Monthly Archives: August, 2018

សណ្ឋាគារ​ស្ថិត​នៅ​ក្នុង​បរិយាកាស​បែប​ស្ងប់ស្ងាត់ប្រកប​ទៅ​ដោយភាពរ៉ូមែនទិច ក្នុង​ខេត្ត​សៀម​រាប

ទទួលយកបទពិសោធន៍ថ្មីក្នុងការស្នាក់នៅសណ្ឋាគារលំដាប់អន្តរជាតិលើទឹកដីខេត្តសៀមរាប មានចម្ងាយ ៨គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត​ និងរយៈពេល ៥នាទីពីព្រលានយន្តហោះសៀមរាប នោះគឺសណ្ឋាគារ​ Lotus Blanc Hotel & Resort ដែលជាសណ្ឋាគារប្រកបទៅដោយស្តង់ដា សេវាកម្មលំដាប់អន្តរជាតិ មានលក្ខណៈ រ៉ូមែនទិច បរិយាកាសស្ងប់ស្ងាត់ អមជាមួយដើមដូងដ៏ច្រើន និងការរចនាបន្ទប់, អគារឆ្លុះបញ្ចាំងនូវសិល្បៈបែបសម័យអនានិគមបារាំង។ សណ្ឋាគារ​ Lotus Blanc Hotel & Resort មានសេវាកម្មទទួលភ្ញៀវពីប្រលានយន្តហោះ...

ប្រូម៉ូសិន​ពិសេស​​ពី​មីហឹរ Seoul ៧​យ៉ាង​ ញ៉ាំ​ទាល់​តែ​បែក​ញើស ហា​មាត់

ឃើញថាអាកាសធាតុថ្មីៗនេះប្រែប្រួលទៀតហើយ ប៉ុន្មានថ្ងៃនេះមេឃភ្លៀងត្រជាក់ល្អណាស់ ចឹងដូចជានឹកឃើញឃ្លានមីហឹរក្ដៅៗញ៉ាំកម្ដៅក្រពះម្ដងមើល៍ ដាក់អោយហឹរកប់ បែកញើស ហាមាត់ អោយណាណីហ្មង។ តោះញុាំមីហឹរ Seoul 7 យ៉ាងម្តងអី ហើយល្បីថាមីហឹរ Seoul 7 យ៉ាងសាខានៅម្តុំផ្លូវ271​​ កែងផ្លូវ371 ជិតវត្តដំបូលខ្ពស់ មានប្រូម៉ូសិនពិសេសជាច្រើនថែមទៀតផង​។ ដោយសារតែកំនើននៃការពេញនិយមមីហឹរ​ ទើបធ្វើអោយមីហឹរ Seoul 7 យ៉ាង កាន់តែរីកលូតលាស់យ៉ាងច្រើននាបណ្ដាលផ្ទៃប្រទេសមិនថាតែនៅទីក្រុងនេោះទេ នៅតាមបណ្ដាលខេត្តមួយចំនួនក៏មាន មីហឹរ...

ចង់ញ៉ាំមីហិរ ឫក៏ប្រហិតចៀន? នៅទីនេះមានទាំងពីរ

ល្ងាចនេះគិតញ៉ាំអីទៅ? ចង់ញ៉ាំមីហិរ ឫក៏ប្រហិតចៀន? មិនបាច់គិតច្រើនទេ​ មកហាង​ 598​ មីហិរប្រហិតចៀន ហ្មងទៅ មានទាំងមីហិរ មានទាំងប្រហិត ហើយអ្វីដែលសំខាន់នោះ​ប្រហិតមានច្រើនមុខ ច្រើនបែបណាស់​ ប្រហិតសាច់ក៏មាន ប្រហិតបន្លែក៏មាន​​ ចៀនក៏បាន ស្ងោរក៏បានចាំបាច់ទៅណាច្រើនកន្លែង។ ហាង​ 598​ មីហិរប្រហិតចៀនមិនត្រឹមតែមានលក់មីហិលសាច់គោ មីហិរគ្រឿងសមុទ្រ នោះទេ ពីហាងនេះ ក៏មានលក់ប្រហិតចៀនជាច្រើនមុខ ប្រហិតបន្លែធ្វើថ្មីៗក៏មាន ចង់ចៀនក៏បាន​​...

