Monthly Archives: April, 2020

ប្រើគ្រឿងផ្សំតែ ៤ មុខសោះ ធ្វើបានបង្អែមល្ងខ្មៅញ៉ាំបានមួយឆ្នាំង

ធ្លាប់​ញ៉ាំ​អត់?​ គ្រាន់​តែ​ឃើញ​ក៏​ទំនង​ដែរ​ Admin ក៏​អត់​ធ្លាប់​ញ៉ាំ​ដែរ​ តែ​ថ្ងៃ​នេះ​ទំនេរ​​ចង់​មក​រៀន​ធ្វើ​ញ៉ាំ​ឲ្យ​ស្គាល់​រសជាតិ​ម្តង​ ហើយ​ក៏​ចង់​ចែក​រំលែក​ឲ្យ​គ្នា​យើង​ចេះ​ធ្វើ​ញ៉ាំ​ដែរ​។​​ គ្រឿង​ផ្សំ​៖ ល្ង​ខ្មៅ ៨៥ក្រាមអង្ករ​ដំណើប ២០ក្រាមទឹក ៣​ ចាន​ចង្កឹះទឹក​ឃ្មុំ ឬ ស្ករ​ ៥​ស្លាបព្រាបាយ វិធី​ធ្វើ​៖​ ១. លាង​អង្ករ​អោយ​ស្អាត​ រួច​ដាក់​ត្រាំ​ទឹក​ ២​ទៅ​៣​ម៉ោង​ សឹម​ស្រង់​ចេញ​ពី​ទឹក​ ចាក់​ទឹក​ដែល​ត្រាំ​អង្ករ​ចោល​។ ២. យក​អង្ករ​ និង​ល្ង​ខ្មៅ​លាយ​ជា​មួយ​ទឹក​ទៅ​កិន​អោយ​ម៉ដ្ឋ​ រួច​យក​ទៅ​ដាំ​លើ​ភ្លើង​ដោយ​ប្រើ​កំដៅ​តិច​ៗ (កូ​អោយ​ជាប់​ដៃ​) នៅ​ពេល​ដែល​ស្អិត​ និង​ឆ្អិន​ហើយ​ដាក់​ទឹក​ឃ្មុំ​ចូល​កូរ​អោយ​សព​ជា​ការ​ស្រេច​៕

​ថ្ងៃអាទិត្យទំនេររៀនធ្វើរបស់ ៤ មុខញ៉ាំមើល ទុកបានយូរថ្ងៃទៀតណា

ដល់​ថ្ងៃ​សម្រាក​​ យក​ល្អ​គួរ​ធ្វើ​របស់ ៤ មុខ​នេះ​ទុក​ញ៉ាំ​ឲ្យ​ហើយ​ ព្រោះ​អាច​ដោះ​ទាល់​បាន​ថ្ងៃ​ធ្វើ​ការ​ឬ រវល់​ម្តង​ៗ​ដែរ​។​ ១. ពង​ទា​ប្រៃ​ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ២. ជ្រក់​ត្រសក់​ស្រូវ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ៣. ផ្អក​អង្ករ​លីង​ជ្រូក​បី​ជាន់ ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ ៤. ម៉ាំ​ល្ហុង ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

ស៊ីវីល័យណាស់! ‌”បោះតង់ខ្លាឃ្មុំស” ទាំងក្នុងនឹងក្រៅតង់ឡូយខ្លាំង មានកន្លែងពិសេសសម្រាប់ស្រីៗទៀត

កន្លែង​សម្រាក​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ​បៃតង​ ជា​មួយ​នឹង​ខ្យល់​បរិសុទ្ធ​ ជា​ទិស​ដៅ​ដែល​នរណា​ៗ​ក៏​ចង់​ទៅ​លំហែ​។​​ បោះ​តង់​ខ្លា​ឃ្មុំ​ស​ ឬ​ហៅ​ថា​ White Bear Camping ជា​កន្លែង​ដែល​ទៅ​ហើយ​មិន​ចង់​មក​វិញ​ ស្ថិត​ក្នុង​ខេត្ត​ ឆៀង​ម៉ៃ​ ប្រទេស​ថៃ​។​ មើល​រូប​ហើយ​ទើប​ដឹង​ថា​ទេស​ភាព​អស្ចារ្យ​ប៉ុណ្ណា​៖ លើស​ពី​នេះ​ White Bear Camping មាន​កន្លែង​ពិសេស​សម្រាប់​ស្រី​ៗ​ទៀត​ វា​គឺ​អាង​ត្រាំ​ទឹក​ក្តៅ​ ឬ​ហៅ​ថា​ Jacuzzi ដាច់​ដោយ​ឡែក​ទៀត​។​ អ៊ីចឹង​ពេល​យើង​ចេញ​ពី​តង់​ យើង​អាច​ចូល​ទៅ​ត្រាំ​ទឹក​ គយ​គន់​មើល​ទេស​ភាព​មួយ​ទំហឹង​តែ​ម្តង​។​...

