Monthly Archives: July, 2020

ឃ្លានណាស់លោកអើយ! អស់តែ 7$ បានឈុតធំញ៉ាំពីរនាក់ម៉ាឆ្អែត

ទំនងណាស់លោកអើយ! គ្រាន់តែឃើញរូបឃើញរាងហ្នឹងក៏ទប់អារម្មណ៍មិនចង់បានដែរ មីខ្ចប់ទឹកកាពិ និងមីខ្ចប់បង្កងខ្ទិះ។​ នៅ Le TJ Café ទើបតែបញ្ចេញមុខម្ហូបថ្មី ឃើញហើយស្រក់ទឹកមាត់គួរឲ្យចង់ញ៉ាំ សំខាន់តម្លៃក៏សមរម្យទៀត មីខ្ចប់ទឹកកាពិ (សាច់គោ) ឈុតតូច 4$ ឈុតធំ 7$ និង មីខ្ចប់បង្កងខ្ទិះ (បង្កង) ឈុតតូច 5$ ឈុតធំ 8$។...

យើងគួរតែចាប់ផ្តើមញ៉ាំប័រសណ្តែកដី ដោយសារហេតុផល ៩ យ៉ាងនេះ

សម្រក​គីឡូ​ ការពារ​មហារីក​សុដន់​ កាត់​បន្ថយ​ជំងឺ​គេង​អត់​លក់​ និង​មាន​ច្រើន​ទៀត​។​ ប័រ​សណ្តែក​ដី​គឺ​ជា​សម្បត្តិ​ធម្មជាតិ​ ដែល​ជួយ​ជំរុញ​ដល់​ការ​ផ្លាស់​ប្តូរ​ល្អ​ៗ​ជា​ច្រើន​ក្នុង​ខ្លួន​យើង​។​ វា​ពោរ​ពេញ​ដោយ​វីតាមីន​មាន​ប្រយោជន៍​ច្រើន​ ជាតិ​រ៉ែ​ ខ្លាញ់​ល្អ​ និង​សារធាតុ​ដែល​រាង​កាយ​យើង​ត្រូវ​ការ​ច្រើន​ទៀត​។​ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ល្អ​ទាំង​ ៩ ចំពោះ​សុខភាព​គឺ​គ្រាន់​តែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម ហើយ​យើង​នឹង​ឃើញ​លទ្ធ​ផល​ឆាប់​ៗ​មិន​ខាន​។​ ១. ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​មហារីក​សុដន់​ ២. ជួយ​ពន្លឿន​ដល់​ការ​សម្រក​ទម្ងន់​ ៣. កាត់​បន្ថយ​ភាព​ស្ត្រេស ៤. ជួយ​ជំរុញ​ដល់​សកម្ម​ភាព​ខួរក្បាល​ និង​ការ​ចង់​ចាំ ៥. ជួយ​ឲ្យ​សាច់​ដុំ​ត្រលប់​មក​ធម្មតា​វិញ​បន្ទាប់​ពី​ហាត់​ប្រាណ​ហើយ ៦. ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម ៧. កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម ៨. ជួយ​ដល់​ការ​គេង​ ៩. ល្អ​សម្រាប់​ម៉ាក់ៗ​កំពុង​ពពោះ។

វិធីធ្វើណែមត្រីរសជាតិឆ្ងាញ់ តាមបែបអ្នកបាត់ដំបង

ដូចដឹងហើយ ណែមត្រីគ្មានអ្នកខេត្តណាធ្វើឆ្ងាញ់ជាងអ្នកខេត្តបាត់ដំបងទេ។​ ឲ្យតែបានទៅបាត់ដំបងម្តងៗ ដឹងតែសង្វាតទិញមុនគេមុនឯងហើយណែមហ្នឹង បើ admin វិញទិញផ្ញើរអ្នកជិតខាងទៀត ព្រោះមានរបស់ឆ្ងាញ់ត្រូវចែកគ្នានោះអី​។​ ដល់ឥឡូវអាកូវីដអីហ្នឹងមក ពិបាកទិញរបស់ខាងក្រៅញ៉ាំណាស់ ជាពិសេសនឹងរសជាតិណែមត្រីអ្នកបាត់ដំបងហ្នឹងហ្មង។​ តែមិនអីទេ មិនបានទៅទិញញ៉ាំផ្ទាល់ក៏បានរៀនធ្វើខ្លួនឯងនៅផ្ទះញ៉ាំបានដែរ បើចង់ញ៉ាំដែរ កុំភ្លេចធ្វើរៀនធ្វើណា៖ គ្រឿងផ្សំ៖ ត្រីរ៉ស់ ឬ ត្រីឆ្លាត ១ គីឡូស្ករស ២ ស្លាបព្រាបាយអំបិល ១ ស្លាបព្រាបាយរំដេង ៣...

