តិចនិកមួយនេះងាយមែនទែន ឆុងតែបៃតងទឹកដោះគោស្រស់ ប្រើរូបមន្ត និងគ្រឿងផ្សំងាយៗ សម្រាប់អ្នកចំណូលចិត្តតែបៃតង កុំអូសរំលង ចាប់ផ្តើមទិញគ្រឿងផ្សំមកសាកល្បងរៀនធ្វើខ្លួនឯង កាត់បន្ថយការចំណាយ មិនបាច់ចេញទៅញ៊ាំក្រៅផ្ទះ ហើយសម្រាប់អ្នកចង់សាកល្បងបើកលក់អាចសាកតាមរូបមន្តនេះបានណា៎។
☑️គ្រឿងផ្សំមានដូចជា៖
– ទឹកដោះគោខាប់ + ទឹកដោះគោស្រស់
– ស្ករស 1.5 kg
– ម្សៅតែបៃតង ឬតែក្រហម 1ថង 1 kg
– ម្សៅទឹកដោះគោ Creamer 1ថង 1 kg
– ថង់សំរាប់ច្រកតែ ឬ កែវជ័រ
– ប្រដាប់ឆុងតែ
– ទឹក12 លីត្រ
☑️ វិធីធ្វើ
– ដាំទឹក12 លីត្រដាក់ក្នុងឆ្នាំងធំ បើភ្លើងអោយខ្លាំងដើម្បីអោយទឹកពុះល្អ ហើយឆុងម្សៅតែបៃតងដាក់ ក្នុងឆ្នាំងទឹក ដែរកំពុងក្តៅ ដោយប្រើប្រដាប់ឆុងតែដូចរូប ត្រាំវាទុកអោយចេញជាតិតែអោយអស់។
– ស្រង់ប្រដាប់ឆុងតែចេញ ហើយចាក់ស្ករសចំនួន 1.5 kg ចូលក្នុងឆ្នាំងកូរអោយស្កររលាយអោយអស់ក្នុងឆ្នាំង។
– ចាក់ទឹកដោះគោស្រស់ 1 កំប៉ុង និងទឹកដោះគោខាប់ 1 កំប៉ុង ចូលហើយកូរអោយចូលគ្នា។
– ចាក់ម្សៅទឹកដោះគោចូលចំនួន 1 kg ចូលក្នុងឆ្នាំងហើយកូរអោយចូលគ្នាក្នុងឆ្នាំង។
ទុកអោយទឹកតែត្រជាក់ហើយ ច្រកចូលដប ថង់ ឬកែវជ័រ។(លាយទឹកកកច្រកជាមួយតែ ពេលមានភ្ញៀវមកទិញ)។