Monthly Archives: July, 2020

ដើមខែថ្មីថ្មោងហើយ! គាស់គីឡូញ៊ាំប្រហិតជុំគ្នាម្តងហ្អី! ???

ដើមខែលុយចូល ចង់រកគីឡូញ៊ាំប្រហិតជុំគ្នាមែនអត់? អាចមករកបាននៅ ហាង​តូបប្រហិត ជម្រើសជូនគ្រប់មុខ គ្រប់រសជាតិ មិនតែប៉ុណ្ណោះទេ មានទាំងបុកល្ហុង ក្តាមសេះ ក្តាមស្រែ ស្លាបមាន់បំពង ខ្យងញាំស្វាយខ្ចី ហើយបើនិយាយពីទឹកជ្រលក់វិញ ត្រូវម៉ាច់សម្រាប់បងនារីៗ គឺហិរបែបឆ្ងាញ់??។ ថ្មីៗនេះហាង តូបប្រហិត ក៏បានបង្កើតមីនុយថ្មីដែលជាចំណីមាត់យ៉ាងមានរសជាតិដែលមានដូចជា៖ ខ្យងស្រែចំហុយជ្រលក់ទឹកត្រី៣រសជាតិ យ៉ាំខ្យងស្រែ បុកពោតខ្យងស្រែ ជាពិសេសបានមកដល់កុំភ្លេចញ៊ាំជាមួយមុខម្ហូបពេញនិយមប្រចាំហាងដែលម៉ូយៗមកកាលណាក៏មិនដែររំលងនោះគឺ ឈុតបុកល្ហុងគ្រឿងសមុទ្រចំរុះ និងឈុតបុកល្ហុងត្រីសាល់ម៉ុន បុកល្ហុង...

បាយមាន់ស្រែបន្លែស្រស់ លឺតែឈ្មោះកូរពោះឃ្លានស្រក់ទឹកមាត់ដោយមិនដឹងខ្លួន??

ផ្អែមមាត់ហ្មង បាយមាន់ស្រែដ៏ឈ្ងុយឆ្ងាញ់ នៅហាង បាយមាន់ ទួលទំពូង និយាយពីថាសាច់មាន់ជាតិអស់ស្ទះជាពិសេសជាមួយការចំអិនដ៏ប៉ិនប្រសប់ដូចជា ចៀន សើមទន់ ក្នុងខ្ទះឆ្នាំង(ប្រេង-ស៊ុប)ជាមួយរូបមន្តពិសេសធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេ។ សម្រាប់អ្នកដែលមកញ៊ាំនៅហាង បាយមាន់ ទួលទំពូង គឺអាចកុម្ម៉ង់បានជាមួយបាយភ្លៅមាន់ (តម្លៃ 16000រៀល), បាយស្លាបមាន់ (តម្លៃ15000រៀល), បាយទ្រូងមាន់ (តម្លៃ12000រៀល), បាយគ្រឿងក្នុង (តម្លៃ12000រៀល) និងបាយសាច់ជ្រូក (តម្លៃ7000រៀល)។ ចំពោះគ្រប់ប្រភេទសាច់ទាំងអស់លោកអ្នកអាចជ្រើសរើសជាមួយរសជាតិបែបចៀនសើមទន់ និង...

បញ្ចុះតម្លៃ៥០%ភ្លាមៗ ពីហាង​ GrillHouse BBQ & Beer សាច់អាំង៣រសជាតិ

នឹកឃ្លានសាច់អាំងមែនអត់? ជម្រើសល្អមាននៅ GrillHouse BBQ & Beer សាច់អាំង៣រសជាតិ បញ្ចុះតម្លៃ៥០% ចាប់ពីម៉ោង៤ល្ងាច​ ដល់ម៉ោង៧យប់ ចាប់ពីថ្ងៃទីនេះ ដល់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។ ពិសេសតិចអីល្បីឆ្ងាញ់ហើយ មានបញ្ចុះតម្លៃរហូតដល់៥០% យូរថ្ងៃបែបនេះទៀត សប្បាយដៃទៅញ៊ាំហ្មង។ សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជម្រើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង...

