Monthly Archives: August, 2018

នៅ​ចាំ​គាត់​ទេ លោក​យូ​ឌី​ស្កូ​បង្ហាញមុខ​ឡើង​វិញ ក្រោយ​សម្ងំ​ព្យាបាល

រាជធានី​ភ្នំពេញ ៖ ប្រមាណ​ជាង​២​ខែ​មក​ហើយ ​ដែល​តារា​សម្តែង​យូ​ឌី​ស្កូ បាន​​ចាក​ចេញ​ពី​ស្រុក​កំណើត​ឆ្ពោះទៅ​ព្យាបាល​អាកា​រៈ​ជំងឺ​ដែល​ទំ​នៅ​នឹង​ជា​ក្តី​រំពឹង​ចុង​ក្រោយ​សម្រាប់​ការ​​មាន​សង្ឃឹម​។ ​ការ​ចាកចេញ​ទៅ​ព្យាបាល​យ៉ាង​ស្ងៀមស្ងាត់​ ម្នាក់​ៗ​បាត់​ដំណឹង​តែ​ម្តង​ គ្មាន​លេច​ដាន​ព័ត៌មាន​ណាមួយ​គ្រា​នៅ​ឥណ្ឌា​ឡើយ ធ្វើ​ឱ្យ​ក្តី​បារម្ភ​កាន់តែ​កើត​មាន​ចំពោះ​​មិត្តភក្តិ​ និង​ទស្សនិកជន​។ យោង​តាម​បណ្តា​ញសង្គម​របស់​អ្នក​នាង ​ទូច ស្រី​លក្ខណ៍​ បាន​បង្ហោះ​សារ​ដ៏​មាន​សារៈ​សំខាន់​ និង​រំភើប​នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​​កាលពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​អ្នក​នាង​​បាន​ចេញ​ទៅ​ទទួល​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​យូ​ឌី​ស្កូ ​ក្រោយ​ការ​ព្រួយ​បារម្ភ​​ពី​សុខទុក្ខ​បំផុត​។ នៅ​ក្នុង​វី​ដេ​អូ​បាន​បង្ហោះ​អ្នក​ទាំង​២​នាក់​​ស្ទុះ​ទៅ​ឱប​គ្នាយ៉ាង​​ណែន​ពេញអង្គ​ប្រាណ​ជា​មួយ​ភាព​រំជើបរំជួល​រលីងរលោង​ទឹកភ្នែក​បំផុត ​និង​មិន​នឹក​ស្មានថា​ មិត្តភក្តិ​ដ៏​ជាទី​ស្រឡាញ់​​របស់ ​ទូច ស្រី​លក្ខណ៍​ មាន​ក្តី​សង្ឃឹម​ត្រឡប់​មក​វិញ​ជាមួយ​សភាព​ស្រស់ថ្លា​។ នា​គ្រានោះ​បើ​មើលទៅ​លើ​ស្ថានភាព​កាយវិការ​របស់​លោក​យូ​ឌី​ស្កូ​ ដ្បិត​បិទ​ម៉ាស់​មិន​ឃើញ​មុខ​ពេញ​ក៏ដោយ តែ​លោក​ហាក់​មាន​ភាព​រហ័សរហួន​មាំទាំ​ កាយវិការ​រឹង​ពឹង​មិន​បាក់កម្លាំង​ដូច​ពេល​ចេញ​ទៅ​ព្យាបាលនោះ​ទេ​។...

ត្រៀម​ពោះ​ទុក​​ញាំុ​ប៊ុហ្វេ ស៊ុប​​សាច់អាំង ត្រឹមតែ ២៥០០០៛ ​ញាំុ​ម៉ា​ឆ្អែត

ចង់ញុាំបុហ្វេអត់? តោះចឹងត្រៀមពោះញុាំឱ្យណាណីម្តង រឿងគីឡូទុកមួយឡែកសិន មានទាំងស៊ុប ទាំងសាច់អាំង​ ញុាំម៉ាឆ្ងាញ់អស់ត្រឹមតែ ២៥០០០៛ នៅចាំអង្កាលទៀត ណាត់គ្នាអោយហើយមក ញាំុម៉ាឆ្អែត ម៉ាសប្បាយ បែបនេះហើយមិនទៅញាំុម៉េចបាន? សម្រាប់លោកអ្នកដែលនិយមពិសារនៅប្រភេទបុហ្វេ ដែលមានជម្រើសទាំងសាច់អាំងគ្រប់មុខ ព្រមទាំងស៊ុប បន្លែស្រស់ៗ ការ៉េម បង្អែមនិងភេសជ្ចៈច្រើនមុខ កុំភ្លេចត្រៀមពោះញុាំបុហ្វេយ៉ាងច្រើនសម្បូរបែបនេះនៅ​ ហាង ប៊ុហ្វេ ស៊ុប សាច់អាំង ១៦៨​​ ។​ ហើយមួយវិញទៀតសម្រាប់គ្រឿងសមុទ្រ...

