Monthly Archives: August, 2018

គិតពីបាយព្រឹក នឹកដល់បាយមាន់ហៃណាំប្រចាំម្ដុំសែនសុខ

បើអ្នកបានជីះកាត់ផ្លូវ ១០០៣​ ទៅកាន់ផ្សារ Aeon សែនសុខ ច្បាស់ជាប្រទះឃើញស្លាកពណ៌លឿង​​នៅខាងឆ្វេងដៃ ដែលមានដាក់ថា​ ហាង​ បាយមាន់ហៃណាំកំពត​ (មាន់ស្រែសុទ្ធ១០០%)​ ទីនេះហើយជាហាងបាយមាន់ហៃណាំដែលទទួលបានការគាំទ្រជាខ្លាំង ដោយសារតែរសជាតិឆ្ងាញ់ ជម្រើសសុទ្ធតែមាន់ស្រែ​​ ១០០% ។​ បើបានមកដល់នេះហើយ កុំភ្លេចចូលសាកណា​ដឹងតែត្រូវមាត់ហ្មង។ សម្រាប់អ្នកនៅម្ដុំសែនសុខមួយចំនួនច្បាស់ជាបានស្គាល់ នឹងធ្លាប់ភ្លក្សរួចមកហើយនូវបាយមាន់ហៃណាំរបស់ហាងមួយនេះ ព្រោះ ហាងបាយមាន់ហៃណាំកំពតរបស់ហាងនេះ ហាក់ទទួលបានកាគាំទ្រខ្លាំងពីអតិថិជនរបស់ខ្លួនមិនណយទេ អ្វីដែលពេញនិយមខ្លាំងនោះ គឺបាយប្រភេទពណ៌ដែលមានក្លិនឈ្ងុយគួរឱ្យចង់ពិសារ រួមទាំងសាច់មាន់ដែលម្ចាស់ហាងគាត់ជម្រើសយកតែមាន់ស្រែសុទ្ធសាធ...

លោក​ចាន់ សម័យ​យ៉ាង​ណា​ហើយ… ក្រោយ​រឿង​ជីវិត​ដ៏កម្សត់​ច្រើន​ដំណាក់កាល

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​តារាចម្រៀង​សំឡេង​ពី​រោះ​ដែល​រង​ការ​លំបាក​ក្នុង​ជីវិត​ចុង​ក្រោយ​​ប៉ុន្មាន​ឆ្នាំ​នេះ​ ព្រោះតែ​ជំងឺ​ និង​ភារៈ​ចិញ្ចឹម​គ្រួសារ​លោក​ ចាន់ សម័យ​​ បាន​ត្រូវ​ខ្មែរ​នៅ​​​ស្រុក​បារាំង​ រៀបចំ​ឱ្យទៅ​សម្តែង​នៅ​ទី​​នោះ​នា​ដើមខែ​វិច្ឆិកា​នេះដែល​ដូច​ជា​​ជួយ​ឱ្យ​មាន​​ពន្លឺ​ឡើង​វិញ​។ ដំណឹង​ដ៏ប្រសើរ​នេះ​ ជា​ការ​រីករាយ​របស់​អ្នក​អាណិត​ស្រឡាញ់​លោក ​ហើយ​សំខាន់​ការ​ទៅ​ប្រទេស​បារាំង​មាន​លក្ខណៈ​ច្រើន​ខែ​ផងដែរ។ កន្លង​មក​​គេ​ឃើញ​ថា ​មហាជន​មួយ​ចំនួន​បាន​បង្ហាញ​ទឹកចិត្ត​នៃ​ការ​ចេះ​ជួយ​យកអាសា ជួយ​​ទុក្ខ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សង្គម​ខ្មែរ ឬ​ហៅ​ដោយ​សាមញ្ញ​ថា សង្គម​ធម៌​។ ដូច្នេះ យើង​​ត្រូវ​ចេះ​បណ្តុះ​ពូជ ​គឺ​ទឹកចិត្ត​របស់​យើង ដើម្បី​ជួយ​ខ្វល់ខ្វាយ​ ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ​, ​តាំង​សេចក្ដី​ប្រាថ្នា​ល្អ​ចំពោះ​មនុស្ស​ទូទៅ ដោយ​ចាប់ផ្តើម​ពី​ខ្លួន​យើង​តទៅ​ ទោះ​តិច​ក៏​ដោយ...

