ជឿថាអ្នកទាំងអស់គ្នាប្រហែលជាបានលឺ ហើយមានអ្នកខ្លះក៏បានសាករួចមកហើយនូវបាយឆាក្ដាមដ៏ល្បីពីហាងមួយនេះ ព្រោះអីនៅខេត្តកំពតល្បីជាង ១០ឆ្នាំមកហើយ អ្នកខ្លះបានញ៉ាំហើយជាប់ចិត្តនឹងរសជាតិដ៏ឆ្ងាញ់របស់បាយឆាក្ដាមនេះ ហើយចង់ទៅញ៉ាំទៀត។ ពេលនេះបើឃ្លានចង់ញ៉ាំបាយឆាក្ដាមកំពត មិនបាច់ជិះទៅដល់កំពតទេ មកតែក្រោយសាលាវ៉ាន់ដាក៏អាចញ៉ាំបាយឆាក្ដាមកំពតរសជាតិដើមបានដែរ។



ទើបតែប៉ុន្មានខែថ្មីៗនេះ ហាងបាយឆាក្ដាមកំពតទើបតែបានបើកសាខាថ្មីមួយទៀតនៅទីក្រុងភ្នំពេញ ស្ថិតនៅខាងក្រោយសាលាវ៉ាន់ដា បាននាំយកនូវបាយឆាក្ដាមដែលល្បីអស់រយៈពេលជាង១០ឆ្នាំ ក៏ជារសជាតិដើមពីខេត្តកំពតពិតៗ មកអោយអ្នកភ្នំពេញបានសាកនូវរសជាតិបាយឆាដ៏ឈ្ងុយឆ្ងាញ់ ចម្អិនចេញពីក្ដាមស្រស់ៗ និងបាយដ៏ទន់ ញ៉ាំហើយរសជាតិជាប់ចិត្តតែម្ដង។



រីឯការរៀបចំប្រកបទៅដោយអនាម័យ សេវាកម្មល្អ ហើយតម្លៃវិញក៏សមរម្យទៀត ចង់ញ៉ាំក្នុងម៉ោងបាយព្រឹកក៏បាន បាយថ្ងៃក៏បាន ឬ ញ៉ាំពេលល្ងាចក៏មាន ព្រោះ ហាងបាយឆាក្ដាមកំពត ចាប់បើកពីម៉ោង ៨ព្រឹក ដល់ម៉ោង៨យប់ ហើយក៏មានភេសជ្ខៈស្រស់ជាច្រើនប្រភេទទៀតផង ចឹងចាំអង្កាលទៀត?



ហាង បាយឆាក្ដាមកំពត
លេខទូរស័ព្ទ៖ 015 26 82 82 | 092 26 82 82
ទីតាំង៖ ផ្លូវ១៨៧ ខាងក្រោយសាលាវ៉ាន់ដា
វីដេអូ៖