅៗញ៉ាំកម្ដៅក្រពះម្ដងមើល៍ ដាក់អោយហឹរកប់ បែកញើស ហាមាត់ អោយណាណីហ្មង។ តោះញុាំមីហឹរ Seoul 7 យ៉ាងម្តងអី ហើយល្បីថាមីហឹរ Seoul 7 យ៉ាងសាខានៅម្តុំផ្លូវ271 កែងផ្លូវ371 ជិតវត្តដំបូលខ្ពស់ មានប្រូម៉ូសិនពិសេសជាច្រើនថែមទៀតផង។
ដោយសារតែកំនើននៃការពេញនិយមមីហឹរ ទើបធ្វើអោយមីហឹរ Seoul 7 យ៉ាង កាន់តែរីកលូតលាស់យ៉ាងច្រើននាបណ្ដាលផ្ទៃប្រទេសមិនថាតែនៅទីក្រុងនេោះទេ នៅតាមបណ្ដាលខេត្តមួយចំនួនក៏មាន មីហឹរ Seoul 7 យ៉ាង នេះដែរ។ ពី មីហឹរ Seoul 7យ៉ាង មានផ្ដល់ជូននូវរសជាតិយ៉ាងសម្បូរបែប ជាពិសេសពិតជាត្រូវចិត្តសម្រាប់អ្នកដែលចូលចិត្តហឹរ ចង់បានហឹរប៉ុណ្ណាក៏បានដែរ ម៉ាហូរញើស ម៉ាហៀរទឹកភ្នែក ។ សម្រាប់មីហឹរសាខា ២៧១ ក៏មានចំណតរថយន្តធំទូលាយ បរិយាកាសមានផាសុកភាព ព្រមជាមួយកន្លែងក្មេងលេងសម្រាប់កូនរបស់លោកអ្នកថែមទៀតផង។
កាន់តែពិសេសពី មីហឹរ Seoul 7 យ៉ាង សាខាផ្លូវ ២៧១ ក៏មានប្រូម៉ូសិនពិសេស ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣ល្ងាច សម្រាប់លោកអ្នកដែលអញ្ចើញទៅទទួលទានមីហឹរ រាល់ការទិញ ៥ចានថែមជូន ១ចាន និងចាប់ពីម៉ោង ៣ល្ងាច ដល់ម៉ោង ១០យប់ រាល់ការទិញ ១០ចាន នឹងទទួលបាន ១ចាន ។ រឹតតែភ្ញាក់ផ្អើលពេលលោកអ្នកអញ្ចើញទៅពិសារនៅហាងផ្ទាល់នឹងមានប្រូម៉ូសិនពិសេសផ្សេងទៀតផ្ដល់ជូនបន្ថែមផងដែរ។
បញ្ចាក់៖ ប្រូម៉ូសិនពិសេសពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣ល្ងាច ទិញ ៥ចានថែមជូន ១ចាន និងចាប់ពីម៉ោង ៣ល្ងាច ដល់ម៉ោង ១០យប់ រាល់ការទិញ ១០ចាន នឹងទទួលបាន ១ចាន សម្រាប់តែមីហឹរ Seoul 7 យ៉ាង សាខាផ្លូវ ២៧១ តែប៉ុណ្ណោះ។
ហាង មីហឹរ Seoul 7 យ៉ាង សាខាផ្លូវ ២៧១
លេខទូរស័ព្ទ៖ 016 537 697 | 097 776 2573
ទីតាំង៖ ផ្លូវ២៧១ កែងផ្លូវ ៣៧១ ជិតវត្តដំបូលខ្ពស់
វីដេអូ៖