វាពិតជាពិបាកណាស់ក្នុងការស្វែងរកនរណាម្នាក់មកក្លាយជាមិត្តល្អ ព្រោះពេលខ្លះអ្នកមិនបានដឹងទេថាគេជាមិត្តដែលស្មោះត្រង់ ស្រលាញ់រាប់អានអ្នកជាមិត្តល្អដូចដែលអ្នកគិតចំពោះគេដែរឫទេ? ខាងក្រោមនេះជាមិត្តប្រាំប្រភេទដែលចាត់ទុកថាជាមិត្តក្លែងក្លាយ៖
- អ្នកសំខាន់តែពេលគេត្រូវការអ្នកប៉ុណ្ណោះ៖ អ្នកអាចនឹងមើលឃើញពីអត្តចរិកល្អរបស់គេតាមរយៈកាយវិការ នឹងការធ្វើដូចជាល្អមកកាន់អ្នកនាពេលដែលគេត្រូវការជំនួយពីអ្នក។
- ពួកគេបាត់ខ្លួននៅពេលដែលអ្នកត្រូវការជំនួយ៖ មនុស្សប្រភេទនេះនឹងបង្ហាញមុខតែក្នុងពេលគេត្រូវការប្រយោជន៍ពីអ្នកតែប៉ុណ្ណោះ នៅពេលដែលអ្នកត្រូវការពួកគេវិញនោះ គេប្រហែលជាគ្មានការឆ្លើយតប ឬ និយាយត្រឹមពាក្យថាសូមទោសខ្ញុំមិនអាចជួយអ្នកបានទេ។
- ពួកគេអាចជាអ្នកសើុបការណ៍ពីអ្នក៖ មិត្តប្រភេទនេះពិតជាមានគ្រោះថ្នាក់បំផុត គេអាចនឺងមកសម្ដែងជាមិត្តល្អស្ដាប់រឿងរ៉ាវរបស់អ្នក ហើយយករឿងទាំងនោះមកបំផ្លាញអ្នកក្នុងថ្ងៃណាមួយ។
- មិត្តដែលតែងតែមើលងាយអ្នក៖ មិត្តល្អគឺតែងតែជួយជំរុញលើ់កទឹកចិត្តអ្នក ប៉ុន្តែមិត្តប្រភេទនេះវិញបែរជាបន្ទក់បង្អាក់អ្នក និយាយមើលងាយអ្នក នឹងមិនចង់អោយអ្នកល្អជាងគេឡើយ។
- មិត្តដែលលបចាក់ពីក្រោយខ្នង៖ នៅចំពោះមុខអ្នកធ្វើដូចជាយកចិត្តទុកដាក់ណាស់ ប៉ុន្តែនៅពីក្រោយខ្នងអ្នកវិញរិះគន់ និយាយដើមអ្នកគ្មានសំចៃដៃ។