ចាំកាល! ការ៉េមព្រិលបីងស៊ូថ្មីដល់ទៅ ៣ រសជាតិ ពី Swensen’s

លោកអ្នកច្បាស់ជាធ្លាប់ភ្លក្សរួចមកហើយនូវរសជាតិការ៉េមយ៉ាងច្រើនសម្បូរបែបពីហាង ការ៉េម ស្វិនសិន ហើយនាពេលថ្មីៗនេះពីហាង​ការ៉េមស្វិនសិនទើបតែនាំយកនូវការ៉េមបែបថ្មី​ជាលក្ខណៈប្រភេទការ៉េមព្រិល ព្រមជាមួយរសជាតិដល់ទៅ ៣ រសជាតិថ្មីទៀតផង គ្រាន់តែដាក់ចូលក្នុងមាត់ភ្លាមមានអារម្មណ៍ស្រស់ស្រាយតែម្ដង! ការ៉េមព្រិល បីងស៊ូប្រភេទថ្មីរបស់ហាង ការ៉េមស្វិនសិនមានលក្ខណៈប្លែកពីការ៉េមនានា​ដោយ ការរ៉េមព្រិលប្រភេទថ្មីនេះបានធ្វើឡើងពីទឹកកកព្រិល​ឈូសជាសាច់ទឹកកកយ៉ាងម៉ត់បង្កប់ទៅដោយការ៉េន នំ ទៅតាមរសជាតិនីមួយៗ ហើយរសជាតិកាន់តែពិសេសមួយកម្រិតទៀតពេលដែលស្រោចទឹកដោះគោពីលើ។ ការ៉េមព្រិលបីងស៊ូថ្មីនេះមានបីរសជាតិដូចជា៖ ភ្នំភ្លើងឆក់កូបីងស៊ូ បីងស៊ូសណ្ដែកក្រហមនិងតែបៃតង និងបីងស៊ូបាយដំណើបស្លឹកតយជាមួយមែងហ្គោ។ លក្ខណៈពិសេសរបស់បីងស៊ូនីមួយៗមានរសជាតិប្លែកៗពីគ្នាដូចជា បីងស៊ូរសជាតិ ភ្នំភ្លើងឆក់កូបីងស៊ូ មានលាយបញ្ចូលនំប្រោនីអាល់ម៉ុន ការ៉េមសូកូឡាទំពារស្អិត សូកូឡាមូល និងនំអូរីអូ...

បញ្ចុះតម្លៃ៥០%ពីផាយផេសម្រាប់សំបុត្រកុនរឿងអភិនីហារស្នេហ៍៧ថ្ងៃនៅរោងភាពយន្តលេជេន

ពិសេសទៀតហើយជាមួយនឹងកម្មវិធីដ៏អស្ចារ្យពីផាយ ផេ និងរោងភាពយន្តលេជេន! រាល់ការជាវសំបុត្រកុនរឿងអភិនីហារស្នេហ៍៧ថ្ងៃនៅគ្រប់សាខារបស់រោងភាពយន្តលេជេន រួមមានទាំង លេជេនអេដិនដែលជាសាខាថ្មីទី៥របស់រោងភាពយន្តលេជេន សម្រាប់ថ្ងៃចាក់បញ្ចាំងដំបូង លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ៥០% ដោយគ្រាន់តែធ្វើការទូទាត់សាច់ប្រាក់តាមរយះកម្មវិធី ផាយ ផេ តែប៉ុណ្ណោះ។ រួសរាន់ឡើងព្រោះចំនួន Screens នៃការចាក់បញ្ចាំងគឺមានកំណត់ និង ប្រយ័ត្នអស់សំបុត្រណា៎! លោកអ្នកអាចមកជាវសំបុត្រដោយផ្ទាល់បានចាប់ពីឥលូវនេះតទៅហើយ! ដូចនេះកុំរំលងឱកាសនេះអោយសោះ ព្រោះមានតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃ១៧ ខែសីហា ២០១៨ នេះ​។ អ្នកណាៗក៏ទៅលេជេនដែរ!!! Click here to visit our official...