បាយចំហុយឡាំងសឹុង ប្លែកទាំងរសជាតិ និងការចំអិន​ ឆ្លៀតបញ្ចុះតម្លៃ២០%ទៀត!

អ៉េមតើស! ស្អែកព្រឹកងើបពីព្រលឹមបន្តិច មុននិងទៅដល់កន្លែងធ្វើការកុំភ្លេចឆ្លៀតចូលសាករសជាតិបាយមាន់ស្រែចំហុយឡាំងសឹុង របស់ភោជនីយដ្ឋាន កាហ្វេដី សាខាទួលគោក ល្បីថាចុងភៅមុខស្រស់ប្រចាំហាង បានបន្ថែមរសជាតិប្លែក ចំអិនក៏ប្លែក ហើយឆ្លៀតបញ្ចុះតម្លៃរហូតដល់២០%ទៀត ចឹងហើយចំនេញណាស់ មិនសូវចំនាយច្រើនបានសាករសជាតិថ្មីទៀត។ ដួចដែលលោកអ្នកធ្លាប់ស្គាល់ភោជនីយដ្ឋាន កាហ្វេដី រួចមកហើយ ប្រាកដជាបានដឹងអំពីរសជាតិ​គ្រប់មុខម្ហូប គឺសុទ្ធតែមានការគ្រាំទ្រខ្លាំងពីសំណាក់ភ្ញៀវទាំងទីជិតទីឆ្ងាយដែលធ្លាប់មកពិសារ តែងតែសរសើរថាឆ្ងាញ់ ហើយពូកែច្នៃប្រឌិតតែម្តង ដូចនេះដែរដើម្បីឆ្លើយតបទៅកាន់តម្រូវការភ្ញៀវ ពីភោជនីយដ្ឋាន កាហ្វេដី បានច្នៃរសជាតិថ្មី របស់បាយចំហុយឡាំងសឹុង អោយកាន់តែមានរសជាតិប្លែកជាងមុន...

កាន់តែពិសេស! ជាវឈុតហតដក1ឈុតទទួលបានកូកាកាហ្វេដោយឥតគិតថ្លៃពីរោងភាពយន្តលេជេន

លោកអ្នកបានស្គាល់រួចមកហើយជាមួយនឹងកូកាកូឡារសជាតិថ្មីគឺ កូកាកាហ្វេដែលជាភេសជ្ជៈថ្មីដែលទើបនឹងចេញ ឥលូវនេះបានមកដល់រោងភាពយន្តលេជេនហើយ ជាមួយនឹងការទទួលបានកូកាកាហ្វេនេះដោយឥតគិតថ្លៃដោយគ្រាន់តែលោកអ្នកធ្វើការជាវនូវឈុតហតដក តម្លៃ៤.២៥ដុល្លារ រួមមាននំប៉័ងហតដកមួយនិង ភេសជ្ជៈកូកាកែវធំមួយ។ សម្រាប់កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃនេះតទៅ រហូតដល់អស់ពីស្តុក នៅគ្រប់សាខាទាំងអស់របស់រោងភាពយន្តលេជេនបូករួមទាំងសាខាលេជេនអេដិន ( Legend Eden )ផងដែរ។ ចំណែកលោកអ្នកដែលប្រើប្រាស់កាតសមាជិកលេជេន, កម្មវិធីផាយ ផេ និងកាតវីសា ក៏អាចចូលរួមកម្មវិធីនេះផងដែរ។   ជួបគ្នានៅរោងភាពយន្តលេជេន ហើយកុំភ្លេចចូលរួមកម្មវិធីពិសេសនេះទាំងអស់គ្នា! #អ្នកណាៗក៏ទៅលេជេនដែរ! Click here to visit our official website:...