របៀបធ្វើគួងឲ្យឆ្ងាញ់ ជាមួយទឹកជ្រលក់រូបមន្តពិសេស

គួង​ជា​អាហារ​មួយ​ដែល​មាន​គ្រឿង​ផ្សំ​ច្រើន​មុខ​លាយ​ចូល​គ្នា​ ដូច​ជា​បង្គា​ បន្លែ​ឆៅ​ ទាំង​នេះ​សុទ្ធ​តែ​ជា​អាហារ​សម្បូរ​ជីវជាតិ​។​ បើ​ទឹក​ជ្រលក់​ឆ្ងាញ់​ទៀត​​អែម​ហ្មង​! តោះ​ចាំ​ Admin បង្រៀន​ធ្វើ​៖ គ្រឿង​ផ្សំ​គួង​៖​ បង្គា ៥ ខាំសាច់​ជ្រូក​ ៣ ជាន់​ ៧ ខាំសំបក​គួង​ មួយ​ដុំនំបញ្ចុក ៥ ខាំបន្លែ​ឆៅ​ ដូច​ជា​ សាឡាដ​ ជី​ ដើម​គូ​ឆាយ​ ជា​ដើម​អំបិល​ ស្ករ​ ស្រា​ស គ្រឿង​ផ្សំ​ទឹក​ជ្រលក់​៖ សៀង...

ងាយៗ! ចៀនត្រីដូចចុងភៅជំនាញក្នុងហាងល្បី បើធ្វើតាម ៥ ជំហាននេះ

ចៀន​ត្រី​ ស្តាប់​ទៅ​ដូច​ជា​មុខ​ម្ហូប​ធម្មតា​ តែ​ការ​ចម្អិន​ម្ហូប​មួយ​មុខ​នេះ​ ត្រូវ​ប្រើ​ការ​គិត​ បើ​មិន​អ៊ីចឹង​ លទ្ធ​ផល​ចេញ​មក​នឹង​ខុស​ពី​ការ​រំពឹង​ទុក​មិន​ខាន​។​ វា​អាច​នឹង​រឹង​ពេក​ ស្ងួត​ពេក​ ពេល​ខ្លះ​ខ្លោច​ទៀត​។​ ឥឡូវ​មក​ដឹង​ចុងភៅ​ជំនាញ​គេ​ប្រើ​វិធី​អី​ទើប​ចៀន​ត្រី​បាន​ល្អ​?​ មើល​ ៥ ជំហាន​នេះ​ហើយ​ ដឹង​តែ​ចេះ​ហ្មង​៖​ ជំហាន​ទី​១៖ ធ្វើ​និង​លាង​ត្រី​ឲ្យ​ស្អាត​ រួច​ប្រឡាក់​អំបិល​បន្តិច​។​ ជំហាន​ទី​២៖ ថែម​ស្ករ​បន្តិច​ដើម្បី​ឲ្យ​រសជាតិ​សមាមាត្រ​គ្នា​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ត្រី​លែង​សូវ​ប្រៃ​ និង​សាច់​ផ្អែម​ជាង​មុន។ ជំហាន​ទី​៣៖ បន្ទាប់​មក​យើង​ប្រឡាក់​វា​ទុក​ប្រហែល​ ១៥ ទៅ ២០ នាទី​...

