គ្មានស្រីៗណាដែលមិនប្រាថ្នាចង់បានរាងស្រឡូនស្អាតទេ។ ក្រៅពីហាត់ប្រាណ យើងមិនគួរជ្រើសរើសប្រើថ្នាំសម្រកគីឡូទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាព យកល្អគួរតែរៀបចំរបបអាហារឲ្យបានល្អ និងត្រឹមត្រូវ ខាងក្រោមនេះនឹងបង្ហាញពីអាហារបីពេល ញ៉ាំជាមួយទឹកក្រូចឆ្មា ជួយឲ្យស្រកគីឡូបានលឿន៖
ពេលព្រឹក៖
- ស៊ុតស្ងោរ ៣ គ្រាប់
- ប៉ោម ១ ផ្លែ
- ទឹកក្រូចឆ្មា ១ កែវ

ពេលថ្ងៃ៖
- ស៊ុតស្ងោរ ២ គ្រាប់
- ចេក ១ ផ្លែ
- ទឹកក្រូចឆ្មា ១ កែវ

ពេលល្ងាច៖
- សាច់ទ្រូងមាន់ ២ ដុំ
- ទឹកក្រូចឆ្មា ១ កែវ។

ចំពោះវិធីទឹកក្រូចឆ្មា ដំបូងត្រូវចាក់ទឹកក្តៅឧណ្ហៗចូលកែវ ចិតក្រូច ២ ទៅ ៣ ជំនិត ដាក់ចូល មិនចាំបាច់ច្របាច់ទេ។ ក្រៅពីញ៉ាំអាហារបែបនេះ កុំភ្លេចហាត់ប្រាណផងណា ដើម្បីគីឡូស្រកកាន់តែលឿន។