នំប៉័ុងសាច់ ៤ កន្លែងនេះ គ្រាន់តែនឹកឃើញឃ្លានញ័រសាច់ហ្មង!

នំប៉័ង ៤ កន្លែងញ៉ាំហើយជាប់ចិត្តលិឍមាត់ហ្មង

0
6563

តិចច្រលំអាហារហាងប្រេនៗដូរមិនបានទេ គ្រាន់តែនឹកឃើញដល់នំប៉ុងសាច់ ៤ កន្លែងនេះកូរពោះក្រួចៗបាត់ហើយ។​ សំខាន់លក់ដាច់ណាស់ ចង់ទិញទាល់តែអង្គុយចាំសិន។ មិនចាំបាច់ admin រៀបរាប់ច្រើនទេ ចង់ដឹងថាលក់ដាច់ម៉េច រសជាតិម៉េច ល្ងាចឡើងទៅសាកម្តងមើល ធានាថាលិឍមាត់ជាប់ចិត្តហ្មង។

តូប នំប៉័ងស្តាត

ម៉ូយៗ ដែលតែងតែនិយមទៅអង្គុយលេង និងញ៊ាំនំប៉័ងស្តាតច្បាស់ជានឹករសជាតិនំប៉័ងដាច់សាច់ផាក់ឡូវ ស្រូបត្រីខដ៏មានរសជាតិនេះណាស់ហើយមើលទៅ ព្រោះថាអ្នកខ្លះរកទីតាំងថ្មីមិនឃើញ ធ្លាប់តែដឹងថាលក់នៅខាងក្នុងតែពេលនេះ នំប៉័ងស្តាត បានប្ដូរមកលក់នៅខាងក្រៅរបង បញ្ឍិតនិងហាងលក់ផ្លែឈើស្រីមុំ បានមួយរយៈហើយចង់ញ៊ាំកុំភ្លេចមកល្ងាចនេះ។

តូប នំប៉័ងស្តាត
លេខទូរសព្ទ៖ 097 97 08 234
ទីតាំង៖ នៅច្រកចូលស្តាតខាងត្បូង(បញ្ឍិតហាងស្រីមុំលក់ផ្លែឈើ)
ផែនទី៖ ចុចទីនេះ

ហាង នំប៉័ងសៀវម៉ៃអាំង១៦៨

មានដឹងអត់ចំណុចពិសេសដែលធ្វើអោយនំប៉័ងសៀវម៉ៃអាំង១៦៨ មានម៉ូយច្រើន ដែលគេបានញ៊ាំហើយតែងសរសើរអំពីរសជាតិដ៏ឆ្ងាញ់នោះគឺ សាច់ជ្រូកសាច់សៀវម៉ៃអាំងដែលមានគុណភាពល្អ យកមកដាក់ជាមួយនំប៉័ង ស្រោចទឹកត្រីខ និងមានជ្រក់ឆៃថៅ​មានរសជាតិជូរដិត ធ្វើអោយញ៊ាំជាមួយគ្នាទៅត្រូវជាតិគ្នាខ្លាំងបានញ៊ាំហើយជាប់ចិត្តជាមួយរសជាតិដ៏ពិសេសហ្មង

ហាង នំប៉័ងសៀវម៉ៃអាំង១៦៨
លេខទូរសព្ទ៖ 070 34 81 61 / 081 660 760
ទីតាំង៖ ផ្លូវ១៥៥ កែងផ្លូវ៤៦៤ (ផ្សារទួលទំពូង)

