ឃ្លានបាញ់ស្រ៊ុង បាញ់ឆែវ នំគ្រក់ តើអាចមានជម្រើសទៅញ៊ាំនៅហាងណាខ្លះ?

0
2151

បាញ់ស្រ៊ុង បាញ់ឆែវ នំគ្រក់ ប៉ុន្មានមុខនេះក៏ជាអាហារដ៏ពេញនិយមមួយផងដែរសម្រាប់បងប្អូនប្រជាជនខ្មែរយើង។ ចុះបើនឹកឃ្លានចង់ញ៊ាំអ្វីទាំងអស់នេះ សម្រាប់អ្នកភ្នំពេញអាចទៅរកបាននៅកន្លែងណាខ្លះ? អ្នកដែលចូលចិត្តញ៊ាំច្បាស់ជាចង់ដឹងខ្លះណាស់ហើយ បែបនេះចាំAdmin នាំអោយស្គាល់ប៉ុន្មានហាងនេះដែលល្បី នឹងលក់ដាច់ខ្លាំង គឺថាស្គាល់បានញ៊ាំហើយធានាថាមិនខកបំណងហ្មង។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់

អ្នកខ្លះប្រហែលជាមិនទាន់បានស្គាល់ទេ​ និងអ្នកខ្លះទៀតច្បាស់ជាបានស្គាល់ហើយក៏ប្រហែលជាម៉ូយប្រចាំផងក៏មិនដឹង បាញ់ស្រ៊ុងឆ្ងាញ់ល្បីយូរណាស់ហើយ លក់ដាច់ខ្លាំង​ពេលខ្លះសឹងតែរកកន្លែងអង្គុយគ្មានផង ទាំងនេះបើនិយាយពីរសជាតិវិញ បាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ញ៉ាំឆ្ងាញ់ត្រូវមាត់ណាស់។ អ្វីដែលជាចំណុចពិសេសដែលធ្វើអោយហាងមួយនេះល្បីឈ្មោះ និងមានម៉ូយមិនដែលចេះស្ងាត់បែបនេះក៏ព្រោះតែទឹកត្រី មានរសជាតិឆ្ងាញ់ដែលធ្វើឡើងដោយម្ចាស់ហាងផ្ទាល់ជាមួយរូបមន្តពិសេស ដែលធ្វើអោយស្រូបជាមួយបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ត្រូវជាតិគ្នាខ្លាំង។ ក្រៅពីបាញ់ស្រ៊ុង បាញ់ឆាវ បាញ់ហ៊យ ហាងក៏មានលក់គុយទាវកាត់ គួង ឆៃយ៉ យ៉ាងឈ្ងុយឆ្ងាញ់ផងដែរ។

ហាង ចែស្រីបាញ់ស៊្រុង បាញ់ឆែវឆ្ងាញ់
លេខទូរសព្ទ៖ 012 23 75 89 / 070 88 10 18
ទីតាំង៖ ផ្ទះលេខ៩៤ ផ្លូវ១០៧ ផ្លូវសុកហុក

ហាង មានសុភាព លក់បាញ់ឆែវ

អ្នកនៅម្តុំបឹងសាឡាង ប្រហែលជាស្គាល់ច្បាស់ហើយ ទីតាំងលក់បាញ់ឆែវ និងនំគ្រក់មួយកន្លែងនេះ ភាគច្រើនគេហៅកន្លែងនេះថា មានសុភាព លក់បាញ់ឆែវ លក់៧ឆ្នាំហើយណា រសជាតិក៏ឆ្ងាញ់ដែរ អតិថិជនមានជាហូរហែរខ្លះញ៉ាំនៅកន្លែង ខ្លះទៀតខ្ចប់ទៅផ្ទះ ឯតម្លៃក៏សមរម្យ។

ហាង មានសុភាព លក់បាញ់ឆែវ
លេខទូរសព្ទ៖ 017 59 86 49 / 015 43 63 35
ទីតាំង៖ ផ្ទះលេខ៤៣ ផ្លូវ២៦១ សង្កាត់បឹងសាឡាង

ហាង បាញ់ស៊ុងដេលី

ចែករំលែកគ្នាដឹងទាំងអស់គ្នា កន្លែងល្បី កន្លែងឆ្ងាញ់ហើយ អោយតែAdmin ស្គាល់ អត់ដែលចេះលាក់ទុកទេ មោះមកស្គាល់ហាងបាញ់ស៊ុងល្បីឆ្ងាញ់ម្តុំផ្សារកណ្តាល ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់តាំងពីឆ្នាំ២០០៤ មកដល់បច្ចុប្បន្ននេះ ដាច់ខ្លាំងសឹងតែរកពេលសំរាកគ្មានទេ មួយថ្ងៃៗ មានកម្មង់ខ្ចប់រាប់រយប្រអប់ក៏មានដែរ។

ហាង បាញ់ស៊ុងដេលី
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវ១៣០ ផ្ទះលេខ៤៩E0២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 012 200 972 / 081 737 990

ហាង លាង សុខា

ហាង លាង សុខា
លេខទូរសព្ទ៖ 089 28 45 91 / 012 354 381
ទីតាំង៖ ទល់មុខអូតែលសុខា