មួយរយៈនេះមិនថាបុរស រឺក៏នារីនោះទេ ស្ទើរតែក្លាយជាចុងភៅជំនាញទៅហើយ ព្រោះតែមិនចេះទៅញ៉ាំម្ហូបនៅខាងក្រៅ ហើយមួយវិញទៀតហាងមួយចំនួនក៏បានបិទទ្វារជាបណ្ដើរៗទៅហើយ បែបនេះជាការល្អគួរតែនាំគ្នារៀនធ្វើម្ហូបអោយចេះបានច្រើនមុខទើបជាការល្អ។ Admin ចូលរួមចែករំលែកពីរបៀបខ្លះៗ ដើម្បីរៀនធ្វើញ៉ាំទាំងអស់គ្នា ទទួលបានរសជាតិឆ្ងាញ់ ហើយអនាម័យថែមទៀត ទុកចិត្តជាងទិញរបស់គេចម្អិនស្រាប់។

គ្រឿងផ្សំដែលត្រូវមាន៖
- ជើងជ្រូក
- ស្ករត្នោត
- ខ្ទឹមស
- ទឹកត្រី
- ម្រេច(បុកអោយល្អិត)
- អំបិល
របៀបធ្វើ៖
- ដាំទឹកស្ងោរជើងជ្រូក អោយពុះទន់ស្បែកបន្តិច ទើបស្រង់ យកទៅខ ធ្វើបែបនេះ ទឹកខ មិនសូវមានជ័រខាប់ ដែលនាំអោយឆាប់ផ្អូម
- កម្លោចស្ករត្នោត អោយក្រហម
- ដាក់ទឹកត្រី អំបិល និង ម្រេចបុក ដាក់ខ្ទឹមស
- ដាក់ជើងជ្រូកចូលកូរអោយសព្វជាមួយហ្នឹងស្ករ(បន្ថែមទឹកបន្តិច ដើម្បីកុំអោយខ្លោច)
- អាចដាក់ ពងទាស្ងោរឆ្អិន បកអោយស្អាត ដាក់ ខជាមួយផង ក៏បាន
- ភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមបន្តិចទៀតតាមការចូលចិត្ត រួចបន្តរំងាស់ទុកអោយឆ្អិន និងផុយសាច់ល្អ រួចជាការស្រេច៕