ក្រមុំ​ទាំង​បី​ជួបជុំ​គ្នា បង្ហាញ​សម្រស់ បង្អួត​រសជាតិ​នៅ The Pizza Company

អីយ៉ា! ដល់ពេលក្រមុំៗទាំងបីបង្ហាញសម្រស់ បង្អួតរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ នៅក្នុងរដូវកាលដ៏ពិសេសនេះហើយតើស៍! ថ្មីស្រឡាងពី The Pizza Company ថ្មីទាំងឈ្មោះ ថ្មីទាំងរសជាតិ ! ល្ងាចនេះគិតនាំគ្នាទៅជួបក្រមុំៗទាំងបីហ្នឹងម្ដងមើល៍ រសជាតិ​ នឹង សម្រស់យ៉ាងម៉េចដែរ? សម្រាប់រដូវកាលដ៏ពិសេសនេះពី​ The Pizza Company សូមណែនាំនូវប្រភេទភីហ្សាថ្មី ឈ្មោះក៏ប្លែក រីឯរសជាតិវិញក៏មិនណយដែរ។ ក្រមុំទាំង៣ដែលជាប្រភេទភីហ្សាថ្មីនេះរួមមាន កញ្ញាសាល់ម៉ុន...

ទទួលយកបទពិសោធន៍ថ្មីក្នុងការស្ប៉ា ម៉ាស្សា​​​ ពីកេសរស្ប៉ា

ស្ថិតនៅក្នុងសភាពនឿយហត់ ចង់កាត់បន្ថយស្ត្រេស អារម្មណ៍បែបនេះបើបានស្ប៉ា ម៉ាស្សា មិនដឹងជាស្រួលខ្លួនយ៉ាងណាទេ?​ ពីកេសរស្ប៉ានឹងផ្ដល់ជូនលោកអ្នកនូវការស្ប៉ា ម៉ាស្សា ពីក្បាលដល់ចុងជើង ប្រកបទៅដោយការយកចិត្តទុកដាក់ មានជំនាញច្បាស់លាស់ ជាលក្ខណៈស្តង់ដាអន្តរជាតិ​ដែលផ្តល់ជូនភ្ញៀវជាតិនិងអន្តរជាតិទាំងអស់នូវសេវាកម្មម៉ាស្សានិងស្ប៉ាដែលមិនអាចប្រៀបបាន។​​ កេសរស្ប៉ា​ គឺជាហាងស្ប៉ា ម៉ាស្សា ស្ថិតនៅក្នុងខេត្តសៀមរាប ដែលបានរៀបចំ នឹង រចនាឡើងតាមរចនាបថបែបខ្មែរ កំពុងតែចូលរួមចំណែកក្នុងការបន្ធូរបន្តយនូវបញ្ហាតានតឺងទាំងផែ្នករាងកាយនិងអារម្មណ៍ ទាំងនេះ​តាមរយ:ការផ្ដល់ជូននូវសេវាម៉ាស្សាល្អៗជាច្រើនដល់អតិថិជនព្រោះការម៉ាស្សាមិនត្រឹមតែមាន​ប្រយោជន៌ចំពោះរាងកាយប៉ុណ្ណោះទេតែចំពោះ​សុខភាពផ្លូវចិត្តផងដែរ។លោកអ្នកទទួលបាននូវអារម្មណ៍ល្អប្រសើរ កំចាត់អស់ទុក្ខកង្វល់តាមរយៈការស្ប៉ា ម៉ាស្សា ប្រកបទៅដោយជំនាញច្បាស់លាស់ លក្ខណៈស្តង់ដា ព្រមជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បុគ្គលិកដែលពោលពេញដោយភាពរស់រាយ ស្នាមញញឹម...

