Friday, November 22, 2024
spot_img
More

    Latest Posts

    នៅ​ចាំ​គាត់​ទេ លោក​យូ​ឌី​ស្កូ​បង្ហាញមុខ​ឡើង​វិញ ក្រោយ​សម្ងំ​ព្យាបាល

    រាជធានី​ភ្នំពេញ ៖ ប្រមាណ​ជាង​២​ខែ​មក​ហើយ ​ដែល​តារា​សម្តែង​យូ​ឌី​ស្កូ បាន​​ចាក​ចេញ​ពី​ស្រុក​កំណើត​ឆ្ពោះទៅ​ព្យាបាល​អាកា​រៈ​ជំងឺ​ដែល​ទំ​នៅ​នឹង​ជា​ក្តី​រំពឹង​ចុង​ក្រោយ​សម្រាប់​ការ​​មាន​សង្ឃឹម​។ ​ការ​ចាកចេញ​ទៅ​ព្យាបាល​យ៉ាង​ស្ងៀមស្ងាត់​ ម្នាក់​ៗ​បាត់​ដំណឹង​តែ​ម្តង​ គ្មាន​លេច​ដាន​ព័ត៌មាន​ណាមួយ​គ្រា​នៅ​ឥណ្ឌា​ឡើយ ធ្វើ​ឱ្យ​ក្តី​បារម្ភ​កាន់តែ​កើត​មាន​ចំពោះ​​មិត្តភក្តិ​ និង​ទស្សនិកជន​។

    យោង​តាម​បណ្តា​ញសង្គម​របស់​អ្នក​នាង ​ទូច ស្រី​លក្ខណ៍​ បាន​បង្ហោះ​សារ​ដ៏​មាន​សារៈ​សំខាន់​ និង​រំភើប​នា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​​កាលពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​អ្នក​នាង​​បាន​ចេញ​ទៅ​ទទួល​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក​យូ​ឌី​ស្កូ ​ក្រោយ​ការ​ព្រួយ​បារម្ភ​​ពី​សុខទុក្ខ​បំផុត​។

    នៅ​ក្នុង​វី​ដេ​អូ​បាន​បង្ហោះ​អ្នក​ទាំង​២​នាក់​​ស្ទុះ​ទៅ​ឱប​គ្នាយ៉ាង​​ណែន​ពេញអង្គ​ប្រាណ​ជា​មួយ​ភាព​រំជើបរំជួល​រលីងរលោង​ទឹកភ្នែក​បំផុត ​និង​មិន​នឹក​ស្មានថា​ មិត្តភក្តិ​ដ៏​ជាទី​ស្រឡាញ់​​របស់ ​ទូច ស្រី​លក្ខណ៍​ មាន​ក្តី​សង្ឃឹម​ត្រឡប់​មក​វិញ​ជាមួយ​សភាព​ស្រស់ថ្លា​។

    នា​គ្រានោះ​បើ​មើលទៅ​លើ​ស្ថានភាព​កាយវិការ​របស់​លោក​យូ​ឌី​ស្កូ​ ដ្បិត​បិទ​ម៉ាស់​មិន​ឃើញ​មុខ​ពេញ​ក៏ដោយ តែ​លោក​ហាក់​មាន​ភាព​រហ័សរហួន​មាំទាំ​ កាយវិការ​រឹង​ពឹង​មិន​បាក់កម្លាំង​ដូច​ពេល​ចេញ​ទៅ​ព្យាបាលនោះ​ទេ​។ ​នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​សិល្បៈ​​ទាំងឡាយ​ ក៏​ដូច​ជា​មហាជន​ក្នុង​ និង​ក្រៅប្រទេស​ដែល​រំភើប​ក្រោយ​ដឹង​ថា​លោក​យូ​ឌី​ស្កូ ​វិល​រក​សភាព​ដើម​ជិត​១០០%​។