ធានាថាស្រក់ទឹកមាត់មិនខានទេ​ របៀបធ្វើភ្លាបង្គាស្រស់???

គ្រឿងផ្សំ  បង្គា ( តាមចំណូលចិត្ត )- ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ )- ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ )- ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង- ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន )- ជីបន្លា...

របៀបធ្វើស៉្ពាហ្គីទី (SPAGHETTI) ងាយៗ លឿនហើយ ញ៊ាំឆ្ងាញ់

គ្រឿងផ្សំ - សាច់គោ ចិញ្ច្រាំអោយម៉ត់- ប៉េងបោះ ម្ទេសប្លោក ខ្ទឹមបារាំង ហាន់ជាដុំតូចៗ- ម្សៅស៊ុប ស្ករស- ខ្ទឹមសចិញ្ច្រាំ វិធីធ្វើ + របៀបស្រុះមី Spaghetti- ដាក់ដាំទឹកទុកអោយពុះ រួចដាក់មី Spaghetti ចូល ទុកអោយឆ្អិនឡើងទន់ រួចស្រង់ចេញមកដាក់ក្មុងទឹកត្រជាក់វិញ (ប្រសិនបើបងប្អូនគ្រាន់តែស្រង់ចេញធម្មតាមិនលាងទឹកត្រជាក់ទេ វាស្អិតជាប់គ្នា) បន្ទាប់មកស្រង់ចេញពីទឹកត្រជាក់មកទុកអោយស្រក់ទឹកអស់ រួចទុកមួយអន្លើ។ របៀបឆាសាច់ - ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយ...

ប្លែកបស់គេ កាហ្វេពងមាន់ កាពូជីណូនំសរសៃមាស រសជាតិពិសេសតម្លៃសមរម្យ

គ្រាន់តែលឺឈ្មោះកាហ្វេដ៏ប្លែកនេះ អាចនិយាយបានថាអ្នកម្លុកបុរីកីឡាច្បាស់ជាស្គាល់មិនខានព្រោះពេញនិយមខ្លាំងនៅហាង Emma 17 Cafe House ស្ថិតនៅផ្លូវ២១១ កែងផ្លូវ១៣៤ ក្រោយបុរីកីឡាយើងនេះ។ និយាយពីថាកាហ្វេនៅទីនេះពេញនិយមណាស់ មិនថាចាស់មិនថាក្មេងតែងកុម្ម៉ងញ៊ាំ និងទៅញ៊ាំនៅហាងផ្ទាល់ពេញៗរាល់ថ្ងៃ ហើយអ្វីដែលគួរចាប់អារម្មណ៍ទៀតនោះគឺ កាហ្វេពងមាន់ កាពូជីណូនំសរសៃមាស និងតែមេអំបៅទឹកដោះគោសូកូឡា ទាំង៣មុខនេះគឺជាប់ឈ្មោះលក់ដាច់ខ្លាំងប្រចាំហាងតែម្ដង។​ បើតាមព័ត៌មានដែលម្ចាស់ហាងបានខ្សឹបប្រាប់Admin នោះគឺថា Emma 17 Cafe House ទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះដោយសារមានតម្លៃសមរម្យ ១កែវត្រឹមតែ...

នំផ្លែអាយ មានដឹងអត់ថាគេធ្វើរបៀបម៉េច?

