Monthly Archives: July, 2020

មិនកប់ទៀតហ្អី! របៀបធ្វើចាហួយខ្មៅ ឬតៅកឺ ទំនងឆ្ងាញ់ណាស់??

គ្រាន់តែឃើញក៏ដឹងថា មានរសជាតិឆ្ងាញ់ដែរ ត្រជាក់ពេញបេះដូង ចាហួយខ្មៅ ឬតៅកឺ បន្ថែមជាមួយទឹកកក​ បែបត្រជាក់ៗចឹងទៅ ដូចជាដុតអារម្មណ៍ណាស់ ហើយសម្រាប់បងៗដែលចង់សាកល្បងធ្វើអាចមើលខាងក្រោមបាន។ គ្រឿងផ្សំ -ម្សៅចាហួយខ្មៅ ១កញ្ចប់(50ក្រាម)-ទឹក1លីត្របើចង់រឹង -ទឹក1.2លីត្របើចង់ទន់-ស្ករស 100ក្រាមល្មម របៀបធ្វើ 1. យកម្សៅ1កញ្ចប់លាយទឹកនិងស្ករហើយកូអោយរលាយចូលគ្នាអោយសព្វល្អ រួចទុករយះពេល10នាទី។2.យកមកកូលើភ្លើង នៅបន្តកូរហូតទាល់តែចាហួយយើងខាប់ហេីយពុះតិចៗបន្ថយភ្លេីងមកខ្សោយរយះពេល៣នាទីរួចបិតភ្លេីងចាក់ដាក់ពុម្ព រឺថាស់ជាកាស្រេច។#បញ្ចាក់៖ពេលលើកដាក់លើភ្លើងត្រូវកូអោយជាប់រហូតទាល់តែពុះ ហើយរហ័សលើកដាក់ថាស ព្រោះចាហួយនេះឆាប់នឹងកកណាស់។

តោះមកស្គាល់ នំពពារប្រៃម្ចាស់ដើម ស្នូលបង្កើតមុនគេ រសជាតិឆ្ងាញ់ល្បីជាង១០ឆ្នាំមកហើយ

ធ្លាប់ស្គាល់ហាង នំពពារប្រៃម្ចាស់ដើមពីមុនមកអត់? ល្បីជាង១០ឆ្នាំឆ្នាំហើយណាតាំងពីឪពុក តមកដល់កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសជាតិនៅតែឆ្ងាញ់ដដែល លក់ដាច់សាហាវក្នុងមួយថ្ងៃចាប់ពី ៨០០នំទៅ ១០០០នំឯណោះ។ ម៉េចដែរចាប់អារម្មណ៍ចង់មកភ្លក្សរសជាតិអត់បើល្បីរាប់ឆ្នាំ ហើយលក់ដាច់សាហាវចឹង។ សម្រាប់អ្នកដែលចង់មកញ៊ាំ Admin សូមបង្ហើបអោយដឹងតិចចុះ អ្វីដែលធ្វើអោយនំពពារនេះឆ្ងាញ់ល្បីចឹង ដោយសារស្នូលនំ និង​ទឹក​ស៊ុប ត្រូវបានប្រើនូវរូបមន្តពិសេសប្រចាំគ្រួសារធ្វើអោយមានរសជាតិប្លែកពីគេ។​ បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាងបានប្រាប់ទៀតថា​​នំ​នេះ​តាម​ពិត​ជា​អាហារ​បួស​របស់​ជនជាតិ​ចិន​ទេ​ តែ​គាត់​បាន​យករូបមន្តនោះ​មក​ច្នៃ​ អោយមានរសជាតិបែបខ្មែរយើងដើម្បី​តម្រូវ​ចិត្ត​អ្នក​ញ៉ាំ​។​ ហើយក្រៅពីនំពពារប្រៃ ក្នុងហាងក៏មានរបស់ញ៉ាំផ្សេងៗទៀតដូចជា បង្អែមតៅស៊ន ប្រហិតចៀន នំបញ្ចុកកំពត ទឹកកកឈូសត្រជាក់ៗ...

