ដើមខែថ្មីមានដំណឹងល្អហ្មង ជាពិសេសអ្នកដែលចូលចិត្តញ៊ាំសាច់អាំងដឹងតែសប្បាយចិត្តហើយ ព្រោះថាភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ បង្កើតមីនុយថ្មីជាមួយតម្លៃពិសេសមិនធ្លាប់មានចឹងអី សប្បាយមាត់ញ៊ាំមិនស្ទើរទេ។
អីយ៉ាស ដើមខែចឹងផងកាបូបតឹងណែនល្អណាស់ បែបនេះចាំអង្កាល់ទៀតបបួលគ្នាទៅដាក់មួយឈុតពីរមើល៎ ជប់លៀងក្រពះមាត់អោយបានឆ្ងាញ់ និងលើករាសីសម្រាប់ខែថ្មីនេះផង ហើយណាមួយមិនអស់ប៉ុន្មានទេព្រោះថាសម្រាប់មីនុយថ្មីឈុតពិសេសនេះមានសាច់៨មុខឯណោះ តម្លៃវិញតែ៦ម៉ឺនរៀលហ្នឹងចឹងមិនមកញ៊ាំដូចជាមិនកើតណ៎ របស់ឆ្ងាញ់ប៉ូវកម្លាំងតម្លៃធូរថ្លៃចឹងអី ចេញម្នាក់ម៉ាញិបៗញ៊ាំបានម៉ាតឹងពោះបាត់។
បើនិយាយពីរសជាតិវិញដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកហើយថាសាច់អាំងទឹកកាពិនៅភោជនីយដ្ឋានមួយនេះល្បីប៉ុណ្ណានោះ ម្លុកទូលទំពូងនរណាក៏ស្គាល់ដែរព្រោះថាសាច់មានរសជាតិឆ្ងាញ់ស្រស់ៗល្អ ហើយអាំងជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀតជាតិតិចអី។ អ្វីដែលសំខាន់ទឹកជ្រលក់ទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់ទៀត រសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ដែលអាចទុកចិត្តបាន។ ណ្ហើយ ពិសេសទាំងរសជាតិ និងតម្លៃបែបនេះហើយនៅចាំអីទៀត មកវឺតៗមកដាក់អោយតឹងពោះទៅ មួយឈុតតែ៦ម៉ឺនសោះ?៕
ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
វីដេអូ៖