គ្រឿងផ្សំ - ម្សៅអង្ករតំណើប- ស្ករផែន ( បេះជាដុំតូចៗ )- ដូង កោសជាសសៃៗ ( កុំអោយចាស់ពេក ) វិធីធ្វើ - ម្សៅតំណើបយកមកលាយជាមួយទឹកក្ដៅអ៊ុនៗល្មម ( លាយដូចនំបាញ់ចានឿក )- បន្ទាប់មកយកមកលុញអោយត្រប៉ែតតូចៗល្មម ហើយដាក់ស្ករចូល រួចខ្ចប់អោយជិតស្ករ- ដាក់ដាំទឹកអោយពុះ រួចបង់នំដែលយើងលុញរួចចូល បន្តទុកអោយ នំអណ្ដែតឡើងលើ រួចស្រង់ចេញមកដាក់ទឹកត្រជាក់ ហើយស្រង់ចេញ...

នេះណែ! វិធីធ្វើចាហួយតែបៃតងឆ្ងាញ់ត្រជាក់ចិត្ត

តែបៃតងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពណាស់ រសជាតិក៏ឆ្ងាញ់ដែរ។ ធ្លាប់ញ៉ាំនំរសជាតិតែបៃតង ផឹកតែបៃតងទឹកដោះគោ ចុះឥឡូវសាកធ្វើចាហួយតែបៃតងញ៉ាំត្រជាក់ៗវិញម្តងមើល។ គ្រឿងផ្សំ៖ ទឹក ១ លីត្រម្សៅតែបៃតង ២ ស្លាបព្រាកាហ្វេម្សៅចាហួយ ១ ស្លាបព្រាបាយស្ករស ១០០ ក្រាម វិធីធ្វើ៖១. ដាក់ទឹកចូលឆ្នាំងដាំមួយរំពុះ រួចដាក់តែបៃតងចូល កូរអោយសព្វល្អ២. លាយស្ករសជាមួយម្សៅចាហួយ រួចដាក់ចូលឆ្នាំង កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញពីចង្ក្រាន៣. បន្ទាប់មកយកតែដែលលាយហើយចាក់ចូលចាន ប្រអប់ ឬពុម្ព រួចទុកអោយកក...

នំបញ្ចុកទឹកកាពិ ផ្ទាប់សាច់ជ្រូកបីជាន់ ឆ្ងាញ់អស់ស្ទះ

បើឆ្ងាញ់ម្ល៉ឹងៗហើយ មិនធ្វើញ៉ាំទៀតហ្អី! អត់ពិបាកទេ ស្រួសធ្វើណាស់ អ្នកចូលចិត្តអាហារបែបវៀតណាមមួយប្រភេទនេះ អាចសាកធ្វើញ៉ាំបាន។ រូបមន្តធ្វើ និងគ្រឿងផ្សំមាននៅខាងក្រោមនេះទាំងអស់៖ គ្រឿងផ្សំ៖ នំបញ្ចុក ៣ ខាំសាច់ជ្រូក ៣ ជាន់ ២ ខាំតៅគួ ៥ ដុំអំពិលទុំកាពិស្ករសស្ករត្នេាតប៊ីចេងម្សៅស៊ុបបន្លែតាមចំនូលចិត្ត វិធីធ្វើ៖ ១. ដាំទឹកកន្លះខ្ទះតូចល្មមអេាយពុះ២. ដាក់សាច់ជ្រូកចូល​ ដាក់អំបិលបន្តិច៣. ដួសទឹកស៊ុបពេលពុះចេញខ្លះទុកធ្វេីទឹកជ្រលក់៤. ដាក់បំពងតៅគួ​ អេាយស្រួយ និង​ហាន់​បន្លែ​ លាងទុកឲ្យ​ស្អាត វិធីធ្វើទឹកកាពិ៖ ១....

