និយាយថាគ្រាន់តែឮក៏អណ្ដែតអណ្តូងមុនដែរ ញ៉ាំ Street Food បណ្តើរ ផឹក Cocktail បណ្តើរជាមួយដៃគូ ឬ មិត្តភក្តិ ថែមទាំងបានស្រូបយកខ្យល់អាហារបែបមាត់ទន្លេទៀត រ៉ូមែនទិកណាស់។ រវល់តែអណ្តែតអណ្តូងភ្លេចប្រាប់ថានៅកន្លែងណា ចង់ដឹងថាកន្លែងអែមៗអ៊ីចឹងនៅណាមានអត់? ម៉ោះប្រាប់តែម្តងទៅ នៅហ្នឹងគេហៅថា WB Arena ស្គាល់អត់? ធ្លាប់ទៅនៅ?



ទៅកន្លែងមួយហ្នឹងចំណេញម៉ាចប់ ចង់ញ៉ាំអាហារបែប street food មានដូចជា បុកល្ហុង ប្រហិតអាំង ចៀន សាច់គោអាំង ខ្ចៅ ខ្យង និងអាហារផ្សេងៗទៀតជាច្រើន រួមទាំង cocktail ពណ៌ឡើងខ្ចូតៗ មានច្រើនរសជាតិ អង្គុយញ៉ាំមើលទឹកទន្លេឡើងទំនង។

ក្រៅពី street food និង cocktail នៅ WB Arena មានផ្សារទំនើប AEON MaxValu ចង់មក shopping នៅហ្នឹងក៏បាន ហើយក៏មានហាងលក់របស់ញ៉ាំល្បីៗជាច្រើនដូច KOI , The Pizza Company, Tipsy, មីហឹរ ៧ កម្រិត និងហាងជាច្រើនទៀត។ បើចង់ដឹងថាទំនងខ្លាំងប៉ុណ្ណា កុំភ្លេចទៅដើរមើលលេងទាំងអស់គ្នាណា។ ទីតាំងមាននៅខាងក្រោម កត់ទុកឲ្យហើយទៅ។



WB Arena
ទីតាំង៖ ផ្លូវជាតិលេខ ២ ចម្ងាយប្រហែល ២០០ ម៉ែត្រពីស្តុបផ្លូវ ៦០ ម៉ែត្រ
ឬ ចុចទីនេះ
បើករៀងរាល់ថ្ងៃពីម៉ោង ៩ ព្រឹក ដល់ ១០ យប់