ចៀនត្រី ស្តាប់ទៅដូចជាមុខម្ហូបធម្មតា តែការចម្អិនម្ហូបមួយមុខនេះ ត្រូវប្រើការគិត បើមិនអ៊ីចឹង លទ្ធផលចេញមកនឹងខុសពីការរំពឹងទុកមិនខាន។ វាអាចនឹងរឹងពេក ស្ងួតពេក ពេលខ្លះខ្លោចទៀត។ ឥឡូវមកដឹងចុងភៅជំនាញគេប្រើវិធីអីទើបចៀនត្រីបានល្អ? មើល ៥ ជំហាននេះហើយ ដឹងតែចេះហ្មង៖

ជំហានទី១៖ ធ្វើនិងលាងត្រីឲ្យស្អាត រួចប្រឡាក់អំបិលបន្តិច។
ជំហានទី២៖ ថែមស្ករបន្តិចដើម្បីឲ្យរសជាតិសមាមាត្រគ្នា ហើយវានឹងធ្វើឲ្យត្រីលែងសូវប្រៃ និងសាច់ផ្អែមជាងមុន។

ជំហានទី៣៖ បន្ទាប់មកយើងប្រឡាក់វាទុកប្រហែល ១៥ ទៅ ២០ នាទី នេះជាដំណាក់សំខាន់ ព្រោះវាជួយឲ្យសាច់ត្រីមានជាតិទឹក មិនស្ងួតពេលចៀន ដោយសារវានឹងចេញទឹកមកក្រៅ ធ្វើឲ្យសាច់ត្រីមានសំណើម។
ជំហានទី៤៖ បន្ទាប់មកយកត្រីប្រឡាក់ហើយដាក់ចូលក្នុងទឹកកក ការធ្វើបែបនេះនឹងជួយលាងសម្អាតគ្រឿងដែលនៅជាប់ត្រីចេញបានស្អាត លើសពីនេះវាជួយឲ្យស្បែកត្រីស្រួយ ដោយមិនចាំបាច់ប្រើពេលចៀនយូរ ព្រោះបើចៀនយូរវាអាចនឹងខ្លោច។
ជំហានទី៥៖ ពេលធ្វើតាម ៤ ជំហានខាងលើហើយ យើងត្រូវយកត្រីមកចៀនដោយដាក់ ក្រូចឆ្មា មួយចំហៀងចូល ដើម្បីកាត់បន្ថយក្លិនឆ្អាប និងធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់។
