ដូចដឹងស្រាប់ហើយថាសាច់អាំង មិនល្អប៉ុន្មានសម្រាប់សុខភាពទេ តែធ្វើម៉េចបើហាមចិត្តមិនបាន ព្រោះតែឆ្ងាញ់ពេកហ្នឹងណា។ សម្រាប់អ្នកចូលចិត្តញ៉ាំសាច់អាំង អានអត្ថបទនេះហើយច្បាស់ជាសប្បាយចិត្ត ព្រោះបានដឹងពីវិធីញ៉ាំសាច់អាំងម៉េច ឲ្យសុខភាពនៅតែល្អ។

តើញ៉ាំសាច់អាំងរបៀបម៉េច ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព?
១. ជ្រើសរើសសាច់ ដែលមិនសូវជាប់ខ្លាញ់ ឬជៀរផ្នែកត្រង់ខ្លាញ់ចេញ។ ដើម្បីចៀសវាងខ្លាញ់ស្រក់ទៅលើធ្យូងពេលកំពុងអាំង យើងអាចប្រើស្លឹកចេក ខ្ចប់សាច់បាន ធ្វើបែបនេះក៏អាចធ្វើឲ្យសាច់មានក្លិនឈ្ងុយស្លឹកចេកដែរ។

២. បើសិនជាប្រើចង្ក្រានធ្យូងសម្រាប់អាំង គួរតែជ្រើសរើសយកធ្យូងអនាម័យ។ កុំប្រើធ្យូងម៉ដ្ឋៗ ឬឈើធំៗ ព្រោះវាធ្វើឲ្យមានអណ្តាតភ្លើង និងកម្តៅខ្លាំង
៣. នៅពេលសាច់ឆ្អិន វានឹងមានផ្នែកខ្លោចខ្មៅៗខ្លះ មិនត្រូវញ៉ាំផ្នែកនោះទេ ត្រូវតែកាត់ចេញ
៤. ត្រូវញ៉ាំអាហារចម្រុះ ទាំងបន្លែ និងផ្លែឈើដើម្បីសុខភាព មិនគួរញ៉ាំតែសាច់ មួយមុខទេ
៥. កាត់បន្ថយការញ៉ាំទឹកជ្រលក់ ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាព បើសិនជាទឹកជ្រលក់នោះសល់យូរ

៦. គួរតែផឹកទឹកជំនួសឲ្យ ភេសជ្ជៈកំប៉ុង ឬភេសជ្ជៈដែលមានជាតិស្ករផ្សេងៗទៀត
៧. បើសិនជាទៅញ៉ាំនៅហាងគួរតែជ្រើសរើសហាងណាដែល ប្រើចង្ក្រានអគ្គិសនី ឬចង្ក្រានគ្មានផ្សេង ដើម្បីការពារការស្រក់ខ្លាញ់ទៅលើរងើកភ្លើង និងអាចគ្រប់គ្រងកម្តៅបានល្អជាងចង្ក្រានធ្យូង
៨. កុំញ៉ាំច្រើនពេក ដូចជាបូហ្វេ មិនគួរញ៉ាំឲ្យស្មើនឹងតម្លៃទេ គួរតែញ៉ាំត្រឹមម៉ាឆ្អែតបានហើយ។