ដឹង​ទេ តារា​ភាព​យន្ត​ល្បីឈ្មោះ​​អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មាន​ប្រវត្តិ​បែប​ណា

អ្នកស្រី​សោម វណ្ណ​សូ​ដា​នី ជា​តារាភាពយន្ត​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា កាលពី​អំឡុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្សរ៍​ទី​៧០ ។ អ្នកស្រី​សូ​ដា​នី មាន​រូប​សម្រស់​ស្រស់​សោភា ចរិត​ទន់ភ្លន់ សុភាព​រាបសា ស្រគត់ស្រគំ និង​ពោរពេញ​ទៅ​ដោយ​ទេព​កោសល្យ​សម្ដែង​ល្អ ។ អ្នកស្រី​សោម វណ្ណ​សូ​ដា​នី មានឈ្មោះ​ដើម​សោម វណ្ណ​ស៊ុ​ក ប្រភព​កំណើត​ភូមិ​ក្នុង​វាំង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ឪពុក​ឈ្មោះ​សោម ផ​ន ជា​ទាហាន​ហ្លួង...

កុន​ខ្លួន​ហើយ​ម៉ៃ សុគន្ធ ពូកែទើស​គេ​ពេក ខេមរៈ សិរីមន្ត គំរាម​ប្តឹង

រាជធានី​ភ្នំពេញ​ ៖​ តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត បាន​ត្រៀម​មេធាវី​ដើម្បី​ប្តឹង​លោក ម៉ៃ សុគន្ធ ដោយសារ​តែ​រិះគន់​រូប​លោក​ជា​បន្តបន្ទាប់​កន្លង​មក ។ លោក​ខេមរៈ សិរីមន្ត ចាត់​ទុក​ការ​រិះគន់​ទាំងឡាយ​លើ​រូប​លោក​ពី​ម៉ៃ សុគន្ធ ធ្វើ​ឲ្យ​ប៉​ពាល់​កិត្តិយស សិទ្ធិ និង​ផលប្រយោជន៍​បុគ្គល ហើយ​កន្លង​មក​លោក​មិន​ដែល​បាន​តបត​វិញ​ទេ ។ លោក​ខេ​មរ សិរីមន្ត បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៨ ថា លោក​បាន​ត្រៀម​មេធាវី​រួច​ហើយ​ដើម្បី​ប្តឹង​លោក...

នៅ​ចាំ​បាន​ទេ អ្នក​នាង អ៊ុំ សុវណ្ណ​នី អតីត​តារា​ភាព​យន្ត​ខ្មែរ

រាជធានី​ភ្នំពេញ​ ៖​ ផលិតករ​ភាពយន្ត​នៃ​ប្រទេស​ឆេ​ក គ្រោង​នឹង​អញ្ជើញ​អតីត​តារា​ភាព​យ​ន្ត​ខ្មែរ​អ្នក​នាង ​អ៊ុំ សុវណ្ណ​នី មក​ប្រទេស​កម្ពុជា ដើម្បី​រំលឹក​ឡើង​វិញ​ពី​ស្នាដៃ​ផលិត​ខ្សែភាពយន្ត​រឿង​«​នរក​៩​ជាន់​» ដែល​បាន​ថត​កាលពី​ឆ្នាំ​១៩៨៥ ។ ប្រធាន​ស្តីទី​នៃ​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​លោក ប៉ុក រក្ស បាន​អះអាង​ថា បន្ទាប់​ពី​បាន​ចូល​ជួប​សម្តែង​ការ​គួ​សមជា​មួយ​លោក​ជំទាវ​រដ្ឋមន្ត្រី​ភឿ​ង ស​កុ​ណា កាល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ ផលិតករ​ភាពយន្ត​របស់​ប្រទេស​ឆេ​ក គ្រោង​នឹង​ផលិត​ខ្សែភាពយន្ត​ឯកសារ​ដែល​មានឈ្មោះ​ថា «​ដានជើង​ដែល​គេ​ភ្លេច​»​។ ភាពយន្ត​ឯកសារ​នេះ​គ្រោង​ផលិត​នៅ​កម្ពុជា ជាមួយនឹង​ការ​បង្ហាញ​នូវ​ទីតាំង​មួយ​ចំនួន​ដែល​ជា​សមិទ្ធផល​របស់​ប្រទេស​ឆេ​ក​ក្នុង​ប្រទេស​កម្ពុជា...