ហាង ​នំប៉័ងជ្រូកខ្វៃពិសេស

នំប៉័ង​ជ្រូក​ខ្វៃ​ពិសេស​នេះ​បាន​ធ្វើ​អោយ​អ្នក​ញ៉ាំ​សរសើរ​ថា​ឆ្ងាញ់​ខ្លាំង​ អោយ​តែ​ជិះ​កាត់​ម្តង​ណា​គឺ​មិន​ដែល​រំ​លង​ទេ​ដឹង​តែ​ចូល​ញ៉ាំ​ហើយ​ បើ​ក្រលេក​ទៅ​មើល​ថ្វី​ដៃ​អ្នក​វិ​ច​ខ្ចប់​នំប៉័ង​វិញ​ញាប់​ដៃ​គ្រប់ៗ​គ្នា​​ព្រោះ​​មាន​អតិថិជន​ច្រើន​ណាស់​ចាំ​ញ៉ាំ ​ហើយ​បង​ស្រី​ម្ចាស់​ហាង​បាន​ប្រាប់​ថា​ ២០០​ទៅ​៣០០​ដើម​ក្នុង​១​ថ្ងៃ​ ហើយ​សាច់​ខ្វៃ​ពិសេស​វិញ​អស់​ទៅ​ដល់​ ២៥​ទៅ​៣០​គីឡូ​ ហើយ​គាត់​មាន​ទៅ​ដល់​៣​សាខា​ថែម​ទៀត​ផង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ សាខា​ទាំង​៣​​កន្លែង​​មានដូច​ជា៖ សាខា​ស្តាត​អូឡាំ​ពិក​, សាខា​ស្តុប​ណាន​ជីង​,និង​កន្លែង​​មួយ​កន្លែង​ទៀត​ពេទ្យ​រុស្សី​នេះ​ហើយ​ ហើយ​គាត់​លក់​ពី​ម៉ោង ២​ថ្ងៃ​រសៀល ដល់​ម៉ោង ៨​យប់​តែ​ពេល​ខ្លះ​អាច​លក់អស់​មុន​ម៉ោងទៀត។

ហាង ​នំប៉័ងជ្រូកខ្វៃពិសេស
ទូរស័ព្ទ៖ 010 58 59 05
ទីតាំង៖ ពេទ្យ​រុស្សី​ ផ្លូវ​ក្រោម​ ជាប់​សាលា​ពេទ្យ

ហាង នំប៉័ងប្រជាប្រិយ 1996

មិន​មែន​ជា​រឿង​ងាយ​ទេ​ដែល​ ហាង​របស់​គាត់​នៅ​តែ​មាន​ភាព​ល្បី​ល្បាញ​ខ្លាំង​មក​ដល់​ពេល​នេះ ​ទាំង​នេះ​ក៏​ព្រោះ​តែ​រសជាតិ​ដែល​មិន​អាច​បំភ្លេច​ ធ្វើ​អោយ​អតិថិជន​របស់​ខ្លួន​ចូល​ញ៉ាំ​ពេញៗ​ហាង​ អ្នក​ខ្លះ​ឈរ​ចាំ​កុម្ម៉ង់​ទិញ​យក​ទៅ​ផ្ទះ​ មិន​ត្រឹម​តែ​នំប៉័ង​ដែល​មាន​រសជាតិ​ឆ្ងាញ់​មួយ​មុខ​នោះ​ទេ​ មាន​បង្អែម​ជា​ច្រើន​មុខ​ឈ្ងុយ​ឆ្ងាញ់​ រួម​ទាំង​ទឹក​ក្រឡុក​ពិសេស​៤​មុខ​ផ្អែម​ញ៉ាំ​ត្រជាក់​ចិត្ត​តែ​ម្តង​ ហើយ​មួយ​វិញ​ទៀត​ ម្ចាស់​ហាង​បាន​បន្ថែម​នៅ​រសជាតិ​ថ្មី​មួយ​ទៀត​គឺ​ រសជាតិ​ត្រី​ខ​ពង​ទា​ឆា​ផ្សំ​គ្រឿង​ពិសេស​ ធ្វើ​អោយ​រសជាតិ​កាន់​តែ​ឆ្ងាញ់​ជាង​មុន។

ហាង​នំប៉័ង​ប្រជាប្រិយ 1996
លេខទូរស័ព្ទ: 012 847 662 / 092 352 227 / 096 30 8888 6
ទីតាំង : ផ្ទះលេខ24E0 ផ្លូវ136 សង្កាត់​ផ្សារ​ថ្មី3 ខណ្ឌដូនពេញ ភ្នំពេញ
ចាប់​បើក​ពី​ម៉ោង​៦:៣០​ព្រឹក​ ដល់​ម៉ោង​ ១០​យប់​