សម្រាប់អ្នកអត់សូវចូលចិត្តធ្វើអាហារ ឬអាហារណាស្មុគស្មាញច្រើន សាកមករៀនធ្វើចាហួយស្លឹកតយនេះមើល ស្រួលធ្វើទេ ចំណាយពេលតិចទៀត ហើយមិនចាំបាច់ត្រូវការគ្រឿងផ្សំច្រើនទៀត។ ត្រូវជាមួយខែក្តៅអ៊ីចឹង ធ្វើដាក់ក្លាសេទុកញ៉ាំត្រជាក់ៗ ដឹងតែឆ្ងាញ់សាហាវហ្មង។

គ្រឿងផ្សំ៖
- ទឹកស្លឹកតើយ ១០០មីលីលីត្រ
- ទឹក ៥០០មីលីលីត្រ
- ម្សៅចាហួយ ៣ស្លាបព្រាកាហ្វេ
- ស្ករស ៥-៧ស្លាបព្រាបាយ
- ខ្ទិះដូង ១០០មីលីលីត្រ
- អំបិលបន្តិច

វិធីធ្វើ៖
១.យកស្លឹកតើយ ៧-៨សន្លឹកកាត់ខ្លីៗ យកដាក់កិនជាមួយទឹក ១០០មីលីលីត្រ រួចត្រងយកកាកចេញ
២.ដាក់ទឹកលាយជាមួយទឹកស្លឹកតើយ ស្ករស ម្សៅចាហួយ ខ្ទិះដូង និងអំបិលចូលកូរចូលគ្នាអោយសព្វល្អ
៣.បន្ទាប់មកយកទៅដាក់ដាំលើចង្ក្រានប្រើភ្លើងល្មមកូរវារហូតដល់ពុះ ហើយបន្ថយភ្លើងរម្ងាស់ទុកចោលប្រហែល ៥-៦នាទី

៤.រួចហើយលើកចុះពីចង្ក្រានចាក់ចូលចាន ឬថាស រួចទុកវាចោលរយៈពេល ៤-៥ម៉ោង ក្លាយជាចាហួយហើយកាត់ជាដុំៗតាមចំណូលចិត្តជាការស្រេច។