ស្ថានភាព​ជីវិត​​តារា​កំប្លែង​នាយ​ត្រដក់ និង​ស្រី​ទូច

រាជធានី​ភ្នំពេញ ​៖ ​តារា​កំប្លែង​ប្តី​ប្រ​ព​ន្ឋ​មួយគូ​គឺ​នាយ​ត្រដក់ និង​អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច​បាន​សាង​ជីវិត​លើ​វិ​ថី​សិល្បៈ​ប្រកបដោយ​ភាព​ជោគជ័យ ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​ទាំង​ពីរ​បាត់​វត្តមាន​ពី​ពិភព​សិល្បៈ​ជា​ច្រើន​ឆ្នាំ ដោយ​ងាក​ទៅ​ធ្វើ​ជា​ថៅកែ​ហាង ។ ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​នាយ​ត្រដក់ និង​អ្នក​នាង​ស្រី​ទូច បាន​សាង​ស្នាដៃ​ក្នុង​ពិភព​សិល្បៈ​ច្រើន​តាំងពី​អំឡុង​ទស​វត្ស​៩០​ជំនាន់​សិល្បៈ​ភាពយន្ត​ខ្មែរ​មានការ​ពេញ​និយម រួម​ទាំង​ចម្រៀង​ខារ៉ាអូខេ ។ ភរិយា​នាយ​ត្រដក់​អ្នកស្រី​ជុំ រស្មី​ហៅ​ស្រី​ទូច មាន​រាង​តូច​ច្រឡឹង​ដូច​ឈ្មោះ តែបើ​និយាយ​​ពី​ទេព​កោសល្យ​សិល្បៈ​វិញ​ល្អ​ណាស់ ។​ស្រី​ទូច​ក្រៅពី​ចាប់​ដៃគូ​កំប្លែង​ជាមួយ​ស្វាមី​ក៏​ជា​តួកំប្លែង​ដ៏​សំខាន់​ជាមួយ​នាយ​ក្រឹម និង​នាយ​កុយ​ផង​ដែរ​ដោយ​សាច់​រឿង នីមួយ​ៗ​ដែល​អ្នកស្រី​ចូលរួម​សម្តែង​គឺ​សុ​ទ្ឋ​តែ​ទទួល​បានការ​គាំទ្រ ។ អ្នកស្រី​ជុំ រស្មី ហៅ​ស្រី​ទូច​មិន​ត្រឹមតែ​ចេះ​កំប្លែង​ប៉ុណ្ណោះ​ទេ​ក៏​ចេះ​ច្រៀង​ដោយ​មាន​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​មិន​ចាញ់​អ្នកចម្រៀង​អាជីព​ប៉ុន្មាន​ទេ...

ស្រី​ម៉ុ​ច អរគុណ ឬ​ចំអក​អ្នក​រិះគន់ ?