ធ្លាប់ធ្វើផាសិនទឹកដោះគោ និង ផាសិនសូដាញ៊ាំហើយឬនៅ?

គ្រឿងផ្សំ: ផ្លែផាសិន 3ផ្លែស្ករស 1ស្លាព្រាបាយសូដា ឫ ទឹកដោះគោទឹកក្ដៅ 1កែវអំបិល ចុងស្លាព្រាកាហ្វេ របៀបធ្វើ: ដួសយកសាច់ផាសិនមកជ្រំយកគ្រាប់ចេញ(បើសិនបងប្អូនចង់ទទួលទានទាំងគ្រាប់ក៏បាន) ជ្រំទាល់តែចេញជាតិឲអស់ហើយ ដាក់ស្ករស អំបិល សូដាឫទឹកដោះគោ កូឲសប់រួចចាក់ទឹកក្ដៅចូលហើយកូម្ដងទៀត ជាការស្រេច បងប្អូនអាចទទួលទានបានភ្លាម ឫមួយយកដាក់ក្នុងទូទឹកកកដើម្បីទទួលទានពេលក្រោយក៏បានធ្វើការទទួលទានរាល់ពេលព្រឹកនិងជួយឲបងប្អូនមានសុខភាពល្អណា៎ អរគុណ៖By_Phkamlis

កុំអូសរំលង! វិធីញ៉ាំមីកញ្ចប់ ឬកំប៉ុង កុំឲ្យប៉ះពាល់សុខភាពខ្លាំង

មី​កញ្ចប់​ ឬ​កំប៉ុង​ជា​អាហារ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​ ដែល​គួរ​ឲ្យ​យើង​ញ៉ាំ​ទាល់​តែ​សោះ​។​ តែ​បើ​សិន​ជា​យើង​ចូល​ចិត្ត​ញ៉ាំ​ខ្លាំង​ យក​ល្អ​គួរ​តែ​ទាញ​យក​ប្រយោជន៍​ពី​វា​ខ្លះ​ កុំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ខ្លាំង​ពេក​។​​ ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ញ៉ាំ​មី​ច្រើន​ពេក​? មី​កញ្ចប់​ ឬ​កំប៉ុង​ធ្វើ​ឡើង​ពី​ម្សៅ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទាល់​តែ​សោះ​ ខុស​ពី​បាយ​ និង​នំប៉័ង​។វា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​តម្រង​នោម​ ជំងឺ​ហើម​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​ជំងឺ​សាហាវ​ៗ​ផ្សេង​ទៀត​។​ ​ ធ្វើ​បែប​ណា​ដើម្បី​កុំ​ឲ្យ​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​ពេល​ញ៉ាំ​មី​? ដើម្បី​ចៀស​វាង​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព​ ពេល​ញ៉ាំ​មី​យើង​ត្រូវ​៖ ១. ស្រុះ​មី​ហើយ​ត្រូវ​ចាក់​ទឹក​ចោល​ម្តង​ ដើម្បី​កាត់​បន្ថយ​ចំនួន​សូដ្យូម​ និង​ខ្លាញ់ ២. បន្ថែម​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ដូច​ជា​ បន្លែ​ សាច់​ និង​ ស៊ុត​ជា​ដើម ៣. កុំ​ដាក់​គ្រឿង​ចូល​ទាំង​អស់ ៤. កុំ​ញ៉ាំ​មី​លើស​ពី ១...