បាយទ្រាប​ រឺទ្រាបបាយ អ្នកចូលចិត្តញ៉ាំ គួរតែសាករៀនធ្វើញ៉ាំដោយខ្លួនឯងម្ដង

បាយទ្រាប​ រឺទ្រាបបាយ គឺជាបង្អែមដែលឈ្ងុយឆ្ងាញ់ ភាគច្រើននៃអ្នកទាំងអស់គ្នាច្បាស់ជាចូលចិត្តញ៉ាំ។ បង្អែម ដែលឆ្ងាញ់មួយមុខនេះ​ ចំពោះការធ្វើក៏មិនសូវស្រួលប៉ុន្មានដែរ តែបើតាំងចិត្តថាធ្វើច្បាស់ជាបានញ៉ាំឆ្ងាញ់មាត់។ Admin ថាគួរតែរៀនធ្វើញ៉ាំ ព្រោះថាថ្ងៃចុងសប្ដាហ៍បែបនេះ កុំទុកពេលទំនេរចោល ត្រូវតែធ្វើខ្លួនអោយរវល់ហើយបានញ៉ាំឆ្ងាញ់ទៀតទើបល្អ។ របៀបធ្វើ និងគ្រឿងផ្សំសម្រាប់ធ្វើមាននៅខាងក្រោមនេះណា៖ ? គ្រឿងផ្សំដែលត្រូវមាន៖ អង្ករ​ដំណើ​ប កន្លះ​គីឡូខ្ទិះដូង កន្លះ​លីត្រល្ង​លីង ២ ទៅ ៣ស្លាបព្រា​បាយស្ករត្នោត កន្លះ​គីឡូ...

៥ កន្លែងលំហែនេះគួរតែទៅបោះចោលស្ត្រេស ពេលកូវីដចប់សព្វគ្រប់

ទាំង​ Admin ទាំង​គេ​ នរណា​ក៏​ទន្ទឹង​ចាំ​ថ្ងៃ​គេ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាពវិញ​ដែរ​ ព្រោះ​នៅ​ផ្ទះ​យូរ​ពេក​ចង់​កើត​ជំងឺ​ផ្លូវ​ចិត្ត​ហើយ​។​ នៅ​ផ្ទះ​ទំនេរ​ៗ​ក៏​អង្គុយ​រក​មើល​កន្លែង​ដើរ​លេង​ឲ្យ​ហើយ​ពេល​យប់​កូវីដ​ បើ​ថ្ងៃ​ហ្នឹង​មក​ដល់​ដឹង​តែ​ទៅ​ដេក​ ស៊ី​នៅ​កន្លែង​ទាំង​អស់​នេះ​ឲ្យ​មាន​ក្តី​សុខ​ម្តង​។​ មិន​ដឹង​កាល​ណា​បាន​ទៅ​ទេ​ តែ​គ្នា​យើង​មើល​កន្លែង​ទុក​លេង​ៗ​ឲ្យ​ហើយ​ទៅ​ ព្រោះ​គ្រាន់​តែ​មើល​ក៏​សប្បាយ​មុន​ដែរ​។ ភ្នំ​ត្បែង​រីសត​ នៅ​ខេត្ត​ព្រះ​វិហារ​ ខ្យល់​បរិសុទ្ធ​សន្លប់​ ដេក​មិន​ចាំ​បាច់​បើក​ម៉ាស៊ីន​ត្រជាក់​។ ភូមិ​ដំណាក់​ដំរី គិរីរម្យ កន្លែង​​លាក់​ខ្លួន​ដ៏​ស្រស់​ត្រកាល​មួយ​​នេះ​ នៅ​ជិត​បង្កើយ​។ តាតៃ​រីសត​ ខេត្ត​កោះកុង​ គ្រាន់​តែ​ឃើញ​ក៏​ចង់​ទៅ​ដែរ​ ទៅ​ពីរ​នាក់​ដឹង​ជាតិ​ម៉េច​ទេ​។ ស្ទឹង​ពពក​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង គេង​បោះ​តង់​នៅ​លើ​ភ្នំ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជា​មួយ​ការ​គយ​គន់​ពពក​អព្ទ័​បែប​បាតុ​ភូមិ​ធម្មជាតិ​។ រមនីយដ្ឋាន​ Hilltop Observatory & Resortsខេត្ត​មណ្ឌល​គិរី ទី​តាំង​ គីឡូ​ម៉ែត្រ​ទី​៧...

