មួយរយៈនេះគ្រប់គ្នាច្បាស់ជាមិនសូវហ៊ានចេញក្រៅទៅញ៉ាំអី រឺក៏ទៅហាត់ប្រាណហើយ បែបនេះគួរតែញ៉ាំអីអោយបានប្រុងប្រយ័ត្នជៀសវាងប៉ះពាល់សុខភាព។ ម៉ោះៗ សាកមកមើលផលប្រយោជន៍នៃផ្លែផាសិន បន្តិចមើល៎ល្អខ្លាំងណាស់ណាចំពោះសុខភាព បែបនេះគួរតែធ្វើទុកញ៉ាំហើយ ធ្វើអោយច្រើនដាក់ក្លាសេក្នុងទូទឹកកកកាន់តែត្រជាក់កាន់តែឆ្ងាញ់។
? គ្រឿងផ្សំដែលត្រូវមាន៖
- ផ្លែផាសិន ៦ផ្លែ
- ទឹកស្ករ រឺទឹកឃ្មុំ ១ពែង
- ទឹកសុទ្ធ ៣ពែង
- អំបិល ១ស្លាបព្រាកាហ្វេ
? របៀបធ្វើ៖
- លាងផាសិនឲ្យស្អាត រួចពុះជា២ ឆ្កៀលយកសាច់ដាក់ឆ្នាំង
- ចាក់ទឹកចូលដាំឲ្យពុះ (មិនចូលចិត្តទុកទាំងគ្រាប់ អាចធ្វើការស្រង់យកចេញ)
- ដាក់ទឹកស្ករ ឬទឹកឃ្មុំចូល កូរឲ្យសព្វរួចជាការស្រេច។
លោកអ្នកអាចទុកក្នុងទូរទឹកកកក្លាសេអោយត្រជាក់ កាន់តែឆ្ងាញ់ និងអាចរក្សាទុកបានយូរផងដែរ៕