ច្បាស់ជាឆ្ងល់ហើយមែនទេ ពេលទៅញ៉ាំសាច់គោអាំងនៅកន្លែងគេលក់ម្ដងៗក្នុងចិត្តលួចគិតថាគេធ្វើយ៉ាងម៉េចបានជាមានរសជាតិឆ្ងាញ់បែបនេះ។ ឈប់ឆ្ងល់ទៀតទៅ ថ្ងៃនេះ Admin ចែករំលែកពីរ បីក្បាច់ក្នុងការធ្វើសាច់គោអាំងអោយមានរសជាតិឆ្ងាញ់មិនចាញ់គេ អ្នកលក់ប៉ុន្មាននោះទេ។ គ្រឿងផ្សំ និងរបៀបធ្វើនៅខាងក្រោមនេះមើលហើយអាចធ្វើញ៉ាំបានណា។
? គ្រឿងផ្សំដែលត្រូវមាន៖
- សាច់គោ ១គីឡូ (យកសាច់ផ្នែកស្មាខាងមុខទៅដល់ឆ្អឹងជំនី ហើយត្រូវហាន់ជាបន្ទះវែងតូចល្មម)
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ស្ករស ១០០-១៥០ ក្រាម
- ទឹកសណ្តែកសៀង ១ស្លាបព្រាបាយ
- ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ
? របៀបធ្វើ៖
- យកសាច់គោដាក់ចូលក្នុងចានលាយគ្រឿងមានដូចជា ខ្ទឹមស, អំបិល, ម្សៅស៊ុប ,ស្ករស និងទឹកសណ្តែកសៀង គ្រឿងបុកហើយ (ដាក់សម្រាប់អ្នកដែលចូលចិត្ត) បន្ទាប់មកច្របល់វាបញ្ចូលគ្នាឲ្យចូលគ្រឿងសព្វ
- បន្ទាប់ពីដាក់គ្រឿងចូលសព្វហើយត្រូវទុករយៈពេលមួយម៉ោងអោយចូលជាតិ ហើយដោតសាច់គោ ជាចង្កាក់ៗ
- យកសាច់គោដែលបានដោតរួចរាល់ យកមកដាក់អាំងឲ្យឆ្អិនរួចជាការស្រេច។
ដើម្បីអោយកាន់តែឆ្ងាញ់ ពេលដែលអ្នកញ៉ាំត្រូវញ៉ាំមានជ្រក់ ដែលវិធីធ្វើជ្រក់មានដូចខាងក្រោម
? គ្រឿងផ្សំជ្រក់ល្ហុង៖
- ល្ហុង ១ចំហៀងផ្លៃ (ផ្លែតូចល្មម)ឈូស ឬចិតជាសសៃវែងៗ
- ត្រសក់ ២-៣ផ្លៃ ចិតជាចំណិតវែង
- អំបិល កន្លះស្លាបព្រាបាយ
- ស្ករស ៦ស្លាបព្រាបាយ
- ទឹកខ្មេះ ៣ស្លាបព្រាបាយ
- ខ្ទឹមស ៤កំពឹស ចិតជាចំណិតតូចៗ
- ខ្ទឹមក្រហម ២ដុំ ចិតជាចំណិតតូចៗ
? របៀបធ្វើ៖
- យកគ្រឿងផ្សំទាំងអស់ខាងលើដាក់ចូលគ្នា រួចធ្វើការច្របល់បញ្ចូលគ្នាឲ្យចូលគ្រឿងសព្វទុករយៈពេលកន្លះថ្ងៃ រឺមួយថ្ងៃដើម្បីអោយចូលជាតិឆ្ងាញ់ រួចជាការស្រេច៕