ញ៉ាំទឹកក្រូចឆ្មាជាមួយអាហារទាំងនេះ បីពេលរាល់ថ្ងៃជួយឲ្យស្រកគីឡូលឿន

គ្មាន​ស្រីៗ​ណា​ដែល​មិន​ប្រាថ្នា​ចង់​បាន​រាង​ស្រឡូន​ស្អាត​ទេ​។​ ក្រៅ​ពី​ហាត់​ប្រាណ​ យើង​មិន​គួរ​ជ្រើស​រើស​ប្រើ​ថ្នាំ​សម្រក​គីឡូ​ទេ​ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ យក​ល្អ​គួរ​តែ​រៀប​ចំ​របប​អាហារ​ឲ្យ​បាន​ល្អ​ និង​ត្រឹម​ត្រូវ​ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​អាហារ​បី​ពេល​ ញ៉ាំ​ជា​មួយ​ទឹក​ក្រូច​ឆ្មា​ ជួយ​ឲ្យ​ស្រក​គីឡូ​បាន​លឿន​៖ ពេល​ព្រឹក​៖ ស៊ុត​ស្ងោរ​ ៣ គ្រាប់ប៉ោម​ ១​ ផ្លែ​ទឹក​ក្រូច​ឆ្មា​ ១ កែវ ពេល​ថ្ងៃ៖ ស៊ុត​ស្ងោរ​ ២ គ្រាប់ចេក​ ១ ផ្លែទឹក​ក្រូច​ឆ្មា​ ១ កែវ ពេល​ល្ងាច​៖ សាច់​ទ្រូង​មាន់​ ២ ដុំទឹក​ក្រូច​ឆ្មា​ ១...

ធ្លាប់តែទិញសាច់គោអាំងគេញ៉ាំមែនទេ ថ្ងៃនេះសាកប្ដូរមកធ្វើញ៉ាំដោយខ្លួនឯងម្ដងមើល៎

ច្បាស់ជាឆ្ងល់ហើយមែនទេ​ ពេលទៅញ៉ាំសាច់គោអាំងនៅកន្លែងគេលក់ម្ដងៗក្នុងចិត្តលួចគិតថាគេធ្វើយ៉ាងម៉េចបានជាមានរសជាតិឆ្ងាញ់បែបនេះ។ ឈប់ឆ្ងល់ទៀតទៅ ថ្ងៃនេះ Admin ចែករំលែកពីរ បីក្បាច់ក្នុងការធ្វើសាច់គោអាំងអោយមានរសជាតិឆ្ងាញ់មិនចាញ់គេ អ្នកលក់ប៉ុន្មាននោះទេ។ គ្រឿងផ្សំ និងរបៀបធ្វើនៅខាងក្រោមនេះមើលហើយអាចធ្វើញ៉ាំបានណា។ ? គ្រឿងផ្សំដែលត្រូវមាន៖ សាច់គោ ១គីឡូ (យកសាច់ផ្នែកស្មាខាងមុខទៅដល់ឆ្អឹងជំនី ហើយត្រូវហាន់ជាបន្ទះវែងតូចល្មម)អំបិល ១ស្លាបព្រាកាហ្វេម្សៅស៊ុប ១ស្លាបព្រាកាហ្វេស្ករស ១០០-១៥០ ក្រាមទឹកសណ្តែកសៀង ១ស្លាបព្រាបាយខ្ទឹមស ៤កំពឹស ចិញ្ច្រាំ ? របៀបធ្វើ៖ យកសាច់គោដាក់ចូលក្នុងចានលាយគ្រឿងមានដូចជា ខ្ទឹមស,...

កូនពៅកូនបងណាខ្លះមិនទាន់ចេះស្លរសម្លការី ម៉ោះ មករៀនធ្វើទាំងអស់គ្នា

សម្លការី អាចនិយាយបានថាជាមុខម្ហូបដែលមានគ្រឿងផ្សំច្រើន ពិបាកក្នុងការធ្វើ ប៉ុន្តែរសជាតិនៃម្ហូបមួយមុខនេះគឺឆ្ងាញ់មិនធម្មតាទេ ថ្វីត្បិតតែពិបាកក្នុងការស្លរបន្តិចមែន។ តោះ កុំខ្វល់រឿងពិបាក សំខាន់អ្វីក៏ដោយអោយតែឆ្ងាញ់ត្រូវតែរៀនធ្វើអោយចេះ ដើម្បីធ្វើអោយម៉ាក់ប៉ា រឺសំណព្វចិត្តអ្នកទាំងអស់គ្នាបានញ៉ាំបង្ហាញស្នាដៃអោយពួកគាត់ដឹងថាស្នាដៃយើងមិនអន់ទេ។ កុំភ្លេចរៀនធ្វើទាំងអស់គ្នាណា ព្រោះថាគ្រឿងផ្សំ និងវិធីធ្វើ គឺមាននៅខាងក្រោមនេះ។ ? គ្រឿងផ្សំដែលត្រូវមាន៖ សាច់មាន់ ១គីឡូក្រាម (ហាន់ជាដុំ ធំៗល្មម)សាច់គោ ៥ខាំ (ហាន់ជាដុំ ធំៗល្មម)ខ្ទឹមបារាំង ១ដុំ (ហាន់តូចល្មម)ការ៉ុត...

