គ្រាប់ជីគឺសម្បូរដោយសារធាតុចិញ្ចឹមច្រើនបំផុតពេលដែលយើងដាក់ត្រាំវាក្នុងទឹក ហើយញ៉ាំ។ វានឹងចាប់ផ្តើមរីកពេលប៉ះទឹក យើងអាចដាក់វា ២ ស្លាបព្រាបាយត្រាំក្នុងទឹកក្តៅឧណ្ហៗមួយកែវ ប្រហែល ១៥ នាទី។ ទឹកក្តៅឧណ្ហៗជាឲ្យគ្រាប់ជីរីកបានល្អ ហើយនឹងបញ្ចេញសារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីមរំលាយអាហារបានល្អ។

គ្រាប់ជីមានសារប្រយោជន៍ច្រើនណាស់។ គ្រាប់រុក្ខជាតិមួយមុខនេះគ្មានក្លិន និងរសជាតិអ្វីទេ យើងអាចដាក់វាលាយជាមួយអាហារផ្សេងៗដើម្បីបង្កើនសារធាតុចិញ្ចឹមបាន។ អាចដាក់លាយជាមួយទឹកក្រូចឆ្មារ ដាក់ក្នុងទឹកដោះគោជូរជាដើម។
ចំពោះអត្ថប្រយោជន៍វិញ គ្រាប់ជីមានប្រយោជន៍ច្រើនណាស់ចំពោះសុខភាព ដែលយើងមិនធ្លាប់បានដឹង។ ហើយខាងក្រោមនេះជាអត្ថប្រយោជន៍របស់គ្រាប់ជី៖

១. ជួយសម្រកទម្ងន់
២. កាត់បន្ថយកម្តៅក្នុងរាងកាយ
៣. គ្រប់គ្រងជាតិស្ករក្នុងឈាម
៤. បំបាត់ទល់លាមក និងហើមពោះ
៥. ព្យាបាលច្រាលអាស៊ីត និងក្រហាយទ្រូង
៦. ជួយឲ្យស្បែក និងសក់មានសុខភាពល្អ
៧. ព្យាបាលក្អក និងផ្តាសាយ។
