ហូបបាយនៅ? ធ្វើពងទាចៀនតុងយ៉ាំញ៉ាំហ្អី? ចាំ Admin ប្រាប់វិធិធ្វើ និងគ្រឿងផ្សំ។ តោះសាកធ្វើហូបជាមួយបាយឲ្យប្លែកមាត់ម្តង។

គ្រឿងផ្សំ៖
- ពងទា ៣ គ្រាប់
- បង្គា ៣០ ក្រាម ហាន់ជាដុំតូចៗ
- មឹក ៣០ ក្រាម ហាន់ជាដុំតូចៗ ឬកង់ៗ
- គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេស ហាន់ល្អិតៗ
- ទឹកដោះគោខាប់ ឬ ទឹកដោះគោស្រស់ ២ ស្លាបព្រាបាយ
- ម្ទេសឆា ទឹកក្រូចឆ្មារ ទឹកត្រី មួយមុខ ១ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ៖
១. គោះពងទាដាក់ចាន រួចដាក់បង្គា មឹក គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេស ទឹកដោះគោខាប់ ឬទឹកដោះគោស្រស់ ម្ទេសឆា ទឹកក្រូចឆ្មា ទឹកត្រី ស្ករស ចូលច្របល់ចូលគ្នាឲ្យសព្វ
២. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចចាក់ពងទាដែលលាយហើយចូលគ្នា ចៀនម៉ាល្មម តាមចំណង់ចំណូលចិត្ត រួចដួសដាក់ចានជាការស្រេច។

