ធ្លាប់ឃើញហើយមែនអត់? កូននំប៉័ង Cute ឃើញហើយចង់តែញ៉ាំ មានប្រភពចេញពីប្រទេសវៀតណាម ដែលមានអ្នក share មិនតិចខេ នៅលើ facebook មានអ្នកខ្លះក៏ធ្វើលក់បណ្តើរៗហើយ។ នេះរូបមន្តធ្វើ ទុកធ្វើញ៉ាំខ្លួនឯង៖

គ្រឿងផ្សំ៖
- ម្សៅធ្វើនំប៉័ង ២៥០ ក្រាម
- មេដំបែរស្ងួត ៥ ក្រាម
- ទឹកស្អាត ៧០ មីលីលីត្រ (ប្រហែល ៧ ស្លាបព្រាបាយ)
- ស្ករស ៣០ ក្រាម (ប្រហែល ៤ ស្លាបព្រាបាយ)
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ៣០ មីលីលីត្រ (ប្រហែល ៣ ស្លាបព្រាបាយ)
- ពងមាន់ ១ គ្រាប់

វិធីធ្វើ៖
ជំហានទី១៖
- យកមេដំបែរ ស្ករ ទឹក លាយចូលគ្នាក្នុងចានគោមមួយ កូរឲ្យសព្វ
- ដាក់ម្សៅ អំបិល កុំភ្លេចទុកម្សៅខ្លះ រួចហើយសង្កត់ និងលុញដោយប្រើដៃ
- យកម្សៅដែលធ្វើហើយគ្របទុកនៅកន្លែងមានសីតុណ្ហភាពមធ្យម ៣០ នាទី។ បន្ទាប់ពី ៣០ នាទីហើយ យកម្សៅចេញរួចដាក់ប្រេងឆាចូលលាយ បន្ទាប់មកយកវាទៅគ្របទុក ៣០ នាទីទៀត ដើម្បីឲ្យម្សៅកាន់តែឡើង។

ជំហានទី២៖
- យកម្សៅចេញមកក្រៅ រួចច្របាច់វាប្រហែល ៥ នាទី។ ចែកម្សៅជាពីរ ហើយប្រើឈើលុញវាឲ្យស្តើងៗ រួចកាត់វាតូចប៉ុនម្រាមដៃ រួចទុកវាចោល ១០ នាទី

ជំហានទី៣៖
- យកឆ្នាំងដុតដាក់ឲ្យក្តៅ រួចគោះពងមាន់ លាយស្ករ កន្លះស្លាបព្រាកាហ្វេ ទឹក ២ ស្លាបព្រាបាយ (ប្រើដើម្បីឲ្យនំប៉័ងមានពណ៌ស្អាត) កូរចូលគ្នាឲ្យសព្វ។ រួចយកទៅលាបលើនំ ហើយគ្រប់ឆ្នាំង ៥ នាទី
- បន្ទាប់ពីទុក ៥ នាទីហើយ បើកគម្រប់ឆ្នាំងមើល បើនំប៉័ងនៅមិនទាន់មានពណ៌ស្អាត អាចលាបស៊ុតពីលើបន្ថែម រួចដុតថែម ២ ទៅ ៣ នាទីទៀត រហូតដល់នំមានពណ៌មាស។

រួចរាល់ហើយយើងនឹងទទួលបាននំឆ្ងាញ់ ផ្អែម សាច់ខាងក្នុងទន់ ហើយក្រាស់ ញ៉ាំយ៉ាងណាក៏មិនធុញ។