ដើមខែបញ្ចុះតម្លៃ15% កប់អស់ស្ទះ ពីហាង ហេងមែន សាច់អាំងទឹកកាពិ ដ៏ឆ្ងាញ់នៅម្លុកសំណង់១២

អ៊ែម អស់ទាស់សាច់អាំងទឹកកាពិ ដ៏ឈ្ងុយឆ្ងាញ់ប្រម៉ូសិនបញ្ចុះតម្លៃ១៥% ចំពេលដើមខែហ្មង ចឹងៗអីមិនបបួលគ្នាដកលុយពីកុងទៅដាក់ម៉ាឆ្ងាញ់មាត់ម៉េចបាន។ ញ៊ាំសាច់អាំងឆ្ងាញ់ មានបញ្ចុះតម្លៃចឹងមានក្ដីសុខតិចអី ព្រោះថាបានឆ្ងាញ់មាត់ ហើយចំណេញលុយម៉ាញិបពីរញិបទៀត។ ប្រម៉ូសិនដ៏ពិសេសនេះមានចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០។ ធ្លាប់បានមកញ៊ាំពីមុនមកនៅសាច់អាំងនៅ ហាង HENG MAN BBQ គឺមានរសជាតិណាស់ ព្រោះថាសាច់គ្រប់មុខសុទ្ធតែស្រស់ៗល្អមានដូចជា សាច់គោខ្មែរ គ្រឿង​ក្នុងគោខ្មែរ100%​ និងគ្រឿងសមុទ្រ ដែលអាចដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយ ជ្រលក់ជាមួយទឹកកាពិពិសេសប្រចាំហាង ហើយក៏អាចញ៊ាំផ្ទាប់ជាមួយនំបញ្ចុក...

ជាតិណាស់ម្ចាស់ថ្លៃ ស៊ុបស្មងគោប្រហិតយក្ស សមាជិកមុខម្ហូបថ្មី ប្រចាំហាង BEST FOOD

ហុតមិនបែកញើសមិនខ្ចីឈប់ចឹងហ្មង ស៊ុបស្មងគោពិសេស លេងចឹងៗអីចាំកាល រដូវកាលនេះ មេឃត្រជាក់ៗ ក្រពះសួររកតែស៊ុបក្តៅៗ ប៉ះចំដើមខែលុយចូលទៀត មិនទៅសាករសជាតិមុខម្ហូបថ្មី សមាជិកមីនុយថ្មីពីហាង BEST FOOD ដឹងតែមានជាតិណាស់។ បើមិនទាន់ឃើញដូចជាអីទេ តែនេះឃើញហើយចឹង ឃ្លានភ្លាមតែម្តង ទំនងពេក ស៊ុបស្មងគោ ឆ្អឹងគោ ប្រហិតសាច់គោ ស្មងគោអាំងអំបិលម្ទេស បន្ថែមជាមួយពោះគោទៀត ជាតិណាស់ម្ចាស់ថ្លៃ ហុតដល់តែអស់ពីចាន ។​ និយាយអោយត្រង់ទៅ...

ងាយសឹងអីហ្នឹង របៀបធ្វើចេកឆាប ប្រើពេលលឿន ញ៊ាំឡើងស្រួយខ្ញោក

គ្រឿងផ្សំ - ចេកណាំវ៉ាស្រគាលមួយស្និត- ស្ករស ២៥០ ក្រាម- ខ្លាញ់រាវ ៤០០ ក្រាម វិធីធ្វើ ១. បកសំបកចេកឲ្យស្អាតបន្ទាប់មកធ្វើការឈូសស្តើងៗដាក់ហាលថ្ងៃឲ្យស្ងួត។២. បន្ទាប់ពីហាលស្ងួត ហើយដាក់ខ្ទះដាំឲ្យក្តៅ បន្ទាប់មកធ្វើការបំពងឲ្យស្រួយរួចហើយស្រងចេញទុកឲ្យស្រសខ្លាញ់។៣. ដាក់ដាំទឹកស្កររំងាស់ឲ្យឡើងជើងអង្ក្រង បន្ទាប់មកធ្វើការចាក់ចេកចូលជ្រួយត្រលប់ឲ្យស្ងួតទឹក បន្ទាប់មកស្រងចេញដាក់ហាលថ្ងៃឲ្យស្ងួតដាក់ក្នុងកែវគ្របឲ្យជិតទុកបានយូរថ្ងៃ៕

Most Read