អ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់លឺការនិយាយលេងតៗគ្នាមកហើយថាអោយតែអ្នកណានិយាយថាដាច់លុយ គេតែងថាសៀងអាចជួយបាន។ ពេលនេះយើងឃើញថាចុងខែល្មម ហើយអ្នកណាខ្លះខ្សត់ថវិការដាច់ស្បៀងបណ្ដើរៗហើយ តោះរៀនធ្វើសៀងឆាទុកញ៉ាំ។ និយាយលេងទេណាមិនថាដាច់លុយ រឺមិនដាច់ទេអោយតែឃ្លានរៀនធ្វើញ៉ាំទៅមិនខុសទេ ព្រោះថាចំណាយលុយតិចហើយអាចរក្សាទុកបានយូរថែមទៀតផង។
? គ្រឿងផ្សំដែលត្រូវមាន៖
- ពងទា ៤គ្រាប់
- សៀងផ្អែមល្អ ១កូនចានចង្កឹះពេញ (អត់យកទឹក)
- សាច់ជ្រូក ១ខាំកន្លះ
- ខ្ទឹមស ៤កពឹស
- ប្រេងឆា ១កូនពែង
? របៀបធ្វើ៖
- ដាក់ប្រេងអោយក្តៅបន្តិចសិន ដាក់ខ្ទឹមបំពងអោយក្រហមឈ្ងុយ
- ធ្វើការដាក់សាច់ចូលឆារាងយូរបន្តិច ទុកអោយឆ្អិនសាច់ល្អ
- បន្ទាប់មកដាក់សៀងផ្អែមចូលឆាចុះឡើងមួយសន្ទុះ រួចគោះពងទាចូល ត្រូវឆាវារហូតដល់ស្ងួតទឹកល្អ រួចជាការស្រេច។
បើរសជាតិស្ទើរ ផ្អែម រឺប្រៃ លោកអ្នកអាចដាក់ទឹកសៀងចូលបន្តិច រឺថែមអំបិល ស្ករក៏បានតាមចំណូលចិត្ត បើអាចដាក់ម្ទេស៣ ទៅ៤គ្រាប់ទៀតដើម្បីអោយហិរៗកាន់តែឆ្ងាញ់៕