បើនិយាយពីអាហារនៅប្រទេសថៃ លោកអ្នកប្រហែលជានឹកទៅដល់អាហារតាមដងផ្លូវ ជាងការរកញាំុអាហារនៅតាមហាងធំៗ ព្រោះអាហារនៅតាមដងផ្លូវនៅប្រទេសថៃ ពិតជាមានច្រើនសម្បូរបែប ឥតខ្វះទេ ជាពិសេសអាហារដែលប្លែកៗ ឃើញហើយទ្រាំមិនបាន រីឯរសជាតិវិញមិនចាញ់អាហារនៅតាមហាងឡើយ បើឃើញអាហារច្រើនមុខ ទំនងៗបែបនេះហើយ រឿងធាត់ទុកមួយឡែកសិន សំខាន់ញាំុម៉ាឆ្អែតម្ដងមើល៍។ ថ្ងៃនេះក្រុមការងារ KSPG.TV នឺងបង្ហាញជូននូវហាងអាហារល្បី ៣ កន្លែងនៅម្ដុំ China Town ដែលបានណែនាំដោយប៉ូលីសថៃផ្ទាល់តែម្ដង។


- Kanom Pang Jao Aroi Ded Yaowarat មិនមែនធម្មតាទេកន្លែងលក់នំប៉័ងអាំងក្តៅៗមួយកន្លែងប្រចាំប្លុក ChinaTown ពោលពេញទៅដោយមនុស្សឈរចាំតម្រង់ជួរទិញ។ នៅទីនេះមាននំប័ុងអាំង រសជាតិជាច្រើនដូចជាស្នូលទឹកដោះគោស្អិតពិសេស ស្នូលពងមាន់ សូកូឡា និងដំណាប់ផ្លែឈើផ្សេងៗជាច្រើនមុខទៀត។
Top Thai Street Food - Jumbo Lobster ហាងលក់គ្រឿងសមុទ្រជាច្រើនមុខ ជាពិសេសបង្កងអាំងដ៏ឈ្ងុយឈ្ងុប មុខម្ហូបចំអិនក្ដៅៗប្រចាំប្លុក Yaowarat មួយកន្លែងនេះល្បីល្បាញ លក់ដាច់មិនធម្មតាទេ សូម្បីតែតារាថៃក៏មកញាំុដែរ។
Top Thai Street Food Top Thai Street Food Top Thai Street Food - Kway Chap Auan Pochana ហាងលក់ Kway Chap មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ Yaowarat គឺជាហាងញាំុអាហារដ៏ល្បីមួយកន្លែងប្រចាំប្លុកនេះ ជាពិសេសប្រជាជនថៃតែងតែមកញាំុនៅទីនេះពេញៗហាងតែម្ដង។
Top Thai Street Food Top Thai Street Food Top Thai Street Food បើបានទៅលេងថៃលើកក្រោយអ្នកមិនទាន់បានសាកអាចទៅភ្លក់ម្តងទៅ ទោះការរង់ចាំរបស់ហាងទាំងនេះរៀងយូរបន្តិចមែនប៉ុន្តែរសជាតិពិតជាធ្វើឲ្យអ្នកមិនខកបំណងនោះទេ។
Top Thai Street Food វីដេអូ៖