Monthly Archives: April, 2020

ជ្រក់ត្រសក់ចាវ ញ៉ាំជាមួយបាយ ក៏បានបបរសក៏បានឆ្ងាញ់ញាក់សាច់ តោះរៀនធ្វើទាំងអស់គ្នា

គេងផ្ទះទំនេរពេក អផ្សុកខ្លាំងមែនទេ តោះបែបនេះសាកមករៀនធ្វើជ្រក់ត្រសក់ចាវទុកញ៉ាំជាមួយបបរស ពេលព្រឹក រឺក៏អាចញ៉ាំជាមួយបាយបានយ៉ាងឆ្ងាញ់ដែរ។ ម៉ោះៗងាយៗទេ សម្រាប់អ្នកដែលមិនចូលផ្ទះបាយធ្វើម្ហូបកន្លងមកក៏អាចធ្វើបានដែរណា។ គ្រឿងផ្សំដែលត្រូវមាន៖ ត្រសក់ចាវស្ករសរ រឺស្ករត្នោតខ្ទឹមសរ រឺខ្ទឹមក្រហមក្រូចឆ្មារ របៀបធ្វើ៖ ហាន់ត្រសក់ចាវអោយស្ដើងៗ រឺជាចំណិតៗក៏បានចិញ្ច្រាំខ្ទឹមសរ អោយម៉ដ្ឋ រឺសម្រាប់ខ្ទឹមក្រហមហាន់ជាចំណិតៗដាក់ខ្ទឹម ស្ករសរ និងច្របាច់ក្រូចឆ្មារ រួចច្របល់អោយសព្វ ទុករយៈពេល២០នាទី ដើម្បីអោយកាន់តែចូលជាតិ(សម្រាប់អ្នកដែលចូលចិត្តញ៉ាំហិរអាចដាក់ម្ទេសបានតាមចំណូលចិត្ត) តោះធ្វើទុកញ៉ាំទាំងអស់គ្នាព្រោះថា ងាយៗ ហើយអាចរក្សាទុកបានយូរថែមទៀត(ទុកកាន់តែយូរកាន់តែចូលជាតិឆ្ងាញ់)៕

Most Read