ធ្លាប់ស្គាល់ហាង នំពពារប្រៃម្ចាស់ដើមពីមុនមកអត់? ល្បីជាង១០ឆ្នាំឆ្នាំហើយណាតាំងពីឪពុក តមកដល់កូនរសជាតិនៅតែឆ្ងាញ់ដដែល លក់ដាច់សាហាវក្នុងមួយថ្ងៃចាប់ពី ៨០០នំទៅ ១០០០នំឯណោះ។ ម៉េចដែរចាប់អារម្មណ៍ចង់មកភ្លក្សរសជាតិអត់បើល្បីរាប់ឆ្នាំ ហើយលក់ដាច់សាហាវចឹង។



សម្រាប់អ្នកដែលចង់មកញ៊ាំ Admin សូមបង្ហើបអោយដឹងតិចចុះ អ្វីដែលធ្វើអោយនំពពារនេះឆ្ងាញ់ល្បីចឹង ដោយសារស្នូលនំ និងទឹកស៊ុប ត្រូវបានប្រើនូវរូបមន្តពិសេសប្រចាំគ្រួសារធ្វើអោយមានរសជាតិប្លែកពីគេ។ បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាងបានប្រាប់ទៀតថានំនេះតាមពិតជាអាហារបួសរបស់ជនជាតិចិនទេ តែគាត់បានយករូបមន្តនោះមកច្នៃ អោយមានរសជាតិបែបខ្មែរយើងដើម្បីតម្រូវចិត្តអ្នកញ៉ាំ។ ហើយក្រៅពីនំពពារប្រៃ ក្នុងហាងក៏មានរបស់ញ៉ាំផ្សេងៗទៀតដូចជា បង្អែមតៅស៊ន ប្រហិតចៀន នំបញ្ចុកកំពត ទឹកកកឈូសត្រជាក់ៗ ចំណែកឯរសជាតិក៏មិនធម្មតាដែរ សុទ្ធតែឆ្ញាញ់ៗ។ បើនិយាយពីបង្អែម តៅស៊ន ក៏មានលក្ខណៈពិសេសដែរ គឺថាមានរសជាតិដើមតាំងពីទសវត្សរ៍៨០មកម្ល៉េះ ចឹងបើបានមកញ៊ាំហើយកុំរំលងមួយមុខនេះអី។



ណ្ហើយ ស្គាល់កន្លែងមានរបស់ញ៊ាំឆ្ងាញ់ៗចឹងបបួលគ្នាមកដាក់ម៉ាតឹងពោះហ្មងទៅ កុំខ្វល់អារឿងធាត់ទុកមួយលែកសិន ព្រោះសុទ្ធតែរបស់ឆ្ញាញ់ចឹងៗអីមិនញ៊ាំម៉េចបាន ហើយបើបានសំណព្វចិត្តមកជាមួយទៀតកាន់តែអ៊ែមហ្មង៕



ហាង នំពពារប្រៃម្ចាស់ដើម
លេខទូរសព្ទ៖ 089 960 001 / 089 720 205
ទីតាំង៖ ផ្ទះលេខ១៤២ ផ្លូវ១៤៣ កែងផ្លូវ២៧៣
វីដេអូ៖