ធូរេនជាផ្លែមានបន្លាច្រើននៅខាងក្រៅមែន តែសាច់ខាងក្នុងវិញ ផ្អែម និងមានក្លិនក្រអូប ទាក់ទាញខ្លាំងណាស់។ នៅយើងច្បាស់ជាដឹងហើយថា ធូរេនគេបកញ៉ាំយ៉ាងម៉េច តែជនជាតិកូរ៉េវិញប្រើវិធីយ៉ាងចម្លែកបកធូរេនញ៉ាំ ឃើញហើយទ្រាំមិនសើចមិនបាន។
វីដេអូរបស់ជនជាតិកូរ៉េ បកធូរេនញ៉ាំ ធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង និងល្បីពេញអ៊ីនធើណែត
ជាធម្មតា របៀបបកពុះធូរេន គឺគេប្រើកាំបិត កាប់បណ្តោយគូទរបស់ធូរេនបន្តិច រួចគាស់វាតិចៗ ឡើងមកត្រង់រហូតដល់ផ្នែកក្បាល រួចចាប់ហែកវាជាបំណែក។ ប៉ុន្តែក្នុងវីដេអូនេះ គេបានប្រើកាំបិត កាត់ទទឹងចំពាក់កណ្តាលធូរេនតែម្តង ដែលធ្វើឲ្យសាច់ធូរេនដាច់ចេញគ្នាអស់។