Friday, March 29, 2024
spot_img
More

    Latest Posts

    ស្រី​ម៉ុ​ច អរគុណ ឬ​ចំអក​អ្នក​រិះគន់ ?

    រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង​អ្នក​នាង​ស្រី ម៉ុ​ច ហាក់​មិន​ភ្ញាក់ផ្អើល និង​ខ្វល់ខ្វាយ​ចំពោះ​រលក​នៃ​ការ​រិះគន់​យ៉ាង​ខ្លាំង​បន្ទាប់​ពី​នាង​បង្ហាញ​ភាព​សិច​ស៊ីហួសហេតុ​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ​ទេ ។ មិន​ឈឺក្បាល​វិលមុខ​ចំពោះ​បញ្ហា​នេះ​តួឯក​ក្នុង​បទ​ជីដូន​កាកី​ស្រី​ម៉ុ​ច បែរជា​អរគុណ​ចំពោះ​មហាជន​ដែល​បាន​រិះគន់​រូប​នាង​ទៅ​វិញ ។

    ស្រី​ម៉ុ​ច បាន​ចាត់​ទុក​ការ​រិះគន់​ទាំងនោះ មិន​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កិច្ច​ការងារ និង​គ្រួសារ​នាង​ទេ ដ្បិត​នាង​បច្ចុប្បន្ន​មិនមែន​ជាតា​រា​អ្វី​ទៀត​ឡើយ ។ ផ្ទុយ​ពី​ការ​រិះគន់​ស្រី​ម៉ុ​ច ត្រូវ​ហាង​កែ​សម្រស់​ដ៏​ល្បី​មក​ពី​ប្រទេស​កូរ៉េ ទទួល​ធ្វើ​អ្នកតំណាង​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត ។ បើ​យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​នា​ពេល ថ្មី​ៗ​នេះ ស្រី​ម៉ុ​ច អះអាង​ថា​«I’m so proud to be presenter of DC Dermo clinic . ពិតមែនតែ​ខ្ញុំ​បញ្ចប់​អាជីព​ជាតា​រា​យូរ​ឆ្នាំ​មក​ហើយ តែ​ខាង​គ្លីនិក​បាន​មើលឃើញ​នូវ​អត្ថប្រយោជន៍​រូបរាង​របស់ខ្ញុំ ហើយ​អ្វី​ដែល​សំខាន់​ទី​នេះ​បាន​ផ្លាស់​ប្ដូរ​រូបរាង​ស្ដ្រី​មេផ្ទះ​កូន​បីដូច​ជា​រូប​ខ្ញុំ​ឲ្យ​នៅ​មាន​ភាព​ស្រស់​ស្អាត​សម្រាប់​ប្ដី​ខ្ញុំ​ដដែល ។

    អ្វី​ដែល​រឹតតែ​សប្បាយចិត្ត ខ្ញុំ​ត្រូវ​ខាង គ្លីនិក​ពី​ប្រទេស​កូ​រ៉េ​THE M PLASTIC SURGERY ហើយនឹង Dermo Clinic ជ្រើសរើស​ខ្ញុំ​ធ្វើ​ជា presenter ពីរ​ឆ្នាំ​បន្ត​ទៀត »​។

    ឆ្លើយ​តប​ការ​រិះគន់ និង​ការ​ចុះ​ផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន​នានា ស្រី​ម៉ុ​ច បាន​បញ្ជាក់​វិញ​ថា​«​អាហ្នឹង​ពួក Hollywood គេ​ចូល​ចិត្ត​និយាយ តែ​ខ្ញុំ​មិនមែន Hollywood ឬ​ក៏​ជាតា​រា​ល្បី​អី​ទៀត​ទេ គ្រាន់តែ​ជា​អតីត​ជីដូន​កាកី ដែល​លិច​កប់​យូរ​បាត់​ហើយ ។ ខ្ញុំ​អត់​ចង់​ល្បី​ទេ តែ​ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ​ដដែល … »​។

    ស្រី​ម៉ុ​ច បាន​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ចាប់អារម្មណ៍​ខ្លាំង នៅ​ពេល​ដែល​នាង​បាន​បង្ហាញ​​​ការ​ស្លៀកពាក់​សិច​ស៊ី​ស្ទើរ​ចេញ​កន្លែង​សំខាន់ រាំ​អម​ជាមួយ​តារាចម្រៀង​ថៃ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ហាង​កែ​សម្រស់​មួយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ ការ​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​នេះ​នាង​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន ។

    ឆ្លើយ​តប​ការ​រិះគន់​ស្រី​ម៉ុ​ច បែរជា​ថ្លែងអំណរគុណ ដូច្នេះ​ហើយ​មតិ​មួយ​ចំនួន​ថា តើ​វា​ជា​ការ​ថ្លែងអំណរគុណ​ចេញពី​ទឹកចិត្ត​ពិត ឬ​ជា​ការ​ចំអក ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.