រូបមន្តធ្វើចាហួយសរសៃពងមាន់ រសជាតិនិងរូបរាងមិនចាញ់គេធ្វើលក់ទេ

កុំពិបាកទិញគេ ធ្វើញ៉ាំខ្លួនឯងវិញ

0
4136

សម្រាប់​អ្នក​អត់​សូវ​ចូល​ចិត្ត​ធ្វើ​អាហារ​ ឬ​អាហារ​ណា​ស្មុគ​ស្មាញ​ច្រើន​ សាក​មក​រៀន​ធ្វើ​ចាហួយ​សរសៃ​ពង​មាន់​នេះ​មើល​ ស្រួល​ធ្វើ​ទេ​ ចំណាយ​ពេល​តិច​ទៀត​ ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​គ្រឿង​ផ្សំ​ច្រើន​ទៀត​​។​ ត្រូវ​ជា​មួយ​ខែ​ក្តៅ​អ៊ីចឹង​ ធ្វើ​ដាក់​ក្លា​សេ​ទុក​ញ៉ាំ​ត្រជាក់​ៗ​ ដឹង​តែ​ឆ្ងាញ់​សាហាវ​ហ្មង​។​

គ្រឿង​ផ្សំ​៖​

  • ពង​មាន់​ ២-៣​គ្រាប់
  • ម្សៅ​ចាហួយ​ ១០ក្រាម
  • ស្ករ​ស ១៥០​ក្រាម
  • ទឹក​ស្អាត ១​លីត្រ
  • ស្លឹក​តើយ​ ២-៣​សន្លឹក (ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន)

វិធី​ធ្វើ​៖

១. គោះ​ពងមាន់​ដាក់​ចាន​វាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ រួច​ច្រោះ​កុំ​ឱ្យ​ដោយ​កាក​

២. ដាំ​ឆ្នាំង​ដាក់​ទឹក​ចូល​ដាំ​ឱ្យ​ពុះ​ រួច​ដាក់​ម្សៅ​ចាហួយ​ចូល​កូរ​ឱ្យ​សព្វ​ ហើយ​ដាក់​ស្លឹក​តើយ​ និង​ស្ករ​ស​ចូល​កូរ​ឱ្យ​សព្វ​ចូល​គ្នា​ល្អ​ ទុក​មួយ​រំ​ពុះ ​

៣.​ បន្ទាប់​មក​ស្រង់​ស្លឹក​តយ​ចេញ​ ហើយ​ចាក់​ពង​មាន់​ចូល​រាយ​ជា​សរសៃ​ឱ្យ​ពេញ​ឆ្នាំង​កុំ​ឱ្យ​ដុំ​ៗ​ រួច​កូរ​ចូល​គ្នា​

៤. រួចរាល់​ហើយ​លើក​ចេញ​ពី​ចង្ក្រាន​ចាក់​ចូល​ចាន​ ឬ​ពុម្ព​ ពេល​ដួស​ចាក់​ចូល​កូរ​ផង​កុំ​ឱ្យ​ពង​មាន់​ដុំ​ៗ ​ទុក​ចោល​ឱ្យ​ត្រជាក់​ឡើង​ជា​ចាហួយ​ជា​ការ​ស្រេច​៕