តិចនិកធ្វើតែបៃតងទឹកដោះគោឆ្ងាញ់ ចង់ធ្វើលក់ក៏បាន តោះចាប់ផ្តើមបញ្ចេញស្នាដៃទាំងអស់គ្នា

តិចនិកមួយនេះងាយមែនទែន ឆុងតែបៃតងទឹកដោះគោស្រស់ ប្រើរូបមន្ត និងគ្រឿងផ្សំងាយៗ សម្រាប់អ្នកចំណូលចិត្តតែបៃតង កុំអូសរំលង ចាប់ផ្តើមទិញគ្រឿងផ្សំមកសាកល្បងរៀនធ្វើខ្លួនឯង​ កាត់បន្ថយការចំណាយ មិនបាច់ចេញទៅញ៊ាំក្រៅផ្ទះ ហើយសម្រាប់អ្នកចង់សាកល្បងបើកលក់អាចសាកតាមរូបមន្តនេះបានណា៎។ ☑️គ្រឿងផ្សំមានដូចជា៖- ទឹកដោះគោខាប់ + ទឹកដោះគោស្រស់- ស្ករស 1.5 kg- ម្សៅតែបៃតង ឬតែក្រហម 1ថង 1 kg- ម្សៅទឹកដោះគោ Creamer 1ថង...

រូបមន្តធ្វើចាហួយសរសៃពងមាន់ រសជាតិនិងរូបរាងមិនចាញ់គេធ្វើលក់ទេ

សម្រាប់​អ្នក​អត់​សូវ​ចូល​ចិត្ត​ធ្វើ​អាហារ​ ឬ​អាហារ​ណា​ស្មុគ​ស្មាញ​ច្រើន​ សាក​មក​រៀន​ធ្វើ​ចាហួយ​សរសៃ​ពង​មាន់​នេះ​មើល​ ស្រួល​ធ្វើ​ទេ​ ចំណាយ​ពេល​តិច​ទៀត​ ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​គ្រឿង​ផ្សំ​ច្រើន​ទៀត​​។​ ត្រូវ​ជា​មួយ​ខែ​ក្តៅ​អ៊ីចឹង​ ធ្វើ​ដាក់​ក្លា​សេ​ទុក​ញ៉ាំ​ត្រជាក់​ៗ​ ដឹង​តែ​ឆ្ងាញ់​សាហាវ​ហ្មង​។​ គ្រឿង​ផ្សំ​៖​ ពង​មាន់​ ២-៣​គ្រាប់ម្សៅ​ចាហួយ​ ១០ក្រាមស្ករ​ស ១៥០​ក្រាមទឹក​ស្អាត ១​លីត្រស្លឹក​តើយ​ ២-៣​សន្លឹក (ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន) វិធី​ធ្វើ​៖ ១. គោះ​ពងមាន់​ដាក់​ចាន​វាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ រួច​ច្រោះ​កុំ​ឱ្យ​ដោយ​កាក​ ២. ដាំ​ឆ្នាំង​ដាក់​ទឹក​ចូល​ដាំ​ឱ្យ​ពុះ​ រួច​ដាក់​ម្សៅ​ចាហួយ​ចូល​កូរ​ឱ្យ​សព្វ​ ហើយ​ដាក់​ស្លឹក​តើយ​ និង​ស្ករ​ស​ចូល​កូរ​ឱ្យ​សព្វ​ចូល​គ្នា​ល្អ​ ទុក​មួយ​រំ​ពុះ ​ ៣.​ បន្ទាប់​មក​ស្រង់​ស្លឹក​តយ​ចេញ​...

Most Read