    គួរ​បញ្ជាក់​ថា ​លោក​យូ​ឌី​ស្កូ​ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ដោយសារ​មាន​ជំងឺ​ទឹកនោមប្រៃ​និង​ក្រលៀន​ខ្សោយ​យ៉ាង​ខ្លាំង​ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ជា​ប្រចាំ​ដើម្បី​ផ្លាស់​ប្តូរ​ឈាម​ញឹក​ញាប់​។ ​ជំងឺ​លោក​ចូល​ដល់​ដំណាក់កាល​ហៅ​ថា​ ជំងឺ​អ្នកមាន ​បើសិនជា​ខ្វះ​ថវិកា​ទេ​ ពិតជា​ប្រឈម​ខ្លាំង​ណាស់​។​ ម្ល៉ោះហើយ​ទើប​អ្នក​ណា​ៗ​ក៏យល់​ថា ​លោក​ពិតជា​មាន​អាយុ​​ថ្លៃ​បំផុត​។​ ហើយ​នៅ​មុន​ពេល​ចាកចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា ​ជាមួយ​ទឹក​ប្រាក់​រាប់​សិប​ពាន់​ដុល្លារ ដែល​​សាធារណជន​ជា​ច្រើន​សុ​ទ្ធតែ​ដឹង​ថា ​គាត់​ទទួល​បាន​ការ​អាណិតអាសូរ​ពី​សប្បុរសជន​គ្រប់​គ្នា​បាន​ចូលរួម​លើកទឹកចិត្ត​ និង​ជួយ​ជា​ថវិកា​បន្ត​បន្ទាប់​រហូត​ធ្វើ​ឱ្យ​ផ្លូវចិត្ត​អ្នកជំងឺ​មាន​សភាព​ប្រសើរ​ឡើង ​ហើយ​ព្យាយាម​បន្ត​ស្មារតី​សមាធិ​​រឹង​ពឹង​ដើម្បី​យកឈ្នះ​ជំងឺ​។

    តាម​ការ​លើក​ឡើង​របស់​អ្នក​នាង ​ទូច ស្រី​លក្ខណ៍​ ធ្លាប់​បាន​និយាយ​ថា​ អ្នក​នាង​ទ្រាំ​ទទួល​​ពាក្យ​ផ្តាំ​របស់​លោក​យូ​ឌី​ស្កូ​ថា ​មិន​ទម្លាយ​ជុំវិញ​រឿង​លោក​មាន​សភាព​បែប​ណា​ឡើយ ​ក្នុង​ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ឥណ្ឌា​។​ មាន​សំណួរ​ និង​ច​ម្ង​ល់​ទាំង​អ្នក​សិល្បៈ ​និង​បណ្តាសារ​ព័ត៌មាន​មួយ​ចំនួន​សួរនាំ​អ្នក​នាងដែរ ​តែ​អ្នក​​នាង​សុំ​ត្រឹមតែ​បដិ​សេធ​ប៉ុណ្ណោះ​។

    ​អ្នក​នាង​ស្រី​លក្ខណ៍បន្ត​​ថា ​ហេតុផល​គឺ​លោក​យូ​ឌី​ស្កូ​ គាត់​សុំ​ចិត្ត​លាក់​គ្រប់​រឿង ​ដើម្បី​កុំ​ឱ្យ​​អ្នក​ម្តាយ​របស់​គាត់​ដឹង ​ព្រោះ​ម្តា​យក៏​មិនសូវ​ជានា​ច្រើន ​ហើយ​កាលណា​ខ្ចរខ្ចាយ​ព័ត៌​មាន​​ឭ​ទៅ​ខ្លាច​អ្នក​មានគុណ​ទៅ​ជា​គិត​ច្រើន​ ហើយ​ឈឺ​មួយទៀត​រិឹត​តែ​ពិបាក​។ ​អ៊ីចឹ​ង​ហើយ ​ទើប​គ្រា​ព្យាបាល​នៅ​ក្រៅ​ស្រុក​ពិតជា​បារម្ភ​ព្រួយចិត្ត ​ហើយ​តែងតែ​អុជ​ធូប​សំពះ​បួងសួង​សុំ​ពរ​ពី​វត្ថុ​​ស័ក្ដិសិទ្ធិជួយ​ឃុំគ្រង​ឆាប់​បានជា​សះស្បើយ​។

    យ៉ាងណា​ម៉ិញ ទស្សនិកជន​រំពឹង​ថា​ ឆាប់​ៗ​ខាង​មុខ​នេះ​ យូ​ឌី​ស្កូ​នឹង​បង្ហាញមុខ​បក​ស្រាយ​​ឱ្យ​លម្អិត​ជុំវិញ​ការ​ចេញ​ទៅ​សម្រាក​ព្យាបាល​នៅ​ឥ​ណ្ឌា ដើម្បី​និយាយ​ពី​អារម្មណ៍​ពិត​ឱ្យ​អ្នកគាំទ្រ​បាន​ជ្រាប​៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.