នៅតែផ្ទះអ៊ីចឹងច្បាស់ជានឹកឃើញឃ្លាននេះឃ្លាននោះហើយ ជាពិសេសពួកអាហារបែប Street food អីហ្នឹង។ របស់មួយមុខមិនអាចបំភ្លេចបានគឺប្រហិតឆឹងតែម្តង សាករៀនធ្វើញ៉ាំទៅ ងាយទេ បញ្ចេញស្នាដៃឲ្យអ្នកផ្ទះស្គាល់ម្តងមើល កុំឲ្យគេថាយើងមិនចេះធ្វើអីញ៉ាំ។

គ្រឿងផ្សំ៖
- ទឹកម្ទេស
- ទឹកសៀង
- ស្ករត្នោត
- ម្ទេសស្រស់
- ម្ទេសឆា
- ខ្ទឹមស
វិធីធ្វើ៖
១. ដាក់គ្រឿងទាំងអស់លាយចូលគ្នាក្នុងចាន រួចកូរឲ្យសព្វគ្រឿង

២. ប្រហិតត្រូវលាងទឹកឲ្យស្អាត ដាក់អំបិលបន្តិច ដើម្បីឲ្យស្អាតល្អ រួចយកទៅស្រុះទឹកក្តៅប្រហែល ២ នាទី ទើបស្រង់ដាក់ក្នុងកញ្ច្រែងទុកឲ្យស្ងួត

៣. ចាក់ប្រេងឆា ទៅក្នុងខ្ទះក្តៅ ដាក់ខ្ទឹមសចូលដើម្បីបន្ថយក្លិនឆ្អាបដែលចេញពីប្រហិត បន្ទាប់មកចាក់ប្រហិតចូលកូរបន្តិច រួចចាក់គ្រឿងដែលលាយរួចចូល កូរឲ្យសព្វ រយៈពេល ២ ទៅ ៣ នាទីជាការស្រេច។
