បើអ្នកបានជីះកាត់ផ្លូវ ១០០៣ ទៅកាន់ផ្សារ Aeon សែនសុខ ច្បាស់ជាប្រទះឃើញស្លាកពណ៌លឿងនៅខាងឆ្វេងដៃ ដែលមានដាក់ថា ហាង បាយមាន់ហៃណាំកំពត (មាន់ស្រែសុទ្ធ១០០%) ទីនេះហើយជាហាងបាយមាន់ហៃណាំដែលទទួលបានការគាំទ្រជាខ្លាំង ដោយសារតែរសជាតិឆ្ងាញ់ ជម្រើសសុទ្ធតែមាន់ស្រែ ១០០% ។ បើបានមកដល់នេះហើយ កុំភ្លេចចូលសាកណាដឹងតែត្រូវមាត់ហ្មង។
សម្រាប់អ្នកនៅម្ដុំសែនសុខមួយចំនួនច្បាស់ជាបានស្គាល់ នឹងធ្លាប់ភ្លក្សរួចមកហើយនូវបាយមាន់ហៃណាំរបស់ហាងមួយនេះ ព្រោះ ហាងបាយមាន់ហៃណាំកំពតរបស់ហាងនេះ ហាក់ទទួលបានកាគាំទ្រខ្លាំងពីអតិថិជនរបស់ខ្លួនមិនណយទេ អ្វីដែលពេញនិយមខ្លាំងនោះ គឺបាយប្រភេទពណ៌ដែលមានក្លិនឈ្ងុយគួរឱ្យចង់ពិសារ រួមទាំងសាច់មាន់ដែលម្ចាស់ហាងគាត់ជម្រើសយកតែមាន់ស្រែសុទ្ធសាធ ១០០% បន្ថែមឱ្យមានរសជាតិឆ្ងាញ់ជាប់មាត់។
ក្រៅពីបាយមាន់ហៃណាំ ក្នុងហាងផ្ទាល់ក៏មានដូចជា៖ បាយឆាសាច់ក្តាមពិសេស បាយឆ្អឹងជំនីអាំង នំបញ្ចុកកំពត បបរសាច់មាន់ គុយទាវខគោ មីខគោ មីស៊ុប បបរគ្រឿងក្នុង ហើយនៅមានអាហារជាច្រើនមុខផ្សេងៗទៀតរួមទាំងភេសជ្ជៈផងដែរ។ព្រឹកស្អែកមុននិងចេញទៅធ្វើការត្រៀមមាត់ទៅសាកបាយហៃណាំកំពត មាន់ស្រែសុទ្ធម្តងមើល។ កុំភ្លេចណាជម្រើសច្រើនមុខសម្រាប់អាហារពេលព្រឹក ញុាំនៅកន្លែងផ្ទាល់ក៏បានកម្មង់យកទៅញុាំក៏បានដែរ ហើយថែមទាំងមានលក់នៅម្ហូបកម្មង់សម្រាប់ថ្ងៃត្រង់ទៀត ចឹងមើលស្លាកហាងអោយបានច្បាស់ណា ប្រយ័ត្នច្រឡំ ។
ហាង បាយមាន់ហៃណាំកំពត
លេខទូរស័ព្ទ: 016 630 889 / 088 666 43 66
ទីតាំង៖ ផ្លូវ 1003 ភូមិកាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