
☑️គ្រឿងផ្សំមានដូចជា៖
– មីរសជាតិហិរ
– បង្គារ ឬសាច់គោ គ្រឿងសមុទ្រផ្សេងៗតាមចំណង់ចំណូលចិត្ត
– ប្រហិត
– ស្ពៃក្តោបពណ៌ស្វាយ
– ផ្សិតម្ជុល
– គីមឈី
– ផ្កាខាត់ណាខៀវ
– ការ៉ុត
– ម្សៅម្ទេសតាមចំណូលចិត្ត
– ម្សៅស៊ុប
– ស្ករស

☑️ របៀបធ្វើ
យកបន្លែ បង្គារ ប្រហិតខាងលើមកស្រុះឲ្យឆ្អិនសិនទុកមួយឡែក រួចហែកយកគ្រឿងចេញទុកផ្សេង ដាក់ទឹក1កូនឆ្នាំងដាំអោយពុះ ដាក់គីមឈី បន្ទាប់ដាក់ម្សៅស៊ុប ម្សៅម្ទេស ស្ករសចូលបន្តិច រួចហែកគ្រឿងមីហិលចាក់ចូល ទុកអោយពុះភ្លក់អោយល្មម រួចស្រុះមីអោយទន់ដាក់ក្នុងចានគោមរួចដាក់ បង្គារ ប្រហិត បន្លែខាងលើចូលដោយឡែក រួចស្រូបទឹកស៊ុបដែលធ្វើហើយពីលើជាការស្រេច។
