ក្នុងចំណោមភេសជ្ជៈ៥មុខនេះ មានភេសជ្ជៈ ២ មុខល្អចំពោះសុខភាព បើញ៉ាំពេលព្រឹក ឬពេលថ្ងៃ តែអាចនាំឲ្យមានបញ្ហាបើញ៉ាំពេលយប់ ក្រោយបាយល្ងាច។ យ៉ាងណា បើគ្នាយើងស្រលាញ់សុខភាព យកល្អកុំផឹកភេសជ្ជៈ ៥ មុខនេះបន្ទាប់ពីបាយល្ងាចហើយ។
១. ទឹកដូង
ដូចដឹងហើយ ថាទឹកដូងជាភេសជ្ជៈល្អបំផុតសម្រាប់សុខភាព ជាពិសេសនៅពេលអាកាសធាតុក្តៅ ព្រោះវាធ្វើឲ្យត្រជាក់ក្នុង។ ទោះបែបហ្នឹងមែន តែទឹកដូងមានផ្ទុកជាតិរ៉ែច្រើន វាអាចនឹងធ្វើឲ្យយើងរាកនោមញឹក ពេលយប់ រំខានដល់ការគេង។

២. កាហ្វេ និងគ្រីម
កាហ្វេក្រឡុកដាក់គ្រីមពីលើ ជាចំណូលចិត្តរបស់យុវវ័យចំណូលថ្មី។ តែយើងមិនគួរញ៉ាំវាពេលយប់ទេ ព្រោះវាធ្វើឲ្យពិបាកដើរខ្យល់ និងពិបាករំលាយអាហារ ព្រោះគ្រឹមមានជាតិប្រេង ហើយកាហ្វេមានជាតិកាហ្វេអ៊ីន អាចធ្វើឲ្យយើងគេងមិនលក់។

៣. ភេសជ្ជៈមានជាតិហ្គាស
ដឹងស្រាប់ហើយ ភេសជ្ជៈមានជាតិហ្គាស មិនល្អចំពោះក្រពះយើងទេ ចំពោះអ្នកឧស្សាហ៍ទល់លាមក និងឡើងជាតិអាស៊ីតខ្ពស់វិញ រឹតតែគួរចៀសវាងផឹកភេសជ្ជៈប្រភេទនេះ។

៤. ទឹកក្រូចច្របាច់
ទឹកក្រូចច្របាច់ក៏មិនខុសពីទឹកដូងដែរ វាធ្វើឲ្យយើងនោមច្រើនដង។ លើសពីនេះ ទឹកក្រូចធ្វើឲ្យយើងចេញទឹកមាត់តិច ធ្វើឲ្យស្ងួតមាត់ពេលគេង។

៥. ទឹកសូដា
ទឹកសូដាមានជាតិអាស៊ីតខ្ពស់ជាងទឹកក្រូចទៀត។ សម្រាប់អ្នកឈឺក្រពះ ឬក្រពះខ្សោយបើមិនចង់ហាមដាច់ខាតបរិភោគប្រភេទទឹកនេះ។
