ធ្លាប់ញ៉ាំអត់? គ្រាន់តែឃើញក៏ទំនងដែរ Admin ក៏អត់ធ្លាប់ញ៉ាំដែរ តែថ្ងៃនេះទំនេរចង់មករៀនធ្វើញ៉ាំឲ្យស្គាល់រសជាតិម្តង ហើយក៏ចង់ចែករំលែកឲ្យគ្នាយើងចេះធ្វើញ៉ាំដែរ។

គ្រឿងផ្សំ៖
- ល្ងខ្មៅ ៨៥ក្រាម
- អង្ករដំណើប ២០ក្រាម
- ទឹក ៣ ចានចង្កឹះ
- ទឹកឃ្មុំ ឬ ស្ករ ៥ស្លាបព្រាបាយ

វិធីធ្វើ៖
១. លាងអង្ករអោយស្អាត រួចដាក់ត្រាំទឹក ២ទៅ៣ម៉ោង សឹមស្រង់ចេញពីទឹក ចាក់ទឹកដែលត្រាំអង្ករចោល។


២. យកអង្ករ និងល្ងខ្មៅលាយជាមួយទឹកទៅកិនអោយម៉ដ្ឋ រួចយកទៅដាំលើភ្លើងដោយប្រើកំដៅតិចៗ (កូអោយជាប់ដៃ) នៅពេលដែលស្អិត និងឆ្អិនហើយដាក់ទឹកឃ្មុំចូលកូរអោយសពជាការស្រេច៕


