Monthly Archives: April, 2020

សល់បាយកក កុំបោះចោលស្ដាយ គួរតែសារេវ៉ៃចេញជានំគ្រក់ហ្មងទៅ ព្រោះជាគ្រឿងផ្សំមួយដែរ

បើនិយាយពីរឿងធ្វើនំគ្រក់ Admin ជឿជាក់ថាសម្រាប់អ្នកស្រុកស្រែចម្ការ គឺឧស្សាហ៍ធ្វើញ៉ាំណាស់ពេលទំនេរ ព្រោះជាក់ស្ដែង Admin នេះហើយ កាលពីមុនអោយតែទំនេរថ្ងៃឡើងមិនមានការងារធ្វើដឹងតែបបួលបងប្អូន ក្មួយ កិនម្សៅធ្វើញ៉ាំហើយ។ នំគ្រក់ឆ្ងាញ់ក៏ត្រូវពឹងផ្អែកទៅលើទឹកត្រីផងដែរ តោះចង់ចេះធ្វើញ៉ាំទេ មកសាកធ្វើតាមរបៀបខាងក្រោមទាំងអស់គ្នាណា។ គ្រឿងផ្សំនំដែលត្រូវមាន៖ ម្សៅ (ខ្សាយ) ២០០ ក្រាមបាយកក ១ ដុំស្លឹកខ្ទឹម ៣ ដើម​ហាន់​តូចៗខ្ទិះដូង (ដើម) ១ចានចង្កឹះខ្ទិះដូង (ចុង)...

ដេកផ្ទះទំនេរកុំអោយស្គម តោះរៀនធ្វើសង់ខ្យាល្ពៅញ៉ាំឆ្ងាញ់ហើយក៏ល្អសម្រាប់សុខភាពថែមទៀត

តោះថ្ងៃចុងសប្ដាហ៍ផង សម្រាកពីការងារដេកផ្ទះកុំអោយទំនេរ សាកមករៀនធ្វើសង់ខ្យាល្ពៅញ៉ាំទាំងអស់គ្នា។ ទោះបីកាលៈទេសៈដូចរាល់ថ្ងៃនេះ យើងមិនអាចចេញទៅញ៉ាំអីនៅខាងក្រៅ យើងក៏មិនអាចបណ្ដោយខ្លួនឯងអោយស្គមបានទេ ត្រូវតែរៀនធ្វើម្ហូបធ្វើបង្អែមញ៉ាំអោយបានរាល់ថ្ងៃដើម្បីសុខភាពល្អអនាគតបវររុងរឿង។ តោះ កុំបង្អង់យូរមកមើលពីគ្រឿងផ្សំ​ និងរបៀបធ្វើសង់ខ្យាល្ពៅ ទាំងអស់គ្នា។ គ្រឿងផ្សំដែលត្រូវមាន៖ ល្ពៅខ្ទិះដូងស្ករសពងទា រឺពង់មាន់អំបិលស្លឹកតយ តិនច្របាច់យកទឹក (សម្រាប់អ្នកដែលចង់បានក្លិនតយ) របៀបធ្វើ៖ យកល្ពៅលាងទឹកអោយស្អាត រួចធ្វើការចោះក្បាលខាងលើដើម្បីឆ្កៀលបណ្ដូល និងគ្រាប់ចេញអោយស្អាតយកខ្ទិះដូង ទឹកស្លឹកតយ ដាក់លាយជាមួយស្ករស ពងទា និងអំបិលបន្តិច(ដើម្បីកុំអោយរសជាតិផ្អែមមុតពេក) ហើយវាយបញ្ជូលគ្នាឲ្យឡើង បន្ទាប់មកចាក់ចូលក្នុងល្ពៅ និងគ្របអោយបានជិតដូចដើម...

