និយាយពីគុយទាវទូក ច្បាស់ជាគិតថាគេលក់គុយទាវប្រភេទនេះនៅលើទូកហើយមែនទេ?តែតាមពិតគឺមិនមែនទេ គុយទាវទូក សព្វថ្ងៃនេះ មិនគ្រាន់តែលក់នៅលើទូកទេ តែគឺមានលក់នៅគ្រប់ទីកន្លែងក្នុងប្រទេសថៃ ចុះបើចង់ញ៉ាំគុយទាវទូកដែលមានរសជាតិដូចនៅប្រទេសថៃចឹង គួរទៅរកនៅឯណាបាន? មកតែហាង គុយទាវទូកសែនសុខ មក ដឹងតែត្រូវចិត្តហ្មង មិនបាច់ទៅដល់ថៃក៏ញ៉ាំគុយទាវទូករសជាតិដើមបានដែរ។



ហាងគុយទាវទូករសជាតិដើមមួយកន្លែងពីប្រទេសថៃមានឈ្មោះថា គុយទាវទូកសែនសុខ កំពុងតែឆក់យកអារម្មណ៍របស់អ្នកញ៉ាំ ជាពិសេសសម្រាប់លោកអ្នកធ្វើដំណើរតាមផ្លូវទៅកាន់ផ្សារទំនើបអ៊ីអនសែនសុខ តាមរយៈក្លិនទឹកស៊ុបដ៏ឈ្ងុយ ដែលធ្វើឲ្យអតិថិជន ចង់ញ៉ាំ មួយចានហើយថែមមួយចានទៀត។ មិនតែប៉ុណ្ណោះ សាច់គោ និងប្រហិតក៏បានដាក់បញ្ចូលក្នុងចានគុយទាវ ដែលកាន់តែ ធ្វើឲ្យភ្ញៀវញ៉ាំ មិនជិនណាយ ផងដែរ។




ពីហាង គុយទាវទូកសែនសុខក៏មានបម្រើជូននូវអាហារពេលព្រឹក អាហារពេលថ្ងៃត្រង់ នឹងអាហារពេលល្ងាច ជាច្រើនមុខ ច្រើនជម្រើសដល់អតិថិជន ដែលចាប់បើកពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ៨យប់ ប្រកបទៅដោយអនាម័យនិងសេវាកម្មបម្រើជាប់ចិត្ត។ ល្ងាចនេះកុំភ្លេចទៅសាករសជាតិគុយទាវទូកសែនសុខទាំងអស់គ្នាណា។




ហាង គុយទាវទូក សែនសុខ
លេខទូរស័ព្ទ៖ 089 62 63 17 | 070 62 63 17
ទីតាំង៖ ផ្ទះលេខ B19 ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ផ្លូវទៅផ្សារទំនើបអ៊ីអនសែនសុខ)
តម្លៃ៖ ចាប់ពី ៨០០០៛ ដល់ ១៨០០០៛
វីដេអូ៖