ផ្អែមមាត់ទៀតហើយ! ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម ទើបបើកថ្មីបញ្ចុះតម្លៃ២០%

អ្នកណាមិនល្បី មិនស្គាល់ហាងស៊ុបចង្កាក់ Volcano ហាងដែលមានសាខាច្រើនរួចមកហើយក្នុងទីក្រុងភ្នំពេញយើងនោះ ថ្មីៗនេះដើម្បីឱ្យមានជម្រើសដល់អ្នកពិសារ ម្ចាស់ហាងបានបន្ថែមសាខាថ្មីមួយទៀតគឺ ស៊ុបចង្កាក់ Volcano សាខាផ្លូវត្រសក់ផ្អែម ហើយមិនត្រឹមតែប៉ុណ្ណោះទេ បាននាំមកជាមួយនៅការបញ្ចុះតម្លៃពិសេសទៅដល់ ២០%ពេញ១សប្តាហ៍ទៀត។ សាខាថ្មីលើកនេះក៏ដូចសាខាថ្មីលើកមុន សម្រាប់សាខាបាត់ដំបង តែមួយប៉ុណ្ណោះ រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃ ១៤ ខែសីហា ២០១៨ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ២០%។ ហើយតម្លៃវិញត្រឹម១៥០០០៛ ប៉ុណ្ណោះក្នុង១ឆ្នាំងសម្រាប់ស៊ុបចង្កាក់, បន្លែ...

កំពូលហាងម្ហូបលក់ដាច់ទាំង ៣ កន្លែង​ ណែនាំដោយប៉ូលីសថៃ

បើនិយាយពីអាហារនៅប្រទេសថៃ​ លោកអ្នកប្រហែលជានឹកទៅដល់អាហារតាមដងផ្លូវ ជាងការរកញាំុអាហារនៅតាមហាងធំៗ ព្រោះអាហារនៅតាមដងផ្លូវនៅប្រទេសថៃ ពិតជាមានច្រើន​សម្បូរ​បែប ឥត​ខ្វះ​ទេ ជាពិសេសអាហារដែលប្លែកៗ ឃើញ​ហើយ​ទ្រាំ​មិន​បាន រីឯរសជាតិវិញមិនចាញ់អាហារនៅតាមហាងឡើយ បើឃើញអាហារច្រើនមុខ ទំនងៗបែបនេះហើយ រឿងធាត់ទុកមួយឡែកសិន​ សំខាន់ញាំុម៉ាឆ្អែតម្ដងមើល៍។ ថ្ងៃនេះក្រុមការងារ​ KSPG.TV នឺងបង្ហាញជូននូវហាងអាហារល្បី ៣ កន្លែងនៅម្ដុំ China Town ដែលបានណែនាំដោយប៉ូលីសថៃផ្ទាល់តែម្ដង។ Kanom Pang Jao...

តារា​មួយ​ចំនួន​ដែល​មានប្រតិកម្ម​ញឹកញាប់​តាម​ហ្វេ​ស​ប៊ុ​ក

រាជធានី​ភ្នំពេញ ​៖ ​បច្ចុប្បន្ន​ដោយសារ​តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ជា​ពិសេស​បណ្តាញ​សង្គ​ម​ហ្វេ​ស​ប៊ុ​ក​កំពុង​តែ​ពេញ​និយម​នោះ មាន​តារា​ជា​ច្រើន​ប្រើប្រាស់​បណ្តាញ​មួយ​នេះ​សម្រាប់​បញ្ចេញ​រឿងរ៉ាវ ផ្សេង​ៗ ។ មាន​តារា​ខ្លះ​បាន​យក​ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​កំហឹង​ដាក់​គ្នា​ជាមួយនឹង​អ្នកសិល្បៈ​ដូច​គ្នា និង​មហាជន​ផង​ដែរ ។ ខុស​ប្លែក​កាលពី​មិន​ទាន់​មាន​ហ្វេ​ស​ប៊ុ​ក តារា​ភាគច្រើន​តែងតែ​យក​វិ​ទិ​កា ផ្សេង​ៗ​តាម​រយៈ​ស្ថានីយទូរទស្សន៍ ដើម្បី​បកស្រាយ ឬ​តប​តទៅ​កាន់​មហាជន ជុំវិញ​ព័ត៌មាន​ដែល​បាន​កើតឡើង​ចំពោះ​ខ្លួន ។ ប៉ុន្តែ​មក​ដល់​សម័យនេះ​តារា​ភាគច្រើន​បាន​ប្រើប្រាស់​បណ្តាញ​​សង្គម​ដ៏​ទាន់​សម័យមួយ​នេះ​ជា​ការ​ឆ្លើយ​តប ឬ​បកស្រាយ​បញ្ហា​នានា​ដែល​បាន​កើតឡើង រហូត​ដល់​ពេល​ខ្លះ​ពួក​គេ​បាន​យក​វេទិកា​នេះ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។ តារាចម្រៀង​ដ៏​ល្បី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា មួយ​រយៈ​នេះ​ត្រូវ​គេ​មើលឃើញ​ថា បាន​យក​វេទិកា​ហ្វេ​ស​ប៊ុ​ក​វាយបក​ទៅ​វិញ​ទៅ​មក​ជុំវិញ​ការ​ចោទប្រកាន់​មួយ​ចំនួន​ដែល​បាន​កើត​ចំពោះ​អ្នក​នាង ។ កាលពី​ពេល...