វីធីធ្វើគល់ខ្ទឹមជ្រក់ ឬឡាក់គាវ ទុកក្លែមបានយូរ

ធ្លាប់​ញ៉ាំ​អត់​ គល់​ខ្ទឹម​ជ្រក់​ ឬ​ឡាក់​គាវ​ តែ​គ្នា​យើង​ភាគ​ច្រើន​ប្រហែល​ជា​អត់​ស្គាល់​ ឬ​ធ្លាប់​ឮ​ឈ្មោះ​ហ្នឹង​ទេ​ ជា​ពិសេស​អ្នក​ភ្នំ​ពេញ​។​ តែ​ហៅ​ម៉េច​ក៏​បាន​ដែរ​ ដឹង​តែ​ឆ្ងាញ់​ទៅ​បាន​ហើយ​​ ពេល​ញ៉ាំ​ដាក់​បង្គា​ក្រៀម​ចូល​តិច​ៗ​ទៀត​ អែម​ហ្មង​!​ គ្រឿង​ផ្សំ​៖ ខ្ទឹម​ស មើម​ចាស់​ៗ ១​គីឡូ ស្ករ​ត្នោត​ ៣ ​វែក ទឹក​ខ្មេះ ៣ វែក អំបិល ១ ស្លាប​ព្រា ទឹក...

គេងផ្ទះមិនស្ងប់ចិត្ត​ នឹកកន្លែងឆ្ងាញ់ៗទាំង ៥នេះធ្លាប់អង្គុយញ៉ាំមុន សម័យកាលកូវីដមកដល់

និយាយរឿងរបស់ញ៉ាំឆ្ងាញ់ៗនរណាមិននឹក នរណាមិនស្ដាយនៅពេលដែលត្រូវនៅតែផ្ទះដើម្បីរក្សាសុវត្ថិភាពខ្លាចឆ្លងវីរុសកូវីដ ១៩បែបនេះ។ ថ្ងៃនេះ Admin សូមរំលឹកកន្លែងដែលពេញនិយមមានអតិថិជនគាំទ្រពេញៗហាងកន្លងមកដែលមានដូចខាងក្រោម ហើយហាងអ្នកណាខ្លះដែលនឹកកន្លែងទាំងអស់នេះ៖ ហាង សុខមុំមីខគោ ហាង សុខមុំមីខគោទូរសព្ទ៖ 012 908 392ទីតាំង៖ ម្តុំសាលាបឋមសិក្សាបាក់ទូក ទល់មុខបណ្ណាគារបាក់ទូក ផ្លូវលេខ១៦១ ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ ហាង បាយគោដុត នំប័ុងគោដុតផ្សារថ្មី១ទូរសព្ទ៖ 012 767 138ទីតាំង៖ ផ្ទះលេខ 51Eo...

ភេសជ្ជៈ៥មុខ អាចនឹងធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព បើផឹកក្រោយបាយល្ងាច

ក្នុង​ចំណោម​ភេសជ្ជៈ​៥មុខ​នេះ​ មាន​ភេសជ្ជៈ ២ មុខ​ល្អ​ចំពោះ​សុខភាព​ បើ​ញ៉ាំ​ពេល​ព្រឹក​ ឬ​ពេល​ថ្ងៃ​ តែ​អាច​នាំ​ឲ្យ​មាន​បញ្ហា​បើ​ញ៉ាំ​ពេល​យប់​ ក្រោយ​បាយ​ល្ងាច​។​ យ៉ាង​ណា​ បើ​គ្នា​យើង​ស្រលាញ់​សុខភាព​ យក​ល្អ​កុំ​ផឹក​ភេសជ្ជៈ​ ៥​ មុខ​នេះ​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​។​ ១. ទឹក​ដូង ដូច​ដឹង​ហើយ​ ថា​ទឹក​ដូង​ជា​ភេសជ្ជៈ​ល្អ​បំផុត​សម្រាប់​សុខភាព​ ជា​ពិសេស​នៅ​ពេល​អាកាស​ធាតុ​ក្តៅ​ ព្រោះ​វា​ធ្វើ​ឲ្យ​ត្រជាក់​ក្នុង​។​ ទោះ​បែប​ហ្នឹង​មែន​ តែ​ទឹក​ដូង​មាន​ផ្ទុក​ជាតិ​រ៉ែ​ច្រើន​ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​រាក​នោម​ញឹក​ ពេល​យប់​ រំខាន​ដល់​ការ​គេង​។​ ២....