ក្រៅពីជួយសម្រកទម្ងន់ គ្រាប់ជីមានប្រយោជន៍ ៦ យ៉ាងនេះបន្ថែមចំពោះសុខភាព

គ្រាប់​ជី​គឺ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត​ពេល​ដែល​យើង​ដាក់​ត្រាំ​វា​ក្នុង​ទឹក​ ហើយ​ញ៉ាំ​។​ វា​នឹង​ចាប់​ផ្តើម​រីក​ពេល​ប៉ះ​​ទឹក​ យើង​អាច​ដាក់​វា​ ២ ស្លាប​ព្រា​បាយ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​ ប្រហែល​ ១៥ នាទី​។​ ទឹក​ក្តៅ​ឧណ្ហៗ​ជា​ឲ្យ​គ្រាប់​ជី​រីក​បាន​ល្អ​ ហើយ​នឹង​បញ្ចេញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​អង់​ស៊ីម​រំលាយ​អាហារ​បាន​ល្អ​។​ គ្រាប់​ជី​មាន​សារប្រយោជន៍​ច្រើន​ណាស់​។​ គ្រាប់​រុក្ខជាតិ​មួយ​មុខ​នេះ​គ្មាន​ក្លិន​ និង​រសជាតិ​អ្វី​ទេ​ យើង​អាច​ដាក់​វា​លាយ​ជា​មួយ​អាហារ​ផ្សេង​ៗ​ដើម្បី​បង្កើន​សារធាតុ​ចិញ្ចឹម​បាន​។​ អាច​ដាក់​លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​ ដាក់​ក្នុង​ទឹក​ដោះ​គោ​ជូរ​ជា​ដើម​។​ ចំពោះ​អត្ថប្រយោជន៍​វិញ​ គ្រាប់​ជី​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​សុខភាព​ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​។​ ហើយ​ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​គ្រាប់​ជី​៖ ១. ជួយ​សម្រក​ទម្ងន់​ ២. កាត់​បន្ថយ​កម្តៅ​ក្នុង​រាង​កាយ ៣. គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ៤. បំបាត់​ទល់​លាមក​...

កប់ណាស់ ធូរថ្លៃអស់ស្ទះសាច់អាំងឈុតពិសេស៨មុខ ៦ម៉ឺនរៀល នៅភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ដើមខែថ្មីមានដំណឹងល្អហ្មង ជាពិសេសអ្នកដែលចូលចិត្តញ៊ាំសាច់អាំងដឹងតែសប្បាយចិត្តហើយ ព្រោះថាភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ បង្កើតមីនុយថ្មីជាមួយតម្លៃពិសេសមិនធ្លាប់មានចឹងអី សប្បាយមាត់ញ៊ាំមិនស្ទើរទេ។ អីយ៉ាស ដើមខែចឹងផងកាបូបតឹងណែនល្អណាស់ បែបនេះចាំអង្កាល់ទៀតបបួលគ្នាទៅដាក់មួយឈុតពីរមើល៎ ជប់លៀងក្រពះមាត់អោយបានឆ្ងាញ់ និងលើករាសីសម្រាប់ខែថ្មីនេះផង ហើយណាមួយមិនអស់ប៉ុន្មានទេព្រោះថាសម្រាប់មីនុយថ្មីឈុតពិសេសនេះមានសាច់៨មុខឯណោះ តម្លៃវិញតែ៦ម៉ឺនរៀលហ្នឹងចឹងមិនមកញ៊ាំដូចជាមិនកើតណ៎ របស់ឆ្ងាញ់ប៉ូវកម្លាំងតម្លៃធូរថ្លៃចឹងអី ចេញម្នាក់ម៉ាញិបៗញ៊ាំបានម៉ាតឹងពោះបាត់។ បើនិយាយពីរសជាតិវិញដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកហើយថាសាច់អាំងទឹកកាពិនៅភោជនីយដ្ឋានមួយនេះល្បីប៉ុណ្ណានោះ ម្លុកទូលទំពូងនរណាក៏ស្គាល់ដែរព្រោះថាសាច់មានរសជាតិឆ្ងាញ់ស្រស់ៗល្អ ហើយអាំងជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀតជាតិតិចអី។ អ្វីដែលសំខាន់ទឹកជ្រលក់ទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់ទៀត រសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ដែលអាចទុកចិត្តបាន។​ ណ្ហើយ ពិសេសទាំងរសជាតិ និងតម្លៃបែបនេះហើយនៅចាំអីទៀត មកវឺតៗមកដាក់អោយតឹងពោះទៅ...

Most Read