គ្រាន់តែឃើញក៏ដឹងថា មានរសជាតិឆ្ងាញ់ដែរ ត្រជាក់ពេញបេះដូង ចាហួយខ្មៅ ឬតៅកឺ បន្ថែមជាមួយទឹកកក បែបត្រជាក់ៗចឹងទៅ ដូចជាដុតអារម្មណ៍ណាស់ ហើយសម្រាប់បងៗដែលចង់សាកល្បងធ្វើអាចមើលខាងក្រោមបាន។

គ្រឿងផ្សំ
-ម្សៅចាហួយខ្មៅ ១កញ្ចប់(50ក្រាម)
-ទឹក1លីត្របើចង់រឹង -ទឹក1.2លីត្របើចង់ទន់
-ស្ករស 100ក្រាមល្មម


របៀបធ្វើ
1. យកម្សៅ1កញ្ចប់លាយទឹកនិងស្ករហើយកូអោយរលាយចូលគ្នាអោយសព្វល្អ រួចទុករយះពេល10នាទី។
2.យកមកកូលើភ្លើង នៅបន្តកូរហូតទាល់តែចាហួយយើងខាប់ហេីយពុះតិចៗបន្ថយភ្លេីងមកខ្សោយរយះពេល៣នាទីរួចបិតភ្លេីងចាក់ដាក់ពុម្ព រឺថាស់ជាកាស្រេច។
#បញ្ចាក់៖ពេលលើកដាក់លើភ្លើងត្រូវកូអោយជាប់រហូតទាល់តែពុះ ហើយរហ័សលើកដាក់ថាស ព្រោះចាហួយនេះឆាប់នឹងកកណាស់។