គួរឲ្យចង់សើច! តាមពិតជនជាតិកូរ៉េគេប្រើវិធីនេះ ដើម្បីបកធូរេនញ៉ាំសោះ

ធូរេន​ជា​ផ្លែ​មាន​បន្លា​ច្រើន​នៅ​ខាង​ក្រៅ​មែន​ តែ​សាច់​ខាង​ក្នុង​វិញ ផ្អែម​ និង​មាន​ក្លិន​ក្រអូប​ ទាក់​ទាញ​ខ្លាំង​ណាស់​។​ ​នៅ​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​ ធូរេន​គេ​បក​ញ៉ាំ​យ៉ាង​ម៉េច​ តែ​ជន​ជាតិ​កូរ៉េ​វិញ​ប្រើ​វិធី​យ៉ាង​ចម្លែក​បក​​ធូរេន​ញ៉ាំ ឃើញ​ហើយ​ទ្រាំ​មិន​សើច​មិន​បាន​។​ ​វីដេអូ​របស់​ជន​ជាតិ​កូរ៉េ​ បក​ធូរេន​ញ៉ាំ​ ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង និង​ល្បី​ពេញ​អ៊ីនធើណែត​​ ជា​ធម្មតា​ របៀប​បក​ពុះ​ធូរេន​ គឺ​គេ​ប្រើ​កាំ​បិត​ កាប់​បណ្តោយ​គូទ​របស់​ធូរេន​បន្តិច​ រួច​គាស់​វា​តិច​ៗ​ ឡើង​មក​ត្រង់​រហូត​ដល់​ផ្នែក​ក្បាល​ រួច​ចាប់​ហែក​វា​ជា​បំណែក​។​ ប៉ុន្តែ​ក្នុង​វីដេអូ​នេះ​ គេ​បាន​ប្រើ​កាំបិត​ កាត់​ទទឹង​ចំ​ពាក់​កណ្តាល​ធូរេន​តែ​ម្តង​ ដែល​ធ្វើ​ឲ្យ​សាច់​ធូរេន​ដាច់​ចេញ​គ្នា​អស់​។​

ខជើងជ្រូក ញ៉ាំបានម៉ាឆ្ងាញ់មិនចាញ់ចុងភៅជំនាញតាមរូបមន្ត និងរបៀបធ្វើងាយៗ

មួយរយៈនេះមិនថាបុរស រឺក៏នារីនោះទេ ស្ទើរតែក្លាយជាចុងភៅជំនាញទៅហើយ ព្រោះតែមិនចេះទៅញ៉ាំម្ហូបនៅខាងក្រៅ ហើយមួយវិញទៀតហាងមួយចំនួនក៏បានបិទទ្វារជាបណ្ដើរៗទៅហើយ បែបនេះជាការល្អគួរតែនាំគ្នារៀនធ្វើម្ហូបអោយចេះបានច្រើនមុខទើបជាការល្អ។ Admin ចូលរួមចែករំលែកពីរបៀបខ្លះៗ ដើម្បីរៀនធ្វើញ៉ាំទាំងអស់គ្នា ទទួលបានរសជាតិឆ្ងាញ់ ហើយអនាម័យថែមទៀត ទុកចិត្តជាងទិញរបស់គេចម្អិនស្រាប់។ គ្រឿងផ្សំដែលត្រូវមាន៖ ជើងជ្រូកស្ករត្នោតខ្ទឹមសទឹកត្រីម្រេច(បុកអោយល្អិត)អំបិល របៀបធ្វើ៖ ដាំទឹកស្ងោរជើងជ្រូក អោយពុះទន់ស្បែកបន្តិច ទើបស្រង់ យកទៅខ ធ្វើបែបនេះ ទឹកខ មិនសូវមានជ័រខាប់ ដែលនាំអោយឆាប់ផ្អូមកម្លោចស្ករត្នោត អោយក្រហម ដាក់ទឹកត្រី អំបិល...