ម៉ោះៗ មកភ្លក្សរសជាតិបាញ់ឆែវឆ្ងាញ់ ប្រចាំម្ដុំសែនសុខ

និយាយដល់ម្ហូបអាហារដែលឆ្ងាញ់ត្រូវមាត់ ញុាុំត្រូវចិត្តទោះជានៅទីណា ទៅ​ដល់ទីកន្លែងណា តាមរកទាល់តែឃើញមែនអត់?​ ល្ងាចនេះគិតនាំគា្នទៅសាកបាញ់ឆែវនៅម្ដុំសែនសុខវិញម្ដងមើល៍មិនពិបាករកទេ ស្ថិតនៅលើផ្លូវ ឧកញ្ញ៉ា ម៉ុង រិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារម៉ាក្រូនេះតើស៍ ល្បីថាឆ្ងាញ់ ជាពិសេសស្នាដៃនៃការចាក់បាញ់ឆែវរបស់អ៊ុំស្រីមកពីខេត្តសៀមរាប មានរយៈពេល២៥ ឆ្នាំមកហើយ។ សម្រាប់លោកអ្នកដែលចូលចិត្តញាំុបាញ់ឆែវ ប្រហែលជាពិបាករកកន្លែងណាដែលមានលក់បាញ់ឆែវឆ្ងាញ់ហើយមែនទេ? ដូច្នេះល្ងាចនេះសាកមកភ្លក្សរសជាតិបាញ់ឆែវពីហាង ម្លប់លាភបាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យងវិញម្ដងមើល៍ ព្រោះអីនៅទីនេះមានលក់នូវបាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃ​អ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ។ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ...

ពិសេស! ជាមួយតម្លៃសំបុត្រសម្រាប់ការបើកដំណើរការសាកល្បងនៅសាខាថ្មី លេជេនអេដិន (Legend Eden)

សម្រាប់ថ្មីៗនេះរោងភាពយន្តលេជេនបានធ្វើការបើកដំណើរការសាកល្បងសម្រាប់សាខាទី5 គឺលេជេនអេដិន (Legend Eden) ។ តើលោកអ្នកបានអញ្ជើញទៅទស្សនាព្រមទាំងទទួលយកនូវបទពិសោធន៍ថ្មីជាមួយនឹងលេជេនអេដិន រួចរាល់ហើយឬនៅ? ប្រសិនជាលោកអ្នកនៅមិនទាន់បានអញ្ជើញទៅទស្សនាទេនោះសូមកុំភ្លេចទៅអោយសោះណា៎ធានាថា ប្រាកដជាថ្មីនិងប្លែកខុសពីសាខាផ្សេងៗ។ សម្រាប់តម្លៃវិញគឺពិសេសតែម្តងសម្រាប់នៅក្នុងរយះពេលនៃការបើកដំណើរសាកល្បងនេះ។ ដូចនេះយើងសូមជម្រាបជូននូវតម្លៃក្នុងការបើកដំណើរការសាកល្បងនៅ សាខាអេដិនដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលរាជធានីភ្នំពេញ ចំពោះសំបុត្រកុន 2D គឺ តម្លៃត្រឹមតែ 2.50 ដុល្លារ រីឯ សំបុត្រប្រភេទ 3D គឺតម្លៃ 3.50 ដុល្លារ ដែលតម្លៃនេះ...

Most Read