
គ្រឿងផ្សំ:
ផ្លែផាសិន 3ផ្លែ
ស្ករស 1ស្លាព្រាបាយ
សូដា ឫ ទឹកដោះគោ
ទឹកក្ដៅ 1កែវ
អំបិល ចុងស្លាព្រាកាហ្វេ

របៀបធ្វើ:
ដួសយកសាច់ផាសិនមកជ្រំយកគ្រាប់ចេញ(បើសិនបងប្អូនចង់ទទួលទានទាំងគ្រាប់ក៏បាន) ជ្រំទាល់តែចេញជាតិឲអស់ហើយ ដាក់ស្ករស អំបិល សូដាឫទឹកដោះគោ កូឲសប់រួចចាក់ទឹកក្ដៅចូលហើយកូម្ដងទៀត ជាការស្រេច បងប្អូនអាចទទួលទានបានភ្លាម ឫមួយយកដាក់ក្នុងទូទឹកកកដើម្បីទទួលទានពេលក្រោយក៏បាន
ធ្វើការទទួលទានរាល់ពេលព្រឹកនិងជួយឲបងប្អូនមានសុខភាពល្អណា៎
អរគុណ៖By_Phkamlis