ទប់ចិត្តមិនបាន!​ ឃើញហើយឃ្លានប្រហិតចៀនហ្មង

រសជាតិចំណីអាហារលក់តាមបណ្តាលដងផ្លូវជាច្រើន នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា តែងតែទាក់ចិត្តមនុស្សគ្រប់វ័យឲ្យឈប់ម៉ូតូ រថយន្ត ដើម្បីទទួលទាន។ ជាក់ស្ដែងដូចតូបលក់ប្រហិតមួយកន្លែងនៅខាងក្រោយសាលាស៊ីតិក​ មានលក់ប្រហិតចៀន​ ប្រហិតអាំង យ៉ាងទំនង បើបានជិះកាត់ហើយ មិនចូលទិញម៉េចបាន? ប្រហិតចៀនបានក្លាយទៅជាចំណីអាហារដែលពេញនិយមសម្រាប់យុវវ័យនាពេលបច្ចុប្បន្ន ប្រហិតអាចមានរសជាតិដូចគ្នាប៉ុន្តែរសជាតិរបស់ទឹកជ្រលក់វិញតែងតែមានរសជាតិប្លែកៗពីគ្នាដែលនាំអោយរសជាតិប្រហិតឆ្ងាញ់មួយកម្រិតទៅតាមទឹកជ្រលក់នោះ។ កន្លែងលក់ប្រហិតចៀនមួយកន្លែងនេះ ទើបតែបើកថ្មីនៅខាងក្រោយសាលាស៊ីតិក​ បើលោកអ្នកចង់ញ៉ាំប្រហិតចៀនក៏មាន ចំហុយក៏មាន​ ប្រហិតអាំងក៏បាន បើនិយាយពីទឹកជ្រលក់វិញដឹងតែអ៊ែមហ្មង។ ម៉ោះ! មកសាកប្រហិតដែលដាក់បំពងភ្លាមៗ ក្តៅហ៊ុយៗ ស្រោចដាក់ជាមួយទឹកជ្រលក់​យ៉ាងឆ្ងាញ់ប្លែក ដែលធ្វើអោយរសជាតិប្រហិតនៅកន្លែងនេះកាន់តែពិសេស ហើយមានតម្លៃសមរម្យទៀតផង! តោះចាំដល់កាលល្ងាចនេះហ្មងទៅ...

ស្តេកសាច់គោអាមេរិចតម្លៃសមរម្យ រសជាតិច្រើនមុខច្រើនជម្រើស

បើសិនជាលោកអ្នកកំពុងតែរកហាងណាដែលអាចញ៉ាំស្តេកក្នុងតម្លៃសមរម្យ បរិយាកាសល្អ រួមជាមួយភេសជ្ចៈជាច្រើនមុខផ្សេងទៀតនោះ លោកអ្នកច្បាស់ជាពេញចិត្តនឹង ហាង Two Cows ជាក់ជាមិនខាន។​ ថ្មីៗនេះ Two Cows ទើបតែផ្លាស់ប្ដូរទីតាំងថ្មីទៅកាន់ Eden Garden អញ្ចឹងហើយនាំគ្នាទៅសាកទាំងអស់គ្នាម្ដងមើល៍ រសជាតិសាច់គោអាមេរិច និង អាហារជាច្រើនមុខទៀតរបស់ Two Cows រសជាតិយ៉ាងម៉េចដែរ? ហាង Two Cows មានលក់នូវម្ហូបអាហារជាច្រើនមុខ...

ចាំ​បាច់អី​ទៅ​ដល់​ថៃ គុយទាវ​ទូក​រសជាតិ​ដើម​មាននៅ​សែន​សុខ​ដែរ​​តើស៍

និយាយពីគុយទាវទូក ច្បាស់ជាគិតថាគេលក់គុយទាវប្រភេទនេះនៅលើទូកហើយមែនទេ?តែ​តាមពិត​គឺមិនមែន​ទេ គុយទាវទូក​ សព្វថ្ងៃនេះ មិន​គ្រាន់តែ​លក់​នៅ​លើ​ទូក​ទេ តែ​គឺមានលក់​នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេសថៃ ចុះបើចង់ញ៉ាំគុយទាវទូកដែលមានរសជាតិដូចនៅប្រទេសថៃចឹង គួរទៅរកនៅឯណាបាន? មកតែហាង គុយទាវទូកសែនសុខ មក ដឹងតែត្រូវចិត្តហ្មង មិនបាច់ទៅដល់ថៃក៏ញ៉ាំគុយទាវទូករសជាតិដើមបានដែរ។ ហាងគុយទាវទូករសជាតិដើមមួយកន្លែងពីប្រទេសថៃ​​​មានឈ្មោះថា គុយទាវទូកសែនសុខ កំពុងតែឆក់យកអារម្មណ៍របស់អ្នកញ៉ាំ ជាពិសេសសម្រាប់លោកអ្នកធ្វើដំណើរតាមផ្លូវទៅកាន់ផ្សារទំនើបអ៊ីអនសែនសុខ តាមរយៈក្លិនទឹកស៊ុបដ៏ឈ្ងុយ ដែលធ្វើឲ្យអតិថិជន ចង់ញ៉ាំ មួយចានហើយថែមមួយចានទៀត។ មិនតែប៉ុណ្ណោះ សាច់គោ និងប្រហិតក៏បានដាក់បញ្ចូលក្នុងចានគុយទាវ ដែលកាន់តែ...