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​អ្នក​នាង​ស្រី ម៉ុ​ច ហាក់​មិន​ភ្ញាក់ផ្អើល និង​ខ្វល់ខ្វាយ​ចំពោះ​រលក​នៃ​ការ​រិះគន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​នាង​បង្ហាញ​ភាព​សិច​ស៊ីហួសហេតុ​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ​ទេ ។ មិន​ឈឺក្បាល​វិលមុខ​ចំពោះ​បញ្ហា​នេះ​តួឯក​ក្នុង​បទ​ជីដូន​កាកី​ស្រី​ម៉ុ​ច បែរជា​អរគុណ​ចំពោះ​មហាជន​ដែល​បាន​រិះគន់​រូប​នាង​ទៅ​វិញ ។ ស្រី​ម៉ុ​ច បាន​ចាត់​ទុក​ការ​រិះគន់​ទាំងនោះ មិន​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កិច្ច​ការងារ និង​គ្រួសារ​នាង​ទេ ដ្បិត​នាង​បច្ចុប្បន្ន​មិនមែន​ជាតា​រា​អ្វី​ទៀត​ឡើយ ។ ផ្ទុយ​ពី​ការ​រិះគន់​ស្រី​ម៉ុ​ច ត្រូវ​ហាង​កែ​សម្រស់​ដ៏​ល្បី​មក​ពី​ប្រទេស​កូរ៉េ ទទួល​ធ្វើ​អ្នកតំណាង​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត ។ បើ​យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ ស្រី​ម៉ុ​ច អះអាង​ថា​«I’m so...

បុរស​ម្នាក់​និយាយ​ពី​ការ​ទាក់ទង​ពិសេសជាមួយ​ម៉េ​ង កែវ​ពេ​ជ្ជ​តា

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រតិកម្ម​តប​បុរស​ម្នាក់​ដែល​ប្រឌិត​រឿង​ចោទប្រកាន់​រូប​នាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ បុរស​ម្នាក់​ទំនងជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​កបាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​ជាមួយនឹង​សារ​វាយប្រហារ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ទាក់ទិន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​បុរស​នោះ​អះអាង​ថា​បាន​កើតឡើង​ជាមួយ​តារាចម្រៀង​រូប​នេះ ។ បុរស​នោះ​បាន​ភ្ជាប់​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​តើ​ប្អូន​ម៉េ​ង កែវ​ពេ​ជ្ជ​ចិន្តា បាន​ឡើង​ទ្រនំ​ពី​អ្នក​ណា? ហើយ​អ្នក​ណា​ដែល​ជា​អ្នក​ជួយ​រក​ទ្រនំ​ឲ្យ? ប្រវត្តិ​របស់​ប្អូនស្រី​ចិន្ដា​ហើយ​និង​«​កង្កែបបោក​»​យ៉ាង​ម៉េ​ច​ដែរ? ពេល​នេះ​ប្អូនស្រី​ភ្លេច​ពាក្យ​សម្បថ​ប្រចាំ​ត្រកូល​ហើយ​មែន​ទេ ? កាលពី​ឆ្នាំ​១៩៩០​ស្បថ​ជាមួយនឹង​បង​កង្កែបបោក (​ហៅ​អ្នក​ហាន់​)​យ៉ាង​មេច​ខ្លះ? ពេល​នោះ​បង​មាន​ឈ្មោះ​ពិត​ថា សយ ហាន់ ហើយ​ចិន្ដា​តែងតែ​ហៅ​ថា អ្នក​ហាន់​ៗ...

ទទួលយកបទពិសោធន៍ថ្មីពីរោងភាពយន្តលេជេន Eden Garden ជាសាខាទី5 ដែលមកដល់ក្នុងពេលឆាប់ៗនេះ