សាកធ្វើម៉ាំល្ហុងទុកពិតជាមិនខុសទេ ញ៉ាំជាមួយបាយក្ដៅក៏ត្រូវ បាយកកក៏ត្រូវឆ្ងាញ់អស់ទាស់

តោះ អ្នកគេងផ្ទះទៅណាមិនរួច ចង់ធ្វើរបស់ញ៉ាំណាឆ្ងាញ់ៗបែបស្រុកស្រែ តែអាចរក្សាទុកបានយូរ ពេលនឹកឃ្លានបាយកកអីដាក់បានម៉ាអ៊ែមត្រូវជាតិខ្លាំងហ្មង។ ម៉ោះ បែបនេះមករៀនធ្វើម៉ាំល្ហុងទាំងអស់គ្នា ព្រោះថាគ្រឿងផ្សំក៏ងាយរក ធ្វើហើយអាចរក្សាទុកបានញ៉ាំច្រើនថ្ងៃទៀត ដូច្នេះមិនចេះធ្វើដូចជាមិនសម។ គ្រឿងផ្សំដែលត្រូវមាន៖ ល្ហុង ១ ផ្លែ ចិតជាចំណិតៗទ្រវែងប្រហែលជិត ៣ ថ្នាំងដៃរំដេង ១ ស្លាបព្រាបាយហាន់ឲ្យល្អិតៗអង្ករលីញ ២ ស្លាបព្រាបាយអំបិល ១ ស្លាបព្រាបាយស្ករស ២ ស្លាបព្រាបាយកន្លះម៉ាំ...

ច្បាស់ណាស់ថានឹក គុយទាវឆ្ងាញ់ទាំង ៥ កន្លែងនេះល្បីរាប់ឆ្នាំមកហើយ

អ្នកភ្នំពេញច្បាស់ណាស់ថាស្គាល់ និងកំពុងនឹកចង់ញ៊ាំ​គុយ​ទាវ​ឆ្ងាញ់​ ៥ ​កន្លែង​នេះ លក់​យូរ​ឆ្នាំ​ហើយ​ រសជាតិ​នៅ​តែ​មិន​ផ្លាស់​ប្តូរ​។​ អ្នក​ជំនាន់​ក្រោយ​ប្រហែល​មិន​ជា​មិន​ទាន់​ស្គាល់​ និង​ភ្លក្ស​នៅ​ឡើង​ទេ​ អ៊ីចឹង​ថ្ងៃ​ហ្នឹង​ចាំ​ Admin ណែ​នាំ​ឲ្យ​ស្គាល់​ សំ​ខាន់​តម្លៃ​ក៏​សមរម្យ​ដែរ​​។​ គុយ​ទាវ​ប្រហិត​ធំ​ ជិត​សាលា​យុគន្ធរ បើកលក់ចាប់ពីតាំងពីព្រឹកដល់ម៉ោង ៩ យប់ទីតាំង​៖ សូម​ចុច​ទី​នេះ​ គុយ​ទាវ​សាច់​ចិញ្ច្រាំ​ បទុម​សមុទ្រ​កាល់​ម៉ែត្រ បើកលក់ពីព្រឹក ដល់ម៉ោង ១១ ថ្ងៃត្រង់ទីតាំង​៖ សូម​ចុច​ទី​នេះ គុយ​ទាវ​ពង​ទា​យាយ​វ៉ែន​តា​ ទួល​ទំ​ពូង បើកលក់ពីព្រឹក ដល់ម៉ោង...

