និយាយដល់ម្ហូបអាហារដែលឆ្ងាញ់ត្រូវមាត់ ញុាុំត្រូវចិត្តទោះជានៅទីណា ទៅដល់ទីកន្លែងណា តាមរកទាល់តែឃើញមែនអត់? ល្ងាចនេះគិតនាំគា្នទៅសាកបាញ់ឆែវនៅម្ដុំសែនសុខវិញម្ដងមើល៍មិនពិបាករកទេ ស្ថិតនៅលើផ្លូវ ឧកញ្ញ៉ា ម៉ុង រិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារម៉ាក្រូនេះតើស៍ ល្បីថាឆ្ងាញ់ ជាពិសេសស្នាដៃនៃការចាក់បាញ់ឆែវរបស់អ៊ុំស្រីមកពីខេត្តសៀមរាប មានរយៈពេល២៥ ឆ្នាំមកហើយ។



សម្រាប់លោកអ្នកដែលចូលចិត្តញាំុបាញ់ឆែវ ប្រហែលជាពិបាករកកន្លែងណាដែលមានលក់បាញ់ឆែវឆ្ងាញ់ហើយមែនទេ? ដូច្នេះល្ងាចនេះសាកមកភ្លក្សរសជាតិបាញ់ឆែវពីហាង ម្លប់លាភបាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យងវិញម្ដងមើល៍ ព្រោះអីនៅទីនេះមានលក់នូវបាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃអ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ។ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ គ្របពីលើដោយម្សៅនំបាញ់ឆែវដ៏ទន់ស្រួយ ព្រមជាមួយទឹកត្រី និងបន្លែស្រស់ៗជាច្រើនមុខទៀត គ្រាន់តែឃើញ ចាប់ផ្ដើមឃ្លានហ្មង។




មិនត្រឹមតែមានបាញ់ឆែវត្រូវមាត់ ពីហាង ម្លប់លាភបាញ់ឆែវឆ្ងាញ់នំគ្រួកខ្យង ក៏មានជាសាច់អាំង មួយចង្កាក់ត្រឹមតែ ២០០០៛ រសជាតិប្លែកជាមួយទឹកជ្រលក់ ៣ រសជាតិ រួមជាមួយ អាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាចដូចជា នំគ្រួក បុកល្ហុង សាច់គោអាំង និងអាហារជាច្រើនមុខ ច្រើនជម្រើសផ្សេងទៀតតាមការចូលចិត្ត។ ល្ងាចនេះ កុំភ្លេចនាំ មិត្តភក្តិ ក្រុមគ្រួសារ ទៅសាកភ្លក្សបាញ់ឆែវទាំងអស់គ្នាណា!!





ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
លេខទូរស័ព្ទ៖ 092 735 197 | 010 62 62 06
ទីតាំង៖ ផ្លូវម៉ុងរិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារ ម៉ាក្រូ
វីដេអូ៖