ដូចដែលយើងខ្ញុំធ្លាប់បានជំរាបដល់លោកអ្នកដែលជាហ្វេនរបស់រោងភាពយន្ត​ លេជេនទាំងអស់គ្នាថា​ លេជេននឹងតែងតែផ្តល់នូវអ្វីដែលថ្មី ប្លែកនិងពិសេសៗជូនដល់លោកអ្នកជានិច្ច។ ឆាប់ៗនេះយើងនឹងមាន ការបើកដំណើរការសាកល្បងនៅសាខាថ្មីរបស់រោងភាពយន្តលេជេនគឺ លេជេន Eden Garden។ តើលោកអ្នកបានត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ក្លាយជាអតិថិជនដំបូងដែលបានមកទទួលយកនូវបទពិសោធន៍ថ្មីតាមរយះការទស្សនារឿងនៅសាខាថ្មីរបស់យើង? ក្នុងឱកាសបើកដំណើរការសាកល្បងនៅសាខាថ្មីដែលជាសាខាទី5របស់រោងភាពយន្ត លេជេន Eden Garden នេះដែរយើងក៏មានជាប្រ៉ូម៉ូសិន និងកម្មវិធីពិសេសៗជាច្រើនដូចនេះ សូមកុំភ្លេចតាមដានទាំងអស់គ្នាតាមរយះ Facebook Page របស់រោងភាពយន្តលេជេនណា៎ ។ ដូច្នេះហើយ លោកអ្នកនៅចាំអីទៀត? ត្រៀមខ្លួនទៅទស្សនារឿងនៅលេជេន Eden Garden...

ត្រៀមពោះហើយនៅ? អស់ថែមៗ ញាំុសាច់អាំងម៉ាអស់ដៃ

តោះ!! ត្រៀមខ្លួនញាំុសាច់អាំងហើយនៅ?​ អស់ថែមៗ ញាំុម៉ាអស់ដៃ ពី គ្រប់សាខារបស់ បាប៊ីឃ្យូផ្លាហ្សា។ ត្រៀមពោះអោយហើយទៅ ណាត់គ្នាមកញាំុសាច់អាំងនៅ​​ បាប៊ីឃ្យូផ្លាហ្សា​ សាខាណាមួយក៏បាន​ ញាំុម៉ាឆ្អែត ម៉ាអស់ដៃ​ អស់ថែមៗ ចង់ញាំុសាច់គោក៏មាន សាច់ជ្រូកក៏បាន។ នៅចាំអីទៀត? រីករាយជាមួយការបម្រើជូននូវអាហារជាច្រើនមុខ​ ច្រើនជម្រើស​ ញាំុម៉ាឆ្អែត ម៉ាអស់ដៃ ពី ហាង បាប៊ីឃ្យូផ្លាហ្សា។ សម្រាប់លោកអ្នកដែលចូលចិត្តញាំុ សាច់អាំង...

រីហ្សតរចនាបថឆ្នាំ ១៩៦០ ជាគោលដៅថ្មី កំពុងទាក់ទាញភ្ញៀវទេសចរគ្រប់គ្នាប្រាថ្នាចង់ទៅ

ស្ថាបត្យកម្មខ្មែរដ៏ទំនើបអស្ចារ្យ បានលិចរូបរាងឡើងលើទឹកដីខេត្តសៀមរាប ស្ថិតលើផ្ទៃដីជិត ៣ហិកតា ចន្លោះតំបន់ប្រាសាទអង្គរ និងបឹងទន្លេសាប គឺជាសណ្ឋាគារដ៏ប្រណិតបែបរសនិយមមួយរបស់កម្ពុជានាឆ្នាំ ១៩៦០​ កំពុងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ប្រពៃ ដែលអ្នកទេសចរគ្រប់រូបស្រម៉ៃ មកសម្រាកកម្សាន្ដលំហែកាយ ​និងដកបទពិសោធន៍ដ៏កម្រមួយនេះនៅលើទឹកដីអង្គរនៃយើង។ សណ្ឋាគារ Memoir Palace Resort & Spa ត្រូវបានសាងសង់ឡើងតាមម៉ូដបុរាណខ្មែរ​ ដែលត្រូវបានជ្រើសរើសទីតាំងយ៉ាងល្អច្បាស់លាស់​ ពីលម្ហូររបស់ខ្យល់ និងទិសនៃពន្លឺ សម្រាប់ការនាំនូវសេចក្ដីសុខ សុភមង្គល ដល់ភ្ញៀវក្នុងការមកស្នាក់នៅ។ ដំណាក់-វីឡានីមួយៗ...

Most Read