អ្នកតមសាច់ តែចង់ញ៉ាំឆ្ងាញ់ សាកធ្វើបន្លែចំហុយជ្រលក់ទឹកត្រីផ្អែមញ៉ាំមើល

មុខ​ម្ហូប​មួយ​មុខ​នេះ​ស័ក្តសមចំពោះ​អ្នក​មិន​ចង់​ញ៉ាំ​សាច់​ តែ​ក៏មិនចង់​ញ៉ាំ​បន្លែ​ស្រស់​ៗ មិន​សូវ​មាន​រសជាតិ​អី​ដែរ​។​ សាក​មក​ធ្វើ​បន្លែ​ចំហុយ​ជ្រលក់ទឹកត្រីផ្អែម​ញ៉ាំវិញមើល​ មើល​ទៅទំនង​ គួរ​ឲ្យចង់ញ៉ាំណាស់​។​ គ្រឿងផ្សំ​៖ ដំឡូងបារាំងការ៉ុតសណ្តែកគួរម្សៅមីអំបិល របៀបធ្វើ៖ ១.យកដំឡូងបារាំង ការ៉ុត សណ្តែកកួរ ទៅកាត់ឲ្យល្អិតៗ ២.យកបន្លែដែលកាត់រួចទៅស្ងោរឲ្យឆ្អិន ៣.យកបន្លែឆ្អិនមកលាយជាមួយម្សៅមី និងអំបិលបន្តិច ដាក់ទឹកតិច កូរឲ្យសព្វ យកទៅដាក់ចំហុយ រួចជាការស្រេច។

កំពូលអត្ថប្រយោជន៍ ៤ ពីពោតបារាំង យើងមិនធ្លាប់បានដឹង

ពោត​បារាំង​ជា​បន្លែ​ដែល​ពេញ​និយម​ណាស់​ឥឡូវ​នេះ​ មនុស្ស​ភាគ​ច្រើន​ចាប់​អារម្មណ៍​យក​ពោត​បារាំង​មក​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ​។​ សំខាន់​វា​មាន​សារប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដែល​គ្នា​យើង​មិន​សូវ​បាន​ដឹង​។​ ១. មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ ពោត​បារាំង​សម្បូរ​វីតាមីន​ C និង​ K ដែល​វីតាមីន​ C ល្អ​ចំពោះ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ និង​វីតាមីន K សំខាន់​ចំពោះ​កំណក​ឈាម​។​ លើស​ពី​នេះ​វា​មាន​ជាតិ​កាឡូរី​ទាប​ តែ​មាន​ប្រូតេអ៊ីន​ និង​ជាតិ​កាក​សរសៃ​ច្រើន​។​ ២. សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពោត​បារាំង​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ច្រើន​ និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្នុង​ការ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​។​ សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ចម្បង​គឺ​ Polyphenols រួម​ទាំង​ Flavonoids វីតាមីន​ A...

