កុំអូសរំលង! វិធីញ៉ាំមីកញ្ចប់ ឬកំប៉ុង កុំឲ្យប៉ះពាល់សុខភាពខ្លាំង

អ្នកចូលចិត្តស្តុកមីទុក អានទៅមិនខុសទេ

0
38545

មី​កញ្ចប់​ ឬ​កំប៉ុង​ជា​អាហារ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​ ដែល​គួរ​ឲ្យ​យើង​ញ៉ាំ​ទាល់​តែ​សោះ​។​ តែ​បើ​សិន​ជា​យើង​ចូល​ចិត្ត​ញ៉ាំ​ខ្លាំង​ យក​ល្អ​គួរ​តែ​ទាញ​យក​ប្រយោជន៍​ពី​វា​ខ្លះ​ កុំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ខ្លាំង​ពេក​។​​

ហូបមីកញ្ចប់ ឬមីកំប៉ុង អាចប៉ះពាល់ ...

ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ញ៉ាំ​មី​ច្រើន​ពេក​?

មី​កញ្ចប់​ ឬ​កំប៉ុង​ធ្វើ​ឡើង​ពី​ម្សៅ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទាល់​តែ​សោះ​ ខុស​ពី​បាយ​ និង​នំប៉័ង​។វា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​តម្រង​នោម​ ជំងឺ​ហើម​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​ជំងឺ​សាហាវ​ៗ​ផ្សេង​ទៀត​។​

មីប្រហិតសាច់គោពីរចាន – SPKTLIV

ធ្វើ​បែប​ណា​ដើម្បី​កុំ​ឲ្យ​ប្រឈម​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លាំង​ពេល​ញ៉ាំ​មី​?

ដើម្បី​ចៀស​វាង​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព​ ពេល​ញ៉ាំ​មី​យើង​ត្រូវ​៖

១. ស្រុះ​មី​ហើយ​ត្រូវ​ចាក់​ទឹក​ចោល​ម្តង​ ដើម្បី​កាត់​បន្ថយ​ចំនួន​សូដ្យូម​ និង​ខ្លាញ់

២. បន្ថែម​គ្រឿង​ផ្សំ​ផ្សេង​ទៀត​ដូច​ជា​ បន្លែ​ សាច់​ និង​ ស៊ុត​ជា​ដើម

៣. កុំ​ដាក់​គ្រឿង​ចូល​ទាំង​អស់

៤. កុំ​ញ៉ាំ​មី​លើស​ពី ១ កញ្ចប់​ ឬ​ កំប៉ុង​ក្នុង​ ១ ថ្ងៃ​ ឬ​កុំ​ញឹក​ញាប់​ពី​ (កុំ​ឲ្យ​លើស​ពី​ ២ ទៅ​ ៣ ដង​ក្នុង​មួយ​សប្តាហ៍​)

៥. កុំ​ហុត​ទឹក​មី​រហូត​ដល់​អស់​ពេក​

៧. ពេល​ញ៉ាំ​ហើយ​ ត្រូវ​ញ៉ាំ​ផ្លែ​ឈើ​។