ទាំង Admin ទាំងគេ នរណាក៏ទន្ទឹងចាំថ្ងៃគេដោះលែងឲ្យមានសេរីភាពវិញដែរ ព្រោះនៅផ្ទះយូរពេកចង់កើតជំងឺផ្លូវចិត្តហើយ។ នៅផ្ទះទំនេរៗក៏អង្គុយរកមើលកន្លែងដើរលេងឲ្យហើយពេលយប់កូវីដ បើថ្ងៃហ្នឹងមកដល់ដឹងតែទៅដេក ស៊ីនៅកន្លែងទាំងអស់នេះឲ្យមានក្តីសុខម្តង។ មិនដឹងកាលណាបានទៅទេ តែគ្នាយើងមើលកន្លែងទុកលេងៗឲ្យហើយទៅ ព្រោះគ្រាន់តែមើលក៏សប្បាយមុនដែរ។
ភ្នំត្បែងរីសត នៅខេត្តព្រះវិហារ
ខ្យល់បរិសុទ្ធសន្លប់ ដេកមិនចាំបាច់បើកម៉ាស៊ីនត្រជាក់។






ភូមិដំណាក់ដំរី គិរីរម្យ
កន្លែងលាក់ខ្លួនដ៏ស្រស់ត្រកាលមួយនេះ នៅជិតបង្កើយ។




តាតៃរីសត ខេត្តកោះកុង
គ្រាន់តែឃើញក៏ចង់ទៅដែរ ទៅពីរនាក់ដឹងជាតិម៉េចទេ។




ស្ទឹងពពក ស្រុកស្រែអំបិល ខេត្តកោះកុង
គេងបោះតង់នៅលើភ្នំមានអារម្មណ៍ស្រស់ស្រាយជាមួយការគយគន់ពពកអព្ទ័បែបបាតុភូមិធម្មជាតិ។





រមនីយដ្ឋាន Hilltop Observatory & Resortsខេត្តមណ្ឌលគិរី
ទីតាំង គីឡូម៉ែត្រទី៧ ផ្លូវដាក់ដាំ ភូមិចំការតែ ឃុំស្ពានមានជ័យ ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគីរី។








ទោះបីជាចង់ចេញក្រៅដើរលេងខ្លាំងប៉ុណ្ណាក៏ដោយ ដើម្បីសុវត្ថិភាពខ្លួនឯង អ្នកដទៃ និងប្រទេសយើងទាំងមូល យើងគួរតែនៅផ្ទះសិន រក្សាគម្លាត អនាម័យឲ្យបានខ្ជាប់ខ្ជួន ទើបល្អទាំងអស់គ្នា។ ដើរលេងចង់ដើរពេលណាក៏បានដែរ សំខាន់ការពារសុវត្ថិភាពខ្លួនឯង និង មនុស្សជុំវិញខ្លួនសិន។