នាយ​ចេក​ ៖​ កុំ​ចេះ​តែ​ស្មានថា​ខ្ញុំ​មាន… រក​ហូប​ស្ទើរ​ពុំ​គ្រប់​ផង

រាជធានី​ភ្នំពេញ ៖​ តារា​កំប្លែង​នាយ ចេក បាន​សម្តែង​ការ​ហួសចិត្ត​នៅ​ពេល​មាន​ទស្ស​និកជន​មួយ​ចំនួន​យល់​ច្រឡំ​ថា នាយ​កំពុង​តែ​រស់នៅ​ក្នុង​ភាព​ហ៊ឺហា ដោយសារ​មានផ្ទះ​ធំ​​នៅ និង​មាន​ឡាន​ទំនើប​ជិះ ក្នុង​ពេល​ដែល​នាយ​ស្ទើរតែ​រក​អ្វី​ហូប​មិន​គ្រប់ ។ នាយ​ចេក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ចាត់​ទុក​ការ​លើក​ឡើង​ពី​បណ្តា​ទស្ស​និក​មួយ​ចំនួន​​មក​លើ​រូប​នាយ​នា​ពេល​នេះ​ថា​ គឺ​ដោយសារ​ការ​ភាន់ច្រឡំ បើ​ទោះបីជា​ពេល​នេះ​នាយ​មានផ្ទះ​រស់នៅ​សមរម្យ​ក៏​ដោយ ប៉ុន្តែ​មិនមែន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់​នោះ​ទេ ។ តារា​កំប្លែង​នាយ ចេក បាន​លើក​ឡើង​ថា «​មាន​បងប្អូន​ជា​ច្រើន​ចេះ​តែ​សួរ​ ​ដោយ​គេ​និយាយ​ថា ​ពូ​ជា​អ្នកមាន​ឡាន​ទំនើប មានផ្ទះ​ក្បឿង​ធំ ចុះ​ម៉េច​ក៏​មក​លក់ដូរ​តាម​ផ្លូវ​អ៊ីចឹង។ ហើយ​ខ្លះ​ក៏​និ​យា​ថា បើ​គាត់​មាន​មែន​មិន​លក់​អ៊ីចឹង​ទេ...

ឮថា កញ្ញា​លី ឈី​ ធ្លាយ​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជាមួយ​អ្នកដឹកនាំ

រាជធានី​ភ្នំពេញ ៖ មានការ​ទម្លាយ​ឱ្យ​ដឹង​ថា ​តារា​សម្តែង​ស្រស់​សោភា​កញ្ញា ​លី ឈី​ ដែល​ភាគ​ច្រើន​លេចមុខ​ខ្លាំង​ក្នុង​បណ្តា​បទ​ចម្រៀង​មួយ​ចំនួន​ក្នុង​ផលិតកម្ម​ថោ​ន​។ ​លី ឈី​ ត្រូវ​បាន​អ្នកដឹកនាំ​សម្តែង​លោក ​ប៊ុ​ន រតនា ​ទំនាក់ទំនង​ឱ្យមក​សម្តែង​បានជា​បន្តបន្ទាប់​។​ ក្រោយ​ការ​រាប់អាន​​ស្រាប់តែ​ធ្លាយដំណឹង​​ថា ​ពួក​គេ​មាន​ភាព​ស្និត​ស្នាល​ក្រៅ​ឆាក​ធ្វើ​ឱ្យ​អ្នក​តាមដាន​ងឿងឆ្ងល់​តែ​ម្តង​។ ការ​សាយភាយ​រឿង​មួយ​នេះ​ បន្ទាប់​ពី​បាន​រួមការ​ងារ​ជាមួយ​គ្នា​បាន​មួយរ​យៈក៏​ក្លាយជា​ទំនាក់​ទំនង​ស្និត​ស្នាល ​ដោយ​រវាង​កូនចៅ​ និង​មេ​កើយ​មួយគូ​នេះ​កំពុង​តែ​ឆេះឆួល​ឡើង​ជា​​បន្តបន្ទាប់​។ ប៉ុន្តែ​​គេ​នៅ​មិន​ទាន់​ដឹង​ថា ​រវាង​ស្រី​ស្អាត ​លី ឈី ​និង​លោក​ប៊ុត រតនា​ដែល​​ជា​អ្នកធ្វើការ​នៅ​ថោ​ន​តំណែង​ធំ​មួយ​ដែរ ​គិត​គ្នា​បែប​ណា​ទៀតនោះ​​ទេ​...

Most Read