កំពុងតែគិតទៅរកញ៉ាំអីនៅណាល្ងាចហ្នឹងមែនអត់? ម៉ោះ! មិនបាច់គិតច្រើនទេ ល្ងាចនេះគិតទៅភោជនីយដ្ឋាន Best Friends នៅខាងក្រោយសាលាវ៉ាន់ដានេះតើស៍ មិនបាច់ពិបាករកផ្លូវអីទៀត ស្រួលរកហើយមានសុទ្ធតែរបស់ញាំុច្រើនទៀត ប្លែកៗថ្មីៗ ច្រើនជម្រើសបែបនេះ មិនបាច់ពិបាកគិត។




ទំនងណាស់ ត្រូវអត់? ធ្លាប់តែញ៉ាំស៊ុបក្នុងឆ្នាំង តែពេលនេះប្តូរអារម្មណ៍មកញាំុស៊ុបក្នុងកំសៀវវិញម្ដងមើល៍ ប្លែកក៏ប្លែក ហើយរសជាតិវិញក៏អ៊ែម មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានអាហារជាច្រើនមុខទៀត មានទាំងអាហារសម្រន់ បុកល្ហុង ប្រភេទអាហារអាំង អាហារបែបបំពង ស៊ុប ព្រមទាំងអាហារក្ដៅៗ ហិលៗ និងភេសជ្ចៈស្រស់ៗជាច្រើនមុខផ្សេងទៀត បើបានញ៉ាំហើយ ជាប់ចិត្ត ដិតអារម្មណ៍តែម្ដង។




សម្រាប់បរិយាកាសក្នុងហាង Best Friends ក៏មានផាសុកភាព សាកសមសម្រាប់ការជូបជុំ អង្គុយ ញាំុអាហារ មិនថាជាមិត្តភក្តិ មិត្តក្រុមការងារ ឬ ក្រុមគ្រួសារនោះទេ សុទ្ធតែត្រូវចិត្ត ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ពីហាង Best Friend ក៏មានជាប្រូម៉ូសិន ២០% ទៀតផង។ ចឺង គិតថាល្ងាចហ្នឹងណាត់គ្នា ទៅញាំុនៅហាង Best Friends ហ្មងទៅ។





ហាង Best Friends
ទូរស័ព្ទ៖ 070 710 725
ទីតាំង៖ ផ្ទះលេខ៥២ ផ្លូវ១៨៥ ខាងក្រោយសាលាវ៉ាន់ដា (ក្រោយ MoTo Coffee)
វីដេអូ៖