គួងជាអាហារមួយដែលមានគ្រឿងផ្សំច្រើនមុខលាយចូលគ្នា ដូចជាបង្គា បន្លែឆៅ ទាំងនេះសុទ្ធតែជាអាហារសម្បូរជីវជាតិ។ បើទឹកជ្រលក់ឆ្ងាញ់ទៀតអែមហ្មង! តោះចាំ Admin បង្រៀនធ្វើ៖
គ្រឿងផ្សំគួង៖
- បង្គា ៥ ខាំ
- សាច់ជ្រូក ៣ ជាន់ ៧ ខាំ
- សំបកគួង មួយដុំ
- នំបញ្ចុក ៥ ខាំ
- បន្លែឆៅ ដូចជា សាឡាដ ជី ដើមគូឆាយ ជាដើម
- អំបិល ស្ករ ស្រាស
គ្រឿងផ្សំទឹកជ្រលក់៖
- សៀង ១ ខាំ
- ប៊ឺរសណ្តែកដី កន្លះខាំ
- ស្ករស ០.២ ខាំ
- ទឹកខ្មេះ ១ ស្លាបព្រាកាហ្វេ
- ទឹកម្ទេស ២ ស្លាបព្រាកាហ្វេ
- ខ្ទឹមស ២ ដុំ ខ្ទឹមបារាំង ២ ជំនិត
- ប្រេងឆា ១៥ មីលីលីត្រ
របៀបធ្វើគួង៖
ជំហានទី១ ៖ លាងបន្លែឆៅទាំងអស់ឲ្យស្អាត ដោយដាក់ត្រាំក្នុងទឹកជាមួយអំបិលបន្តិច លាងឲ្យស្អាតហើយ យកដាក់កញ្ច្រែងទុកឲ្យស្រកទឹក។
ជំហានទី២៖ លាងបង្គាឲ្យស្អាត ដាក់ក្នុងខ្ទះ រូចដាក់អំបិលកន្លះស្លាបព្រាកាហ្វេចូល ស្រាស ២ ស្លាបព្រាបាយ និងស្ករ ១ ស្លាបព្រាកាហ្វេ ដើម្បីឲ្យបង្គាមានរសជាតិ និងមិនឆ្អាប បន្ទាប់មកយកដាក់លើភ្លើង ចូកវាត្រឡប់ចុះត្រឡប់ឡើង រហូតដល់បង្គាឡើងពណ៌ក្រហម។ បកសម្បក និងបេះក្បាលចេញ។
ជំហានទី៣៖ លាងសាច់ជ្រូក ៣ ជាន់ ដាក់ស្ងោរក្នុងឆ្នាំង រួចបង់ខ្ទឹមក្រហម ចូលទុក ២០ នាទី។ បន្ទាប់ពីសាច់ឆ្អិនហើយ ស្រងវាមកដាក់ក្នុងទឹកត្រជាក់ ដើម្បីឲ្យសាច់ឡើងពណ៌ស និងស្រួយ រួចហាន់វាស្តើងៗដាក់ចាន ហើយចាប់ផ្តើមមូរគួង។
វិធីធ្វើទឹកជ្រលក់៖
ដាក់ខ្ទឹមបារាំង ខ្ទឹមស ចិញ្ច្រាំហើយ ដាក់ប្រេងឆាបន្តិច ហើយសៀងចូលក្នុងឆ្នាំង ទុករហូតដល់ពុះ។ បន្ទាប់មកដាក់ប៊ឺសណ្តែកដី ស្ករ ទឹកម្ទេស ចូលកូររហូតដល់គ្រឿងទាំងអស់រលាយចូលគ្នា សឹមបន្ថែមទឹកខ្មេះចូល រួចបិទភ្លើងជាការស្រេច។