ញ៊ាំសាច់អាំងច្រើនប៉ុណ្ណា ក៏មិនប៉ះពាល់ដល់សុខភាពដែរ បើដឹងតិចនិកញ៊ាំទាំងនេះ

ដូច​ដឹង​ស្រាប់​ហើយ​ថា​សាច់​អាំង​ មិន​ល្អ​ប៉ុន្មាន​សម្រាប់​សុខភាព​ទេ​ តែ​ធ្វើ​ម៉េច​បើ​ហាម​ចិត្ត​មិន​បាន​ ព្រោះ​តែ​ឆ្ងាញ់​ពេក​ហ្នឹង​ណា​។​ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​សាច់​អាំង​ អាន​អត្ថបទ​នេះ​ហើយ​ច្បាស់​ជា​សប្បាយ​ចិត្ត​ ព្រោះ​បាន​ដឹង​ពី​វិធី​ញ៉ាំ​សាច់​អាំង​ម៉េច​ ឲ្យ​សុខភាព​នៅ​តែ​ល្អ​។ តើ​ញ៉ាំ​សាច់​អាំង​របៀប​ម៉េច​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​? ១. ជ្រើស​រើស​សាច់​ ដែល​មិន​សូវ​ជាប់​ខ្លាញ់​ ឬ​ជៀរ​ផ្នែក​ត្រង់​ខ្លាញ់​ចេញ។​ ដើម្បី​ចៀស​វាង​ខ្លាញ់​ស្រក់​ទៅ​លើ​ធ្យូង​ពេល​កំពុង​អាំង​ យើង​អាច​ប្រើ​ស្លឹក​ចេក​ ខ្ចប់​សាច់​បាន​ ធ្វើ​បែប​នេះ​ក៏​អាច​ធ្វើ​ឲ្យ​សាច់​មាន​ក្លិន​ឈ្ងុយ​ស្លឹក​ចេក​ដែរ​។​ ២. បើ​សិន​ជា​ប្រើ​ចង្ក្រាន​ធ្យូង​សម្រាប់​អាំង​ គួរ​តែ​ជ្រើស​រើស​យក​ធ្យូង​អនាម័យ​។​ កុំ​ប្រើ​ធ្យូង​ម៉ដ្ឋ​ៗ​ ឬ​ឈើ​ធំ​ៗ​ ព្រោះ​វា​ធ្វើ​ឲ្យ​មាន​អណ្តាត​ភ្លើង​ និង​កម្តៅ​ខ្លាំង​ ៣. នៅ​ពេល​សាច់​ឆ្អិន​ វា​នឹង​មាន​ផ្នែក​ខ្លោច​ខ្មៅ​ៗ​ខ្លះ​ មិន​ត្រូវ​ញ៉ាំ​ផ្នែក​នោះ​ទេ​ ត្រូវ​តែ​កាត់​ចេញ ៤. ត្រូវ​ញ៉ាំ​អាហារ​ចម្រុះ​ ទាំង​បន្លែ​ និង​ផ្លែ​ឈើ​ដើម្បី​សុខភាព​ មិន​គួរ​ញ៉ាំ​តែ​សាច់​ មួយ​មុខ​ទេ ៥. កាត់​បន្ថយ​ការ​ញ៉ាំ​ទឹក​ជ្រលក់​ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​សុខភាព​ បើ​សិន​ជា​ទឹក​ជ្រលក់​នោះ​សល់​យូរ ៦. គួរ​តែ​ផឹក​ទឹក​ជំនួស​ឲ្យ​ ភេសជ្ជៈ​កំប៉ុង​ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ផ្សេង​ៗ​ទៀត​ ៧. បើ​សិន​ជា​ទៅ​ញ៉ាំ​នៅ​ហាង​គួរ​តែ​ជ្រើស​រើស​ហាង​ណា​ដែល​ ប្រើ​ចង្ក្រាន​អគ្គិសនី​ ឬ​ចង្ក្រាន​គ្មាន​ផ្សេង​ ដើម្បី​ការ​ពារ​ការ​ស្រក់​ខ្លាញ់​ទៅ​លើ​រងើក​ភ្លើង​ និង​អាច​​គ្រប់​គ្រង​កម្តៅ​បាន​ល្អ​ជាង​ចង្ក្រាន​ធ្យូង​ ៨. កុំ​ញ៉ាំ​ច្រើន​ពេក​ ដូច​ជា​បូហ្វេ​ មិន​គួរ​ញ៉ាំ​ឲ្យ​ស្មើ​នឹង​តម្លៃ​ទេ​ គួរ​តែ​ញ៉ាំ​ត្រឹម​ម៉ា​ឆ្អែត​បាន​ហើយ​។ ​