មានជំងឺគេងអត់គេងលក់យប់ឡើង ផឹកភេសជ្ជៈ ៧ មុខនេះប្រៀបដូចជាថ្នាំព្យាបាលអ៊ីចឹង

ក្នុង​សម័យ​កាល​ទំនើប​ ពោរពេញ​ដោយ​បច្ចេកវិទ្យា​នេះ​ ពិត​ជា​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​ និង​ជីវភាព​ប្រចាំ​ថ្ងៃ​មែន​ តែ​វា​ពិត​ជា​ប៉ះ​ពាល់​ដល់​ការ​គេង​របស់​មនុស្ស​ភាគ​ច្រើន​ណាស់​។​ ដោយ​សារ​ស្ត្រេស​ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​គេង​មិន​លក់​ រហូត​ឈាន​ដល់​ការ​ប្រើ​ថ្នាំ​ងងុយ​គេង​ជំនួយ​ក៏​មាន​។​ ការ​ប្រើ​ប្រាស់​ថ្នាំ​ច្រើន​ ឬ​លើស​ចំនួន​ អាច​ប៉ះ​ពាល់​ដល់​សុខភាព​។​ សូម​កុំ​ទុក​ឲ្យ​ស្ថាន​ភាព​នេះ​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ យើង​អាច​ព្យាយាម​បង្កើន​គុណភាព​ក្នុង​ការ​គេង​ ដោយ​ងាក​មក​ផឹក​ភេសជ្ជៈ​ទាំង​នេះ​មុន​ពេល​ចូល​គេង​វិញ​ ដើម្បី​កាត់​បន្ថយ​ការ​គិត​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពិបាក​គេង​ ជួយ​ឲ្យ​គេង​លក់​ស្រួល​ពេញ​មួយ​យប់។ ១. ទឹក​ផ្លែ​ឈើរី​ស្រស់ ២. តែ​ផ្កា​ Chamomile ៣. ទឹក​ដោះ​គោ​អាល់​ម៉ុន ៤. តែ​ជី​អង្កាម ៥. ទឹក​ដោះ​គោ​ក្តៅ​ឧណ្ហ​ៗ ៦. ទឹក​ដោះ​គោ​លាយ​ម្សៅ​រមៀត ៧....

ឃ្លានបាញ់ស្រ៊ុង បាញ់ឆែវ នំគ្រក់ តើអាចមានជម្រើសទៅញ៊ាំនៅហាងណាខ្លះ?

បាញ់ស្រ៊ុង បាញ់ឆែវ នំគ្រក់ ប៉ុន្មានមុខនេះក៏ជាអាហារដ៏ពេញនិយមមួយផងដែរសម្រាប់បងប្អូនប្រជាជនខ្មែរយើង។ ចុះបើនឹកឃ្លានចង់ញ៊ាំអ្វីទាំងអស់នេះ សម្រាប់អ្នកភ្នំពេញអាចទៅរកបាននៅកន្លែងណាខ្លះ? អ្នកដែលចូលចិត្តញ៊ាំច្បាស់ជាចង់ដឹងខ្លះណាស់ហើយ បែបនេះចាំAdmin នាំអោយស្គាល់ប៉ុន្មានហាងនេះដែលល្បី នឹងលក់ដាច់ខ្លាំង គឺថាស្គាល់បានញ៊ាំហើយធានាថាមិនខកបំណងហ្មង។ ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់ អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតច្បាស់ជាបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់។ អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស...

បាញ់ឆែវស្នូលសាច់មាន់ បង្គា កំពឹស និងនំគ្រក់មួយកន្លែងនេះរសជាតិពិសេសកប់?

អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆែវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើនគេហៅកន្លែងនេះថា មានសុភាព លក់បាញ់ឆែវ លក់៧ឆ្នាំហើយណា រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ឯតម្លៃក៏សមរម្យ។ សម្រាប់អ្នកចង់សាករសជាតិ បាញ់ឆាវ និងនំគ្រក់ នៅកន្លែងនេះគួរតែមកលឿនៗមកណា ព្រោះថាឆ្ងាញ់ណាស់ពេលបានញ៉ាំផ្ទាប់បន្លែស្រស់ៗ និងជ្រលក់ទឹកត្រីពិសេស​ប្រចាំហាងនោះ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ទាំងម្សៅនំ និងទឹកត្រីគឺម្ចាស់ហាងបានធ្វើដោយខ្លួនឯងផ្ទាល់ ដែលធ្វើអោយអ្នកញ៊ាំទទួលបានទាំងរសជាតិ និងអនាម័យ ហេតុនេះហើយធ្វើអោយមានការគាំខ្លាំងរហូតដល់មួយថ្ងៃលក់អស់បាញ់ឆែវ ម្សៅ២ធុង...

ចំណេញទៀតហើយ បញ្ចុះតម្លៃ៥០%សាច់អាំង៣រសជាតិពីហាង​ GrillHouse BBQ & Beer

អីយ៉ាស់កៀកចុងខែផង សាច់អាំង៣រសជាតិពីហាង​ GrillHouse BBQ & Beer បញ្ចុះតម្លៃរហូតដល់៥០% បែបនេះសប្បាយមាត់ញ៊ាំម៉ាទំហឹងហ្មង។ សម្រាប់ការបញ្ចុះតម្លៃនេះមានចាប់ពីម៉ោង៤ល្ងាច​ ដល់ម៉ោង៧យប់ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។ សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ...

នំប៉័ុងសាច់ ៤ កន្លែងនេះ គ្រាន់តែនឹកឃើញឃ្លានញ័រសាច់ហ្មង!

