រាជធានីភ្នំពេញ ៖ មានការទម្លាយឱ្យដឹងថា តារាសម្តែងស្រស់សោភាកញ្ញា លី ឈី ដែលភាគច្រើនលេចមុខខ្លាំងក្នុងបណ្តាបទចម្រៀងមួយចំនួនក្នុងផលិតកម្មថោន។ លី ឈី ត្រូវបានអ្នកដឹកនាំសម្តែងលោក ប៊ុន រតនា ទំនាក់ទំនងឱ្យមកសម្តែងបានជាបន្តបន្ទាប់។
ក្រោយការរាប់អានស្រាប់តែធ្លាយដំណឹងថា ពួកគេមានភាពស្និតស្នាលក្រៅឆាកធ្វើឱ្យអ្នកតាមដានងឿងឆ្ងល់តែម្តង។
ការសាយភាយរឿងមួយនេះ បន្ទាប់ពីបានរួមការងារជាមួយគ្នាបានមួយរយៈក៏ក្លាយជាទំនាក់ទំនងស្និតស្នាល ដោយរវាងកូនចៅ និងមេកើយមួយគូនេះកំពុងតែឆេះឆួលឡើងជាបន្តបន្ទាប់។ ប៉ុន្តែគេនៅមិនទាន់ដឹងថា រវាងស្រីស្អាត លី ឈី និងលោកប៊ុត រតនាដែលជាអ្នកធ្វើការនៅថោនតំណែងធំមួយដែរ គិតគ្នាបែបណាទៀតនោះទេ ស្របពេលដែលភាពផ្អែមល្ហែមកាន់តែពុះឡើង។
សូម្បីតែនៅលើបណ្តាញសង្គមក៏ម្នាក់ៗបង្ហោះជុំគ្នាបង្ហាញស្នាមញញឹមគួរឱ្យចាប់អារម្មណ៍ផងដែរ។ ដោយឡែកកញ្ញា លី ឈី វិញ យើងនៅមិនទាន់បានធ្វើការបញ្ជាក់ឱ្យលម្អិតនៅឡើយថា តើនាងក្នុងចិត្តគិតដល់លោករតនាក្នុងផ្លូវបែបណាឡើយ ក្រោយពេលបង្ហាញនូវស្នាមរូបភាពដ៏ស្រស់សោភាតែ២នាក់បែបនេះ។