បើសិនជាលោកអ្នកកំពុងតែរកហាងណាដែលអាចញ៉ាំស្តេកក្នុងតម្លៃសមរម្យ បរិយាកាសល្អ រួមជាមួយភេសជ្ចៈជាច្រើនមុខផ្សេងទៀតនោះ លោកអ្នកច្បាស់ជាពេញចិត្តនឹង ហាង Two Cows ជាក់ជាមិនខាន។ ថ្មីៗនេះ Two Cows ទើបតែផ្លាស់ប្ដូរទីតាំងថ្មីទៅកាន់ Eden Garden អញ្ចឹងហើយនាំគ្នាទៅសាកទាំងអស់គ្នាម្ដងមើល៍ រសជាតិសាច់គោអាមេរិច និង អាហារជាច្រើនមុខទៀតរបស់ Two Cows រសជាតិយ៉ាងម៉េចដែរ?



ហាង Two Cows មានលក់នូវម្ហូបអាហារជាច្រើនមុខ សុទ្ធតែសាច់គោអាមេរិកទាំងអស់ ហើយប្លែកៗ មិនតែប៉ុណ្ណោះតម្លៃក៏សមរម្យ ជាពិសេសទៅទៀតនោះគឺ ភេសជ្ជៈក៏ជាទីពេញចិត្តផងដែរសំរាប់ភ្ញៀវដែលមកញ៉ាំនៅហាងមួយនេះ។ រីឯការតុបតែងហាង ក៏តាមបែបទំនើប សាកសមសម្រាប់ការជួបជុំទទួលទានអាហារបែបអ៉ឺរ៉ុបនោះគឺ សាច់គោអាមេរិកដុតស្រា និង American Beef Steak។



ចំពោះសាច់គោដែលយកមកចំអិនវិញ ជាសាច់គោអាមេរិកសុទ្ធមានការធានា គុណភាព ១០០% សម្រាប់ភ្ញៀវអាចជ្រើសរើសសាច់ជាទម្ងន់បាន ដោយទម្ងន់ ១០០ក្រាម និង១៥០ក្រាម ទៅតាមចំណង់ចំណូលចិត្តដែលភ្ញៀវចង់បាន។ ចំពោះសាច់ទំងន់ ១០០ក្រាមនិង ១៥០ក្រាម ជាមួយរសជាតិជាច្រើនដូចជា៖ រសជាតិប្រចាំហាង រសជាតិដើម រសជាតិម្រេច រសជាតិម្រេចខ្ចី រសជាតិឈីស ក៏ដូចជាស្តេកសាច់មាន់ ស្តេកប៊ឺហ្គឺនំប័ុង បាយឆាគីមឈី មីហិរ ព្រមជាមួយអាហារនិងភេសជ្ចៈជាច្រើនមុខ ច្រើនជម្រើសថែមទៀតផង។




ហាង Two Cows
លេខទូរស័ព្ទ៖ 092 90 33 33 | 016 55 48 88
ទីតាំង៖ Eden Garden ( ពីក្រោយ Epic 2)
បើកពីម៉ោង៖ ១១ព្រឹក ដល់ ៩:៣០ នាទីយប់
វីដេអូ៖