រូបមន្តធ្វើប្រហិតឆឹងឆ្ងាញ់ សាករៀនធ្វើឲ្យអ្នកផ្ទះញ៉ាំម្តងមើល

នៅ​តែ​ផ្ទះ​អ៊ីចឹង​ច្បាស់​ជា​នឹក​ឃើញ​ឃ្លាន​នេះ​ឃ្លាន​នោះ​ហើយ​ ជា​ពិសេស​ពួក​អាហារ​បែប​ Street food អី​ហ្នឹង​។​ របស់​មួយ​មុខ​មិន​អាច​បំភ្លេច​បាន​គឺ​ប្រហិត​ឆឹង​តែ​ម្តង​ សាក​រៀន​ធ្វើ​ញ៉ាំ​ទៅ​ ងាយ​ទេ​ បញ្ចេញ​ស្នា​ដៃ​ឲ្យ​អ្នក​ផ្ទះ​ស្គាល់​ម្តង​មើល​ កុំ​ឲ្យ​គេ​ថា​យើង​មិន​ចេះ​ធ្វើ​អី​ញ៉ាំ​។ គ្រឿង​ផ្សំ​៖ ទឹក​ម្ទេស​ ទឹក​សៀង ស្ករ​ត្នោត ម្ទេស​ស្រស់ ម្ទេស​ឆា ខ្ទឹម​ស វិធី​ធ្វើ៖ ១. ដាក់​គ្រឿង​ទាំង​អស់​លាយ​ចូល​គ្នា​ក្នុង​ចាន​ រួច​កូរ​ឲ្យ​សព្វ​គ្រឿង ២. ប្រហិត​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត​ ដាក់​អំបិល​បន្តិច​ ដើម្បី​ឲ្យ​ស្អាត​ល្អ​ រួច​យក​ទៅ​ស្រុះ​ទឹក​ក្តៅ​​ប្រហែល​ ២ នាទី​​...

ចាហួយស្លឹកតយ ក្លាសេត្រជាក់ៗឆ្ងាញ់សន្លប់ ធ្វើតែម៉ាភ្លែតទេ ញ៊ាំបានហើយ!

សម្រាប់​អ្នក​អត់​សូវ​ចូល​ចិត្ត​ធ្វើ​អាហារ​ ឬ​អាហារ​ណា​ស្មុគ​ស្មាញ​ច្រើន​ សាក​មក​រៀន​ធ្វើ​ចាហួយ​ស្លឹក​តយ​នេះ​មើល​ ស្រួល​ធ្វើ​ទេ​ ចំណាយ​ពេល​តិច​ទៀត​ ហើយ​មិន​ចាំ​បាច់​ត្រូវ​ការ​គ្រឿង​ផ្សំ​ច្រើន​ទៀត​​។​ ត្រូវ​ជា​មួយ​ខែ​ក្តៅ​អ៊ីចឹង​ ធ្វើ​ដាក់​ក្លា​សេ​ទុក​ញ៉ាំ​ត្រជាក់​ៗ​ ដឹង​តែ​ឆ្ងាញ់​សាហាវ​ហ្មង​។​ គ្រឿង​ផ្សំ​៖ ទឹក​ស្លឹក​តើយ ១០០​មី​លី​លីត្រ ទឹក ៥០០មី​លី​លីត្រ ម្សៅ​ចា​ហួយ ៣​ស្លាប​ព្រា​កា​ហ្វេ ស្ករ​ស ៥-៧​ស្លាប​ព្រា​បាយ ខ្ទិះ​ដូង ១០០​មី​លី​លីត្រ អំបិល​បន្តិច វិធី​ធ្វើ៖ ១.យក​ស្លឹក​តើយ​ ៧-៨​សន្លឹក​កាត់​ខ្លីៗ​ យក​ដាក់​កិន​ជា​មួយ​ទឹក​ ១០០​មី​លី​លីត្រ​ រួច​ត្រង​យក​កាក​ចេញ​ ២.ដាក់​ទឹក​លាយ​ជា​មួយ​ទឹក​ស្លឹក​តើយ​ ស្ករ​ស​ ម្សៅ​ចាហួយ​ ខ្ទិះ​ដូង​ និង​អំបិល​ចូល​កូរ​ចូល​គ្នា​អោយ​សព្វ​ល្អ​ ៣.បន្ទាប់​មក​យក​ទៅ​ដាក់​ដាំ​លើ​ចង្ក្រាន​ប្រើ​ភ្លើង​ល្មម​កូរ​វា​រហូត​ដល់​ពុះ...

Most Read