កន្លែងសម្រាកដែលរុំព័ទ្ធទៅដោយធម្មជាតិបៃតង ជាមួយនឹងខ្យល់បរិសុទ្ធ ជាទិសដៅដែលនរណាៗក៏ចង់ទៅលំហែ។ បោះតង់ខ្លាឃ្មុំស ឬហៅថា White Bear Camping ជាកន្លែងដែលទៅហើយមិនចង់មកវិញ ស្ថិតក្នុងខេត្ត ឆៀងម៉ៃ ប្រទេសថៃ។ មើលរូបហើយទើបដឹងថាទេសភាពអស្ចារ្យប៉ុណ្ណា៖





លើសពីនេះ White Bear Camping មានកន្លែងពិសេសសម្រាប់ស្រីៗទៀត វាគឺអាងត្រាំទឹកក្តៅ ឬហៅថា Jacuzzi ដាច់ដោយឡែកទៀត។ អ៊ីចឹងពេលយើងចេញពីតង់ យើងអាចចូលទៅត្រាំទឹក គយគន់មើលទេសភាពមួយទំហឹងតែម្តង។ បើបានថតរូបទៀតដឹងតែអែម ជាពិសេសនៅពេលព្រឹក ព្រោះវាមានអ័ព្ទនៅជុំវិញទេសភាពកប់ខ្លាំងមិនអាចពណ៌នាបាន។




ចំពោះការតុបតែងក្នុងតង់វិញឃើញថាប្លែក ដោយប្រើភ្លើងមើលទៅកក់ក្តៅ ស៊ីជាមួយអាកាសធាតុត្រជាក់ ហើយមានខ្លាឃ្មុំធំមួយកំពុងរងចាំយើង របស់របរដែលគេប្រើក្នុងតង់នោះ សុទ្ធតែគួរឲ្យស្រលាញ់។



បើចូលចិត្តបរិយាកាសបែបនេះ ចូលចិត្តថតរូប ហើយមានផែនការទៅដើរក្រោយចប់កូវីដ White Bear Camping ជាជម្រើសល្អខ្លាំង។
ព័ត៌មានបន្ថែម៖
ទីតាំង៖ ចុចទីនេះ
វេបសាយ៖ www.whitebearcamping.com