តិចច្រលំអាហារហាងប្រេនៗដូរមិនបានទេ គ្រាន់តែនឹកឃើញដល់នំប៉ុងសាច់ ៤ កន្លែងនេះកូរពោះក្រួចៗបាត់ហើយ។​ សំខាន់លក់ដាច់ណាស់ ចង់ទិញទាល់តែអង្គុយចាំសិន។ មិនចាំបាច់ admin រៀបរាប់ច្រើនទេ ចង់ដឹងថាលក់ដាច់ម៉េច រសជាតិម៉េច ល្ងាចឡើងទៅសាកម្តងមើល ធានាថាលិឍមាត់ជាប់ចិត្តហ្មង។ តូប នំប៉័ងស្តាត ម៉ូយៗ ដែលតែងតែនិយមទៅអង្គុយលេង និងញ៊ាំនំប៉័ងស្តាតច្បាស់ជានឹករសជាតិនំប៉័ងដាច់សាច់ផាក់ឡូវ ស្រូបត្រីខដ៏មានរសជាតិនេះណាស់ហើយមើលទៅ ព្រោះថាអ្នកខ្លះរកទីតាំងថ្មីមិនឃើញ ធ្លាប់តែដឹងថាលក់នៅខាងក្នុងតែពេលនេះ នំប៉័ងស្តាត បានប្ដូរមកលក់នៅខាងក្រៅរបង បញ្ឍិតនិងហាងលក់ផ្លែឈើស្រីមុំ បានមួយរយៈហើយចង់ញ៊ាំកុំភ្លេចមកល្ងាចនេះ។ តូប នំប៉័ងស្តាតលេខទូរសព្ទ៖...

ងាយៗតែឆ្ងាញ់ ហើយប្លែក បុកទឹកគ្រឿងត្រីខកំប៉ុង

ប្លែកទៀតហើយ! បុកទឹកគ្រឿងត្រីខកំប៉ុង ទំនងឆ្ងាញ់ណាស់ សំខាន់​អត់ពិបាករកត្រីមកធ្វើទេ ទិញតែត្រីខកំប៉ុងមកធ្វើបានញ៉ាំហើយ។ ចាំអង្កាល់ ងាយៗអ៊ីចឹងមានអីពិបាក តោះធ្វើញ៉ាំបាយទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ត្រីខ ២ កំប៉ុងម្ទេស ១៥-២០ គ្រាប់ ឬតាមចំណូលចិត្តខ្ទឹមស ២០ កំពឹសខ្ទឹមក្រហម ២០ មើមប្រេងឆា ២ ស្លាបព្រាបាយទឹកត្រីខ ២ ស្លាបព្រាបាយអំបិល បន្តិចទឹកត្រី ១ ស្លាបព្រាបាយកន្លះទឹកក្រូចឆ្មារ...

តោះទៅញ៉ាំ Street Foodបណ្តើរ ផឹក Cocktail បណ្តើរ ស្រូបយកខ្យល់មាត់ទន្លេហ្អី!

និយាយ​ថា​គ្រាន់​តែ​ឮ​ក៏​អណ្ដែត​អណ្តូង​មុន​ដែរ​ ញ៉ាំ​ Street Food បណ្តើរ ផឹក​ Cocktail បណ្តើរ​ជា​មួយ​ដៃ​គូ​ ឬ មិត្ត​ភក្តិ​ ថែម​ទាំង​បាន​ស្រូប​យក​ខ្យល់​អាហារ​បែប​មាត់​ទន្លេ​ទៀត​ រ៉ូមែនទិក​ណាស់​។​ រវល់​តែ​អណ្តែត​អណ្តូង​ភ្លេច​ប្រាប់​ថា​នៅ​កន្លែង​ណា​ ចង់​ដឹង​ថា​កន្លែង​អែម​ៗ​អ៊ីចឹង​នៅ​ណា​មាន​អត់​? ម៉ោះ​ប្រាប់​តែ​ម្តង​ទៅ​ នៅ​ហ្នឹង​គេ​ហៅ​ថា​ WB Arena ស្គាល់​អត់​? ធ្លាប់​ទៅ​នៅ​? ទៅ​កន្លែង​មួយ​ហ្នឹង​ចំណេញ​ម៉ា​ចប់​ ចង់​ញ៉ាំ​អាហារ​បែប​ street food មាន​ដូច​ជា​...

Most Read